តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ
ដោយ: គង់ លាងហួរអន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារបានស្ទុះងើបឡើងវិញ ទោះបីជាក្រុមអ្នកវិនិយោគបន្តមានក្តីសង្ឃឹមខ្ពស់ចំពោះការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែកញ្ញាខាងមុខយ៉ាងណាក្តី។ តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៣៤ភាគរយដល់២៥០៣,៤៤ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៣៣%ដល់២.៥៣៩ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៨នាទីព្រឹក។ គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៥១១,៩៥ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៥៤៧,៥០ដុល្លារក្នុងមួយអោន។ នាពេលនេះ ទីផ្សារកំពុងរង់ចាំការថ្លែងសុន្ទរកថាគន្លឹះរបស់លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិក (Fed) ក្នុងសន្និសិទនៅថ្ងៃសុក្រស្អែក ដោយមានការចូលរួមពីមន្ត្រីធនាគារកណ្តាល រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអ្នកជំនាញទីផ្សារមកពីជុំវិញពិភពលោក។ បច្ចុប្បន្ន ទីផ្សារបន្តវិភាគឃើញឱកាស១០០ភាគរយ…