vlk

vlk

ស្ពានផ្លូវដែកខ្ពស់ជាងគេបំផុតនៅលើពិភពលោកគ្រោងបើកដំណើរការឱ្យរថភ្លើងឆ្លងកាត់ក្នុងពេលឆាប់ៗ

ដោយ: គង់ លាងហួរអន្តរជាតិ: ស្ពានផ្លូវរថភ្លើងខ្ពស់ជាងគេបំផុតរបស់ពិភពលោកស្ថិតនៅក្នុងតំបន់ជ្រលងភ្នំដែលធ្លាប់មានជម្លោះព្រំដែនរវាងប្រទេសឥណ្ឌា និងប៉ាគីស្ថានគ្រោងបើកដំណើរការជាលើកដំបូងក្នុងពេលខាងមុខ។ ស្ពាននេះឆ្លងកាត់ទន្លេ Chenab ក្នុងសង្កាត់ Reasi នៃទីក្រុង Jammu ក្នុងតំបន់ Kashmir ដោយឥណ្ឌាបានចំណាយពេលជិត២០ឆ្នាំដើម្បីបញ្ចប់ការសាងសង់។ការសាងសង់ស្ពាន Chenab ត្រូវបានអនុម័តក្នុងឆ្នាំ២០០៣ និងបានបញ្ចប់រួចរាល់នៅឆ្នាំ២០២២។ គម្រោងនេះបានប្រឈមមុខនឹងការពន្យារពេល និងខកខានកាលបរិច្ឆេទបញ្ចប់ការសាងសង់ ដោយសារតែភូមិសាស្ត្រក្នុងតំបន់ កង្វល់សុវត្ថិភាព និងករណីតុលាការ ហើយក្រុមវិស្វករធ្វើការលើគម្រោងនេះ ត្រូវធ្វើដំណើរទៅដល់ទីតាំងដាច់ស្រយាលដោយថ្មើរជើងក្នុងកំឡុងពេលសាងសង់ដំណាក់កាលដំបូង។ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​អច្ឆរិយៈ​នេះ​មាន​កម្ពស់ខ្ពស់​ជាងប៉ម Eiffel Tower ចំនួន៣៥ម៉ែត្រ ហើយ​ឥណ្ឌាគ្រោងដាក់ឱ្យដំណើរការរថភ្លើង​ដំបូង​រត់នៅលើ​ស្ពាន​​ក្នុងពេល​ឆាប់ៗ​រវាង​តំបន់ Bakkal និងតំបន់ Kauri ដោយពុំបានបញ្ជាក់លម្អិតអំពីកាលបរិច្ឆេទច្បាស់លាស់។ ស្ពាននេះជាកំណាត់មួយនៃបណ្តាញខ្សែផ្លូវរថភ្លើងចម្ងាយសរុបប្រមាណ២៧២គីឡូម៉ែត្រ ឆ្លងកាត់ពីទីក្រុង Jammu ទៅកាន់ជ្រលងភ្នំ Kashmir។ បច្ចុប្បន្ននេះ ផ្លូវតភ្ជាប់ទៅកាន់ជ្រលងភ្នំ…

ការវិនិយោគរបស់វៀតណាមនៅឡាវ និងកម្ពុជាកើនឡើងដល់ទំហំទឹកប្រាក់ខ្ទង់ពាន់លានដុល្លារអាមេរិក

ដោយ: គង់ លាងហួរអន្តរជាតិ: ការវិនិយោគ​របស់​វៀតណាម​នៅ​ក្នុងប្រទេសឡាវ​បាន​កើនឡើង​ដល់​ទំហំទឹកប្រាក់ប្រមាណ៥,៥​ពាន់​លាន​ដុល្លារ​អាមេរិកក្នុង​​គម្រោង​ចំនួន​២៥៦​គិតមកទល់ពេលនេះ។ តួលេខខាងលើត្រូវបានប្រកាសនៅថ្ងៃទី១៨ ខែសីហា ក្នុងសន្និសីទមួយនៅខេត្ត Nghe An ប្រទេសវៀតណាម ក្នុងគោលដៅពិនិត្យមើលវឌ្ឍនភាពផែនការសហប្រតិបត្តិការវៀតណាម-ឡាវ ឆ្នាំ២០២៤ និងកំណត់ទិសដៅយុទ្ធសាស្ត្រកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេរភាគី។ ចាប់តាំងពីឆ្នាំ២០២១ ឡាវបានផ្តល់អាជ្ញាប័ណ្ណដល់ម្រោងវិនិយោគរបស់វៀតណាមសរុបជាទឹកប្រាក់ចំនួន៨៦៩,៩លានដុល្លារ។ ក្នុងឆមាសទីមួយឆ្នាំ២០២៤ ឡាវបានអនុម័តគម្រោងថ្មីរបស់វៀតណាមចំនួន៦ ក្រោមទំហំទុនវិនិយោគចំនួន៣៣៩លានដុល្លារ។ យោងតាមលោក Phet Phomphiphak រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវ និងជាប្រធានគណៈកម្មាធិការសហប្រតិបត្តិការឡាវ-វៀតណាម បានមានប្រសាសន៍ឱ្យដឹងថា គម្រោងទាំងនោះផ្តោតលើ វិស័យជាច្រើនដូចជា ការជីកយករ៉ែ អគ្គិសនី និងការថែទាំសុខភាព។ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏បានកើនឡើងផងដែរ ដោយទំហំពាណិជ្ជកម្មទ្វេរភាគីបានកើនឡើង ១១,១ភាគរយបើធៀបនឹងឆ្នាំមុន។ ប្រទេសទាំងពីរកំពុងបន្តយ៉ាងសកម្មនូវគម្រោងសហប្រតិបត្តិការថ្មីៗ រួមមានផ្លូវល្បឿនលឿនវៀងចន្ទន៍-ហាណូយ និងផ្លូវរថភ្លើងពីរដ្ឋធានីវៀងចន្ទន៍ទៅកាន់ទីក្រុង Vung Ang និងការអភិវឌ្ឍន៍កំពង់ផែ Vung…

Philippines property market a gem hidden to most investors

Luxury Residential Market Booming At a time when global house prices are rebounding, Manila’s luxury market is experiencing a surge. According to a Knight Frank index of prime residential prices in 100 cities worldwide, the Philippine capital recorded the fastest…

Despite high prices, Thailand leads Asia in demand for gold

Demand for gold in Thailand is on the rise, defying global trends of record-high prices, according to the World Gold Council’s latest report, released on Tuesday. The report noted that Thailand’s gold market showed particular resilience in the second quarter,…

មន្រ្តីជាន់ខ្ពស់កម្ពុជា និងអ្នកជំនាញជប៉ុនផ្តោតពិភាក្សាលើការរៀបចំដែនដី និងនគរូបនីយកម្ម

        ដោយៈ គង់ សូរិយា         ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី និងអ្នកជំនាញជប៉ុន បានបើកសិក្ខាសាលារួមគ្នា ដើម្បីពិភាក្សា និងធ្វើ​បទ​បង្ហាញ​លើច្បាប់ស្តីពី ការរៀបចំដែនដី និងនគរូបនីយកម្ម។ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់លោក តឹករ៉េត សំរេច​បានក្នុងសសិក្ខាសាលាកាលពីសប្តាហ៍មុនថា វគ្គបណ្ដុះបណ្ដាលនេះ ឆ្លើយតបទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​។ កម្មវិធី​បណ្ដុះបណ្ដាលនេះ អ្នកចូលរួម​នឹងទទួលបានចំណេះដឹង ពាក់ព័ន្ធ​គោលការណ៍ទូទៅ នៃការរៀបចំដែនដី និងនគរូបនីយកម្ម តាម​រយៈការ​បង្ហាញពី​មន្រ្តីជំនាញ ​ក្រសួង​និង​​អ្នក​ជំនាញ​ការ​ជប៉ុន ដើម្បី​ធ្វើ​ជា​មូលដ្ឋាន ​សម្រាប់​​ផែនការ​រៀបចំ​ដែនដីនៅក្នុងប្រទេស​កម្ពុជា។ គោលនយោបាយជាតិរៀបចំដែនដី របស់រាជរដ្ឋាភបាលសំដៅធានាថា ដែនដីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវបានគ្រប់គ្រង ប្រើប្រាស់ ការពារ និងអភិវឌ្ឍន៍…

Despite high prices, Thailand leads Asia in demand for gold

Demand for gold in Thailand is on the rise, defying global trends of record-high prices, according to the World Gold Council’s latest report, released on Tuesday. The report noted that Thailand’s gold market showed particular resilience in the second quarter,…

Philippines property market a gem hidden to most investors

Luxury Residential Market Booming At a time when global house prices are rebounding, Manila’s luxury market is experiencing a surge. According to a Knight Frank index of prime residential prices in 100 cities worldwide, the Philippine capital recorded the fastest…

រដ្ឋមន្រ្តីក្រសួងព័ត៌មានជម្រុញឲ្យប្រជាពលរដ្ឋងាកមកអានរឿងសេដ្ឋកិច្ច ព្រោះវាពាក់ព័ន្ឋនឹងជីវភាពប្រចាំថ្ងៃរបស់ខ្លួន

        ដោយៈ គង់ សូរិយា         ភ្នំពេញៈ រដ្ឋមន្ត្រីក្ករសួងព័ត៌មាន លោកនេត្រ ភក្ត្រាបានលើកទឹកចិត្តដល់សមាគម សហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា ឲ្យបន្តបណ្តុះបណ្តាលជំនាញ សរសេរព័ត៌មានផ្នែកសេដ្ឋ​កិច្ច ដល់អ្នកសារព័ត៌មានបានកាន់តែច្រើនឡើងបន្ថែមទៀត។          លោករដ្ឋមន្រ្តីបានមានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើ​ញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលជំនាញសរសររព័ត៌មានផ្នែកសេដ្ឋកិច្ច និងចំណេះដឹងពន្ឋដា ដែលរៀបចំដោយសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) និងសមាគមសហព័ន្ឋសេវាកម្មពន្ឋដា(CTAFA) កាលពីព្រឹកថ្ងៃទី១៥ សីហាកន្លងមកនេះ។ លោកនេត្រ ភក្រ្តាបានបន្តថា “ទោះបីការយល់ដឹងទាក់ទង សេដ្ឋកិច្ចមានការលំបាកយ៉ាងក្តី ប៉ុន្តែបើយ​ល់​នឹងធ្វើឲ្យយើងជក់ចិត្ត ក្នុងការវិភាគសរសេរព័ត៌មានបានល្អ ព្រោះក្នុងសេដ្ឋកិច្ចមានរឿពាក់ពន្ធ័ទាំងអស់”។ លោកបន្តថា “ការផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់របស់ប្រជាពលរដ្ឋដែលចំណាយពេលច្រើន ទៅអានរឿងអត់ប្រយោជន៍ ឲ្យងាកមកអានព័ត៌មាន ដែលមានប្រយោជន៍ ទាក់ទងវិស័យសេដ្ឋកិច្ច គឺជាកិច្ចការងារសំខាន់ ដែលអ្នកសារព័ត៌មានត្រូវធ្វើ ហើយត្រូវពន្យល់អោយប្រជាពលរដ្ឋយល់ថា…

ក្រុមសេដ្ឋវិទូមានសុទិដ្ឋិនិយមខ្ពស់អំពីកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ និងឆ្នាំ២០២៥ខាងមុខ

ដោយ: គង់ លាងហួរ អន្តរជាតិ: យោងតាមការស្ទង់មតិ ដោយសារពត៌មាន Reuters បង្ហាញថា ក្រុមសេដ្ឋវិទូរាប់រយនាក់ មានសុទិដ្ឋិនិយមខ្ពស់ អំពីទស្សនវិស័យកំណើនសេដ្ឋកិច្ច ពិភពលោកនៅឆ្នាំនេះ និងឆ្នាំ២០២៥ខាងមុខ ប៉ុន្តែបញ្ហាអតិផរណានៅតែទាមទារការយកចិត្តទុកដាក់។ ធនាគារកណ្តាលធំៗភាគច្រើន នៅលើពិភពលោកបានទទួលជោគជ័យ ក្នុងការទប់ទល់នឹងការហក់ឡើង អត្រាអតិផរណាកាលពីឆ្នាំមុន តាមរយៈការដំឡើងអត្រាការប្រាក់យ៉ាងឆាប់រហ័ស។ ប៉ុន្តែភាពធន់នៃសេដ្ឋកិច្ចសកល ទីផ្សារការងាររឹងមាំ និងកំណើនប្រាក់ឈ្នួល បានបង្កហានិភ័យ និងអាចជំរុញឱ្យសម្ពាធតម្លៃទំនិញកើនឡើងជាថ្មីម្តងទៀត។ ការស្ទង់មតិបង្ហាញថា សេដ្ឋវិទូចំនួន១១៤រូប ក្នុងចំណោមសេដ្ឋវិទូសរុបទាំង២០២រូប បានលើកឡើងថា អតិផរណាអាចនឹងមានកម្រិតខ្ពស់ ជាងការព្យាករណ៍ពីមុនរបស់យើង ក្នុងរយៈពេលនៅសេសសល់ក្នុងឆ្នាំនេះ។ លោក James Rossiter ប្រធានយុទ្ធសាស្រ្តម៉ាក្រូសេដ្ឋកិច្ចពិភពលោកនៅក្រុមហ៊ុនTD Securities បានលើកឡើងថា “ហានិភ័យកំពុងកើនឡើង ជាពិសេសតម្លៃទំនិញស្នូលសកល ខណៈតម្លៃដឹកជញ្ជូន…

តម្រូវការមាសរបស់អតិថិជននៅទូទាំងអាស៊ានបានកើនដល់ចំនួន ៩តោននៅក្នុងត្រីមាសទី២

ដោយ: គង់ លាងហួរ អន្តរជាតិ: តម្រូវការមាសសម្រាប់ប្រើប្រាស់ នៅទូទាំងតំបន់អាស៊ាន នៅត្រីមាសទី២ ឆ្នាំ២០២៤ បានកើនឡើង២០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានបរិមានដល់៩តោន ដោយប្រទេសថៃនាំមុខគេ។ យោងតាមរបាយការណ៍ថ្មី ចុងក្រោយបង្អស់របស់ក្រុមប្រឹក្សាមាសពិភពលោក បានបង្ហាញឱ្យដឹងថា តម្រូវការមាសនៅក្នុងប្រទេសថៃ កំពុងកើនឡើង ស្របពេលតម្លៃមាសកំពុងហក់ឡើងខ្ពស់ក្នុងនិន្នាការសកល។ របាយការណ៍បានកត់សម្គាល់ថា ទីផ្សារមាសរបស់ប្រទេ​សថៃ បានបង្ហាញពីភាពធន់ ជាពិសេសនៅក្នុងត្រីមាសទី២ ខណៈការវិនិយោគលើរបារមាស និងកាក់មាសបានកើនឡើង២២%ដល់៧តោន ស្របពេលអ្នកវិនិយោគ សម្រុកងាកទៅទិញមាស ដោយសារការដាំក្បាលចុះនៃតម្លៃប្រាក់បាត។ តម្រូវការមាសសកល បានកើនឡើង៤ភាគរយ ដល់១.២៥៨តោន ស្របពេលមានកំណើនប្រតិបត្តិការទិញ- លក់មាស មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរង្វង់៥៣ភាគរយ ដល់៣២៩តោន ក្នុងត្រីមាសទី២ដូចគ្នា។ នៅត្រីមាសទី២ តម្លៃមាសបានហក់ឡើងខ្ពស់ បំបែកជាកំ​ណត់ត្រា ដោយតម្លៃមាសជាមធ្យម…