vlk

vlk

ទំហំពាណិជ្ជកម្មតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃសម្រេចបានទំហំទឹកប្រាក់ជិត ២,៥ពាន់លានដុល្លារ

ដោយ: គង់ លាងហួរ បាងកក: ទំហំពាណិជ្ជកម្ម នៅតាមបណ្តោយព្រំដែន និងឆ្លងកាត់(Transit) រវាងប្រទេសថៃ និងប្រទេសជិតខាងចំនួន៤នៅឆមាសទីមួយឆ្នាំនេះ បានកើនឡើង៣,៦%ដល់៩១២ពាន់លានបាត។ នេះបើយោងតាមនាយកដ្ឋានពាណិជ្ជកម្មបរទេស។ ក្នុងនោះ ប្រទេសឡាវ បានកត់ត្រាទំហំពាណិជ្ជកម្មនៅតាមព្រំដែនខ្ពស់ជាងគេបំផុត ជាមួយថៃចំនួន១៥០ពាន់លានបាត តាមពីក្រោយដោយម៉ាឡេស៊ី ចំនួន១៤៩ពាន់លានបាត មីយ៉ាន់ម៉ាចំនួន១០៧ពាន់លាន និងកម្ពុជាចំនួន៨៨ពាន់លានបាត(ជិត២,៥ពាន់លានដុល្លារ)។ ផលិតផលពាណិជ្ជកម្មដោះដូរ នៅតាមព្រំដែនសំខាន់ៗរួមមានដូចជា ប្រេងម៉ាស៊ូត មានទំហំទឹកប្រាក់ចំនួន២៣ពាន់លានបាត ប្រេងចម្រាញ់ មានទំហំទឹកប្រាក់ចំនួន១០ពាន់លានបាត និងជ័រកៅស៊ូមានទំហំទឹកប្រាក់ចំនួន៨ពាន់លានបាត។ ទំហំពាណិជ្ជកម្មនៅតាមព្រំដែន(Border Trade)ជាមួយប្រ ទេសជិតខាងចំនួន៤ខាងលើ បានកើនឡើង២,៦%ដល់៤៩៣ពាន់លានបាត។ ក្នុងនោះ ការនាំចេញពីប្រទេសថៃមានទំហំទឹកប្រាក់ចំនួន៣០៥ពាន់លានបាត កើនឡើង១,៥% ខណៈការនាំចូលធ្លាក់ចុះ៤,៦% មកត្រឹម១៨៨ពាន់លានបាត ដែលបណ្តាលឱ្យថៃ សម្រេចបានអតិរេកពាណិជ្ជកម្ម ចំនួន១១៧ពាន់លានបាត។ ចំណែក ទំហំពាណិជ្ជកម្មឆ្លងកាត់(Transit…

Futures show more downside to freight rates in 2025

Port of ShanghaiShanghai container futures trades suggest that Asia-Europe freight rates could fall further in 2025, after appearing to have peaked now. On 5 August, the index points of the EC2408 (August contract) closed at 5,627, while the EC2410 (October…

DOTr completes P6.6 billion regional airport projects

Philippines — The Department of Transportation (DOTr) has delivered P6.6 billion worth of airport projects so far under the Marcos administration, benefiting travel and tourism in the regions. In a report, the DOTr said it has completed 48 projects to…

សេដ្ឋវិទូព្រមានថា សេដ្ឋកិច្ចថៃកំពុងធ្លាក់ចូលទៅក្នុងវិបត្តិដូចប្រទេសជប៉ុនកាលពីទសវត្សរ៍ឆ្នាំ១៩៩០

ដោយ: គង់ លាងហួរ អន្តរជាតិ: មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច SCB EIC របស់ធនាគារ Siam Commercial Bank (SCB) បានលើកឡើងពីការព្រួយបារម្ភថា សេដ្ឋកិច្ចរបស់ប្រទេសថៃ អាចនឹងឈានដល់ដំណាក់កាល“Lost Decades”។ ដោយទាញចេញពីបទពិសោធន៍ របស់ប្រទេសជប៉ុន ធនាគារ SCB EIC ព្រមានថា ប្រទេសថៃអាចប្រឈមនឹងការជាប់គាំងសេដ្ឋកិច្ច រហូតដល់ឆ្នាំ២០៥០។ ប្រទេសជប៉ុនបានឈានចូលដល់ដំណាក់កាលខាងលើ បន្ទាប់ពីផ្ទុះវិបត្តិពពុះតម្លៃអចលនទ្រព្យ ចាប់ពីឆ្នាំ១៩៨៦ដល់ឆ្នាំ១៩៩១។ ក្រុមសេដ្ឋវិទូប្រើប្រាស់ពាក្យ “Lost Decades” ដើម្បីពិព ណ៌នា អំពីបញ្ហាសេដ្ឋកិច្ចសំខាន់ចំនួន២ របស់ប្រទេសជប៉ុនក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ រួមមាន ការអូសបន្លាយយូរនៃកំណើនសេដ្ឋកិច្ចទាប និងការបាត់បង់ទំនុកចិត្ត ក្នុងចំណោមប្រជាជនជប៉ុន ដែលនាំឱ្យពួកគេខិតខំសន្សំប្រាក់ និងកាត់បន្ថយការចំណាយ។…

ដំណឹងល្អៈ កម្ពុជាដាក់ដំណើរការប្រព័ន្ធ Cambodia e-Arrival នៅដើមខែកញ្ញាខាងមុខ

        ដោយៈ គង់ សួរិយា         ភ្នំពេញៈ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែតបានប្រកាសកាលពីថ្ងៃអាទិត្យថា  កម្ពុជានឹងនឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ឋ Cambodia E-Arrival នៅព្រលានយន្តហោះទាំងបីរបស់កម្ពុជា ចាប់ពីថ្ងៃទី១ ខែកញ្ញា ២០២៤។ ការដាក់ដំណើរការប្រព័ន្ឋនេះ ដើម្បីសម្រួលដល់ការមកដល់របស់ភ្ញៀវជាតិនិងអន្តរជាតិ។ សម្តេចបានសរសេរ លើបណ្តាញទំនាក់ទំនងសង្គមថា “ខ្ញុំសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានខិតខំរៀបចំ អភិវឌ្ឍន៍ប្រព័ន្ធអេឡិចត្រូនិចនេះឡើង ក៏ដូចជាចំពោះគ្រប់ក្រសួងស្ថាប័ន ដែលបានចូលរួមសហការ ដើម្បីរៀបចំឱ្យប្រព័ន្ធនេះបានដំណើរការ សម្រាប់ត្រៀមផ្ដល់សេវាដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកកាន់ ព្រះរាជាណាចក្រកម្ពុជា។ ការដាក់ដំណើរការប្រព័ន្ឋនេះ រំពឹងនឹងកាត់បន្ថយនូវនិតិវិធីស្មុគ្រស្មាញនានា ពិសេសការទាមទារលុយពីភ្ញៀវទេសច​រណ៍អន្តរជាតិ នៅតាមព្រលានយន្តហោះ ពីក្រុមមន្រ្តីអន្តោប្រវេសន៍ ដែលវាបានក្លាយជាគំរូអាក្រក់មួយ និងបានធ្វើឲ្យមានការនិយាយតៗគ្នាយ៉ាងអាក្រក់ពីកម្ពុជា។…

មន្រ្តីក្រសួងពាណិជ្ជកម្មចូលរួមកិច្ចប្រជុំចចារដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន ចិន

        ដោយៈ និស្ស័យ         ភ្នំពេញៈ លោកទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការចម្រុះចរចា ដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងហាឡុង ប្រទេសវៀតណាម។ កិច្ចប្រជុំដែលបានធ្វើឡើងនៅ ចន្លោះថ្ងៃទី៥-៩ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងហាឡុង ខេត្តក្វាងនិញ នៃប្រទេសវៀតណាម ធ្វើឡើងក្នុងគោលបំណង ពិនិត្យតាមដានវឌ្ឍនភាពនៃការចរចា និងពិភាក្សាដោះស្រាយបញ្ហានានា របស់ក្រុមការងារពាក់ព័ន្ធ ដើម្បីឈានទៅរកការបញ្ចប់ ការចរចាដំឡើងកម្រិត នៅចុងឆ្នាំ២០២៤ តាមការគ្រោងទុក៕

មន្រ្តីជាន់ខ្ពស់ NBC បើកកិច្ចប្រជុំជាមួយក្រសួងការងារដើម្បីពង្រីកកិច្ចសហការលើការលើកកំពស់ប្រាក់រៀល

        ដោយៈ ម៉ាលីនណា         ភ្នំពេញៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា លោកយឹម លាត បានអញ្ជើញជាសហប្រធាន ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិភាក្សា អំពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ ភាគីក្រសួងការងារដឹកនាំដោយលោក សោម ចំណានរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងកិច្ចប្រជុំកាលពីចុងសប្តាហ៍មុននេះ លោកយឹម លាត បានលើកឡើង ពីកិច្ចសហប្រតិបត្តិការរបស់ ធនាគារជាតិនៃកម្ពុជា ជាមួយក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនេះ និងបានបញ្ជាក់ពីសារៈសំខាន់ នៃការចូលរួមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការសម្របសម្រួល ជាមួយនិយោ​ជក និងបុគ្គលិក-កម្មករ តាមរោងចក្រ-សហគ្រាសនៅទូទាំងប្រទេសកម្ពុជា។ លោកទេសាភិបាលរង ក៏បានស្នើឱ្យមានកិច្ចសហការសិក្សាពីលទ្ធភាព នៃការកំណត់ប្រាក់ឈ្នួលកម្មករ -និយោជិក…

អាណាចក្រជំនួញរបស់គ្រួសារកំពូលមហាសេដ្ឋីឥណ្ឌា៣រូប មានទំហំទឹកប្រាក់ស្មើនឹង GDP របស់សិង្ហបុរី

ដោយ: គង់ លាងហួរ អន្តរជាតិ: គ្រួសារលោក Mukesh Ambani បានឈរនៅលើកំពូលតារាង នៃគ្រួសារអ្នកជំនួញដ៏ធំបំផុត នៅប្រទេសឥណ្ឌា។ លោកមានទ្រព្យសម្បត្តិ ក្នុងទឹកប្រាក់ចំនួន២៥,៧៥ទ្រីលានរូពី (ប្រហែល៣០៦,៩២ពាន់លានដុល្លារ) ឬស្មើនឹង១០%នៃផលទុនជាតិសរុបរបស់ឥណ្ឌា (GDP)។នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារHurun India ប្រចាំឆ្នាំ២០២៤។ អាណាចក្រជំនួញរបស់គ្រួសារ មហាសេដ្ឋីមានជាងគេបំផុតទី១នៅតំបន់អាស៊ីរូបនេះ បានប្រភពមកពីក្រុមហ៊ុន Reliance Industries ដែលធ្វើប្រតិបត្តិការជាចម្បង នៅក្នុងវិស័យថាមពល ការលក់រាយ និងទូរគមនាគមន៍។ វិធីសាស្ត្រគណនាទ្រព្យសម្បត្តិរបស់លោក  Ambani មិនរាប់បញ្ចូលការវិនិយោគឯកជន និងទ្រព្យសកម្មដែលងាយស្រួ​លលក់ប្តូរយកប្រាក់ ក្នុងរយៈពេលខ្លី(Liquid asset)នោះទេ។ ទំហំទ្រព្យសម្បត្តិរបស់គ្រួសារ លោក Ambani រួមមាន ការកាន់កាប់ចំណែកភាគហ៊ុន នៅក្នុងក្រុមហ៊ុន Reliance Industries…

អគារអចលនទ្រព្យប្រើប្រាស់ចម្រុះកំពុងក្លាយជានិន្នាការថ្មីរបស់អ្នកជួលការិយាល័យនាពេលបច្ចុប្បន្ន

ដោយ: គង់ លាងហួរ អន្តរជាតិ: អស់រយៈពេល៤ឆ្នាំហើយ ចាប់តាំងពីជំងឺកូវីដ បានចាប់ផ្តើម បានធ្វើឱ្យអគារការិយាល័យ នៅទូទាំងពិភពលោក ដាំក្បាលចុះមកទល់ពេលនេះ។ ការដំឡើងអត្រាការប្រាក់ តម្រូវការជួលធ្លាក់ចុះ គឺជាបញ្ហាដ៏ធំ ដែលទីផ្សារប្រឈមមុខ។  នៅវេទិកាអចលនទ្រព្យពិភពលោក MIT ឆ្នាំ២០២៤ ក្រុមអ្នកជំនាញ ក្នុងឧស្សាហកម្មអចលនទ្រព្យ បានផ្តល់នូវទស្សនវិស័យរបស់វិស័យនេះ។  ពួកគេបានជំរុញឱ្យម្ចាស់អចលនទ្រព្យពាណិជ្ជកម្មរិះរកវិធី ដើម្បីផ្តល់នូវភាពបត់បែនកាន់តែច្រើន ដូចជាការបន្ថយលក្ខខណ្ឌជួល និងការរចនាឌីហ្សាញការិយាល័យ ដោយប្រើជំនួយពីបញ្ញាសិប្បនិម្មិត(AI) ។ លោក Dror Poleg អ្នកប្រវត្តិសាស្រ្តសេដ្ឋកិច្ច និងជាអ្នកនិពន្ធសៀវភៅ “Rethinking Real Estate”បានលើកឡើងថា “វិស័យភោជនីយដ្ឋាន​ និងសណ្ឋាគារ​សុទ្ធតែមានភ្ញៀវពេញ។ ខុសប្លែកតែវិស័យការិយាល័យ ដែលនៅតែបន្តជួបប្រទះបញ្ហាប្រឈម ហើយវិស័យលំនៅដ្ឋាន ក៏ហាក់កំពុងមានបញ្ហាផងដែរ”។…