មន្រ្តីក្រសួងពាណិជ្ជកម្មចូលរួមកិច្ចប្រជុំចចារដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន ចិន

        ដោយៈ និស្ស័យ

        ភ្នំពេញៈ លោកទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការចម្រុះចរចា ដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងហាឡុង ប្រទេសវៀតណាម។

កិច្ចប្រជុំដែលបានធ្វើឡើងនៅ ចន្លោះថ្ងៃទី៥-៩ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងហាឡុង ខេត្តក្វាងនិញ នៃប្រទេសវៀតណាម ធ្វើឡើងក្នុងគោលបំណង ពិនិត្យតាមដានវឌ្ឍនភាពនៃការចរចា និងពិភាក្សាដោះស្រាយបញ្ហានានា របស់ក្រុមការងារពាក់ព័ន្ធ ដើម្បីឈានទៅរកការបញ្ចប់ ការចរចាដំឡើងកម្រិត នៅចុងឆ្នាំ២០២៤ តាមការគ្រោងទុក៕