វៀតណាមគ្រោងសាងសង់ខ្សែក្រវ៉ាត់ផ្លូវ ដើម្បីដឹកជញ្ជូនធ្យូងថ្មពីប្រទេសឡាវ
ដោយ: គង់ លាងហួរអន្តរជាតិ: ប្រទេសវៀតណាម គ្រោងសាងសង់ខ្សែក្រវ៉ាត់ផ្លូវចម្ងាយ៦គីឡូម៉ែត្រ ដើម្បីដឹកជញ្ជូនធ្យូងថ្ម ពីប្រទេសឡាវ ក្រោមទុនវិនិយោគ ជាង៥៨លានដុល្លារអាមេរិក សំដៅដឹកជញ្ជូនធ្យូងថ្ម ឱ្យបាន៣០លានតោនជារៀងរាល់ឆ្នាំ។ យោងតាមរដ្ឋបាលមូលដ្ឋានខេត្ត Quang Tri របស់ប្រទេ សវៀតណាម បានឱ្យដឹងថា ខ្សែក្រវ៉ាត់ផ្លូវនេះ នឹងលាតសន្ធឹងចេញពីចំណុច ចាប់ផ្តើមត្រង់ព្រំដែនឡាវ-វៀតណាម ទៅកាន់ឃ្លាំងមួយ ស្ថិតក្នុងឃុំ A Ngo ស្រុក Dakrong ក្នុងខេត្ត Quang Tri ដែលមានទំហំផ្ទៃដីសរុបជិត២៤ហិកតា។ គម្រោងហេដ្ឋារចនាសម្ព័ន្ធនេះ មានគោលដៅដើម្បីធ្វើឱ្យប្រសើរឡើង នូវមធ្យោបាយដឹកជញ្ជូនធ្យូងថ្ម រវាងវៀតណាម និងឡាវ និងដោះស្រាយបញ្ហាផ្លូវថ្នល់ ខូចគុណភាពមួយចំនួន សំដៅបង្កភាពងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញឆ្លងដែនរវាងប្រទេសជិតខាងទាំង២។ ជាមួយគ្នានេះ…