ឥណ្ឌូនេស៊ីបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី ដើម្បីទាក់ទាញរោងចក្ររបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗពីបរទេស
ដោយ: គង់ លាងហួរ អន្តរជាតិ: រដ្ឋមន្ត្រីក្រសួងសម្របសម្រួល កិច្ចការសមុទ្រ និងការវិនិយោគឥណ្ឌូនេស៊ី លោក Luhut Pandjaitan អះអាងថា រដ្ឋាភិបាលបានសម្រេចកំណត់យក តំបន់ឧស្សាហកម្ម Batang (KITB) ជាតំបន់សេដ្ឋកិច្ចពិសេស (SEZ)។ លោក Luhut បានថ្លែងក្នុងពិធីបើក សម្ពោធដាក់ឱ្យប្រើប្រាស់តំបន់ឧស្សាហកម្មថ្មីនេះថា “ដូច្នេះយើងនឹងផ្តល់នូវការលើកទឹកចិត្តដូចគ្នា ដូចជា ការលើកលែងពន្ធ និងអត្ថប្រយោជន៍ផ្សេងៗទៀតដូចអ្វី ដែលយើងបានផ្តល់ទៅឱ្យ តំបន់សេដ្ឋកិច្ចពិសេសផ្សេងៗទៀត”។ តំបន់ឧស្សាហកម្មនេះ មានទីតាំងស្ថិតនៅលើកោះ Java ហើយត្រូវបានគេរំពឹងថា នឹងបង្កើតការងារបានយ៉ាងតិច២៥០.០០០កន្លែង នៅក្នុងតំបន់មូលដ្ឋាន និងទាក់ទាញការវិនិយោគរាប់ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតីឥណ្ឌូនេស៊ីចាំផ្ទះ Joko Widodo បានចាត់ទុកតំបន់នេះថា ជាឱកាសមួយដើម្បីទាក់ទាញក្រុមអ្នកវិនិយោគ…