ឥណ្ឌូនេស៊ីគ្រោងសាងសង់កំណាត់ផ្លូវហាយវេក្រោមទឹកសមុទ្រនៅរដ្ឋធានីថ្មី Nusantara
ដោយ: គង់ លាងហួរ អន្តរជាតិ: យោងតាមប្រភពពីក្រសួងសាធារណការ និងលំនៅដ្ឋានឥណ្ឌូនេស៊ី បានបញ្ជាក់ឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី គ្រោងសហការជាមួយកូរ៉េខាងត្បូង ដើម្បីសាងសង់ផ្លូវរូងក្រោមទឹកមួយនៅក្នុងរដ្ឋធានីថ្មី Nusantara ។ យោងតាមនាយកដ្ឋានសាងសង់ផ្លូវ របស់ក្រសួងសាធារណការ និងលំនៅដ្ឋាន បានលើកឡើងថា យើងប៉ាន់ប្រមាណថា គម្រោងផ្លូវរូងក្រោមទឹកនេះ ត្រូវការដើមទុនវិនិយោគសរុបចំនួន៦៨២លានដុល្លារអាមេរិក។ ដោយគ្រោងនឹងចាប់ផ្តើមសាងសង់ នៅឆ្នាំ២០២៥ ផ្លូវរូងក្រោមទឹកនេះ នឹងក្លាយជាកំណាត់មួយផ្នែក នៃប្រព័ន្ធផ្លូវហាយវេក្នុងទីក្រុង Nusantara។ នៅពេលសាងសង់រួចរាល់ ផ្លូវនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចបើកបរឆ្លងកាត់ក្រោមឆកសមុទ្រ Balikpapan ដើម្បីឈានទៅដល់តំបន់វិមានរដ្ឋាភិបាល។ ជម្រើសរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងការស្ថាបនាផ្លូវរូងក្រោមទឹក ជំនួសឱ្យការសាងសង់ស្ពានឆ្លងកាត់ ពីលើឆកសមុទ្រ Balikpapan មានគោលបំណងចូលរួម ចំណែកថែរក្សាគម្របព្រៃឈើ និងការពារជម្រកសត្វ និងរុក្ខជាតិក្នុងតំបន់។ ក្រសួងសាធារណការ…