vlk

vlk

មន្រ្តីជាន់ខ្ពស់ជួបពិភាក្សាការងារពាក់ព័ន្ឋការអភិវឌ្ឈរបៀងសេដ្ឋកិច្ចមេគង្គ-គង្គា និងឥណ្ឌា

        ដោយៈ គង់ ម៉ាលីនណា ភ្នំពេញៈ លោកសុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារគម្រោង ក្រោមកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របៀងសេដ្ឋកិច្ចមេគង្គ-គង្គា-ឥណ្ឌា (Mekong India Economic Corridor Development) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជាថ្នាក់ដឹកនាំ  និងមន្ត្រីបច្ចេកទេសជំនាញពាក់ព័ន្ធ។ កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីផ្ដល់ជាធាតុចូល និងពិភា​ក្សា​​ពីការងារគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្នែករឹង និងផ្នែកទន់ ជាមួយប្រទេសឥណ្ឌា ដើម្បីជំរុញទំនាក់ទំនងអភិវឌ្ឍន៍របៀងសេដ្ឋកិច្ចកម្ពុជា រវាងឥណ្ឌា និងបណ្តាប្រទេសមហាអនុតំបន់មេគង្គ ក្នុងការពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ភាគខាងកើត ឆ្ពោះមកកាន់ ប្រទេសកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ។ កិច្ចសហប្រតិបត្តិការមេគង្គ -គង្គា -ឥណ្ឌា…

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរអន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃពុធនេះ បើទោះបីជាក្រុមអ្នកវិនិយោគនៅតែមានសុទិដ្ឋិនិយមថា ធនាគារកណ្តាលអាមេរិក (Fed)នឹងបញ្ចុះអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុ នាខែកញ្ញាខាងមុខយ៉ាងណាក្តី។ តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២៣%ដល់២៤៥៩,៤៣ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,២៨%ដល់២៥០០,៨០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៥នាទីព្រឹក។ គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៤៦៥,០៣ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៥០៧,៨០ដុល្លារក្នុងមួយអោន។ សន្ទស្សន៍តម្លៃផលិតករ(PPI) ដែលជាសូចនាករអតិផរណានៃតម្លៃទំនិញបោះដុំលក់នៅសហរដ្ឋអាមេរិកបានកើនឡើងត្រឹមតែ០,១ភាគរយប៉ុណ្ណោះក្នុងខែកក្កដា បើធៀបនឹងការព្យាករណ៍ចំនួន០,២ភាគរយ។ បច្ចុប្បន្ន ទីផ្សារបន្តមើលឃើញឱកាស១០០ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់នៅក្នុងខែកញ្ញាខាងមុខ។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters ដោយផ្អែកលើឧបករណ៍ CME…

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបើកកិច្ចប្រជុំលើកទី៣របស់ គ ជ ក ប

        ដោយៈ និស្ស័យ         ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ “គ.ជ.ក.ប” អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣ របស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.»។ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យ ពិភាក្សា លើបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» ក៏ដូចជា បញ្ហាប្រឈមនានាដែល គ.ជ.ក.ប. ជួបប្រទះកន្លងមក។ ជាមួយគ្នានេះដែរ លោកផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) និងជាប្រធានលេខាធិការដ្ឋាននៃ គ.ជ.ក.ប. ក៏បានធ្វើរបាយការណ៍សកម្មភាពការងារ របស់លេខាធិការដ្ឋាននៃ គ.ជ.ក.ប. ដែលបានអនុវត្តកន្លងមកជូនដល់អង្គប្រជុំផងដែរ។ ជាលទ្ធផល…

ក្រុមការងារផ្នែកសេវាកម្មធនាគារ និងហិរញ្ញវត្ថុ ជួបពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយបញ្ហាប្រឈម

ដោយៈ គង់ ម៉ាលីនណា ភ្នំពេញៈ ក្រុមការងារផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ (ក្រុម “ង”) បានជួបប្រជុំគ្នាដើម្បីពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានា។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ ក្រុមការងារផ្នែកសេវាធនាគារនិងហិរញ្ញវត្ថុ (ក្រុម “ង”) ដែលមានអ្នកឧកញ៉ាគិត ម៉េង ប្រធាន សភាពាណិជ្ជកម្មកម្ពុជា Cambodia Chamber of Commerce  ជាសហប្រធានតំណាងវិស័យឯកជន នារសៀលថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋាភិបាល សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ…

ប្រតិភូក្រុមហ៊ុន Minconsult Sdn Bhd ពិភាក្សាលើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា

ដោយៈ គង់ សូរិយាភ្នំពេញៈ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន Minconsult Sdn Bhd ដឹកនាំដោយ លោក Dr. Dennis Ganendra នាយកប្រតិបត្តិក្រុមហ៊ុននិងមន្រ្តីពាក់ព័ន្ឋ។ ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យលទ្ធភាពក្នុងការសិក្សាស្វែងយល់ ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ឱ្យមានភាពធន់ ទៅនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាសិក្សាឱកាសវិនិយោគបន្ថែមទៀត លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន ផ្លូវដែក និងកំពង់ផែ នៅក្នុងប្រទេសកម្ពុជាផងដែរ។ គណៈប្រតិភូក្រុមហ៊ុន Minconsult Sdn Bhd បានបង្ហាញចំណាប់អារម្មណ៍ ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា និងបានជម្រាបជូនអំពីលទ្ធផលការងាររបស់ខ្លួន…

សិង្ហបុរីគ្រោងសាងសង់គម្រោងថាមពលកកើតឡើងវិញខ្នាតយក្សដំបូងបង្អស់ក្នុងប្រទេសរបស់ខ្លួន

ដោយ: គង់ លាងហួ អន្តរជាតិ: សិង្ហបុរីបានប្រកាសផែនការសាងសង់ កសិដ្ឋា នថាមពលកកើតឡើងវិញ នៅក្នុងដែនទឹកព័ទ្ធជុំវិញប៉ម Raffles Lighthouse ខណៈការសិក្សាអំពីលទ្ធភាព នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី៤ឆ្នាំនេះ។ អាជ្ញាធរដែនសមុទ្រ និងកំពង់ផែសិង្ហបុរី (MPA) បានបញ្ជាក់ប្រាប់សារពត៌មានCNA ថា យើងបានកំណត់ទីតាំងដីទំហំ៣០ហិចតា សម្រាប់ការអភិវឌ្ឍន៍កសិដ្ឋានថាមពល នៅជុំវិញកោះនេះ និងកំពុងពិនិត្យមើលការដំឡើង បន្ទះស្រូបពន្លឺព្រះអាទិត្យពីលើផ្ទៃសមុទ្រ និងទួរប៊ីនខ្យល់នៅក្រោមផ្ទៃទឹក។ ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា “ទីតាំងអភិវឌ្ឍន៍នេះ នឹងក្លាយជាកន្លែងដំបូងគេ ក្នុងប្រទេសសិង្ហបុរី ដែលរួមបញ្ចូលគ្នា នូវការផលិតថាមពលចេញ ពីប្រភពពន្លឺព្រះអាទិត្យ ក៏ដូចជាប្រភពខ្យល់ក្នុងទ្រង់ទ្រាយធំ”។ អ្នកជំនាញមួយរូបបានអះអាងថា ថាមពលសរុបដែលកសិដ្ឋានខាងលើ អាចផលិតបានក្នុងមួយឆ្នាំ អាចផ្គត់ផ្គង់ថាមព លដល់ផ្ទះល្វែងរបស់រដ្ឋ (HBD)ចំនួន១.០០០យូនីត និងស្របតាមតម្រូវការនាពេលខាងមុខ ដើម្បីកាត់បន្ថយកាបូននៅក្នុងឧស្សាហកម្មដែនសមុទ្រ។ ចាប់ពីឆ្នាំ២០៣០ខាងមុខ…

China Tests Train That Could Be Fastest in World

China has successfully tested its new ultra-high-speed (UHS) maglev train, which can reach speeds up to 621 mph, making it the fastest train in the world. The demonstration, carried out in Shanxi Province, marks a significant milestone in China’s efforts…

ក្រុមការងារអន្តរក្រសួងគាំទ្រការធ្វើសន្ឋានកម្មចែករំលែកព័ត៌មានទៅវិញទៅមក ដើម្បីសម្រួលដល់អ្នកវិនិយោគ

ដោយៈ គង់ សូរិយា ភ្នំពេញៈ ក្រុមមន្រ្តីអន្តរក្រសួង -ស្ថាប័ន គាំទ្រលើការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធ ចែករំលែកទិន្នន័យទៅវិញទៅមក ជា​មួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការដឹកនាំ និងគ្រប់គ្រងធ្វើឱ្យប្រសើរឡើងកិច្ចសម្រួលវិនិយោគនៅកម្ពុជា។ កិច្ចប្រជុំនេះក្រោមអធិបតីភាព លោកស៊ុន ចាន់ថុល ឧប​នា​យករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំអន្តរក្រសួង ប្រជុំពិភាក្សាអំពីការធ្វើឱ្យប្រសើរឡើងកិច្ចសម្រួលវិនិយោគ តាមរយៈការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យទៅវិញទៅមក រវាងប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយប្រព័ន្ធរបស់អន្តរក្រសួ​ង-ស្ថាប័ន។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកគង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា…

ក្រសួងពាណិជ្ជកម្មពិភាក្សាលើយុទ្ឋសាស្រ្ត និងការធ្វើពិពិធកម្មទីផ្សារអង្ករកម្ពុជា

ដោយៈ ម៉ាលីនណា ភ្នំពេញៈ ​មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោកវ៉ា រុតសាន បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ក្រសួង ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងទី១ នៃឯកសារយុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារអង្ករកម្ពុជា ២០២៥-២០៣០ ។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីគោលដៅមួយចំនួនដូចជា ទី១.) បង្ហាញពីវឌ្ឍនភាពពីការកែលម្អរលើសេចក្តីព្រាងលើកទី១ នៃយុទ្ធសាស្ត្រពង្រីក និងពិពិធកម្មទីផ្សារអង្ករកម្ពុជា២០២៥-២០៣០ ទី២.) ពិនិត្យ ពិភាក្សា និងផ្តល់យោបល់បន្ថែម លើសេចក្តីព្រាងយុទ្ធសាស្រ្តនេះ ក៏ដូចជាពង្រាងផែនទីបង្ហាញផ្លូវស្តីពី ខ្សែរច្រវាក់ផលិតកម្មស្រូវ-អង្ករនៅកម្ពុជា ២០២៥-២០៣០ ។ ទី៣ កំណត់ទិសដៅ និងកិច្ចការងារបន្ត ដើម្បីបញ្ចប់ការរៀបចំឯកសារយុទ្ធសាស្រ្ត និងឯកសារផែនទីបង្ហាញផ្លូវ៕