ក្រសួងពាណិជ្ជកម្មផ្តោតលើការកសាងកេរ្ត៍ឈ្មោះម៉ាកផលិតផលកម្ពុជា
ដោយៈ គង់ ម៉ាលីនណាភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី លោកជំទាវ សូ ស្រីម៉ិច ក្នុងសិក្ខាសាលាស្តីពី “ការកសាងកេរ្តិ៍ឈ្មោះម៉ាក និងពិធីប្រគល់-ទទួលឯកសារស្រាវជ្រាវនៃគម្រោងការកសាងកេរ្តិ៍ឈ្មោះម៉ាកនៅកម្ពុជា”។ សិក្ខាសាលា កាលពីទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានសហការរៀបចំឡើងដោយ នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO) និង វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដែលមានវត្តមានអញ្ជើញ ចូលរួមដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ភ្ញៀវជាតិ និងអន្តរជាតិ សាស្រ្តាចារ្យ សិស្ស និស្សិតជាច្រើនរូប។ សិក្ខាសាលានេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយ នូវឯកសារស្រាវជ្រាវរួមគ្នា ពាក់ព័ន្ធនឹងការកសាងកេរ្តិ៍ឈ្មោះ ម៉ាកនៅកម្ពុជា និងផ្តល់ការបណ្តុះបណ្តាល លើប្រធានបទមួយចំនួនពាក់ព័ន្ធនឹងទស្សនទាននៃគម្រោង ការកសាងកេរ្តិ៍ឈ្មោះម៉ាក…