vlk

vlk

តើផ្ទះ Penthouse ក្នុងគម្រោងធំៗនៅប្រទេសសិង្ហបុរីមានតម្លៃប៉ុន្មានក្នុងមួយយូនីតនៅឆមាសទី១?

ដោយ: គង់ លាងហួរ អន្តរជាតិ: នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ ការ​លក់​លំនៅដ្ឋាន ដែលមានតម្លៃថ្លៃខ្ពស់កប់ពពក នៅ​ប្រទេសសិង្ហបុរីជួបប្រទះស្ថានភាពល្អប្រសើរ បើទោះបីជាវិស័យអចលនទ្រព្យទាំងមូល កំពុងស្ថិតក្នុងសភាព មិនច្បាស់លាស់យ៉ាងណាក្តី។ នេះបើយោងតាមរបាយការណ៍ ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank។ តួយ៉ាង ក្នុងឆមាសទី១ ផ្ទះ Penthouse នៅឯគម្រោង Skywaters Residences ស្ថិតនៅ​លើផ្លូវ 1 Prince Edward Road ក្នុងសង្កាត់ Tanjong Pagar ត្រូវបានផ្ទេរកម្មសិទ្ធិទៅឱ្យអតិថិជនបរទេស ក្នុងតម្លៃ៤៧,៣លានដុល្លារក្នុងមួយយូនីត ឬស្មើនឹង៦.១០០ដុល្លារក្នុងមួយហ្វីតការ៉េ។ ចំណែក ផ្ទះ Penthouse ថ្មីនៅក្នុងគម្រោង Gilstead off…

សម្តេចធិបតីបង្ហាញពីកំណើននៃការនាំចេញផលិតផលកសិកម្មកើនឡើងលើសការរំពឹងទុក

ដោយៈ គង់ ម៉ាលីនណា ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហាញពីទំហំការការនាំចេញ និងទំហំទឹកប្រាក់ពីការនាំចេញកសិផលនៃវិស័យកសិកម្ម ក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ។ របាយការណ៍ដែលបានបង្ហាញ ដោយសម្តេចធិបតីរួមមាន ដូចជា ១. ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង៦លានតោន កើនឡើងជិត៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។ កសិផលប្រមាណ៦លានតោន បាននាំចេញទៅកាន់ទីផ្សារ គោលដៅចំនួន៧៧ប្រទេសទូទាំងពិភពលោក។ ២. ចំនួន៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា៖ – ប្រទេសចិន៖ ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន – ប្រទេសរៀតណាម៖ ស្រូវ ចន្ទី ដំឡូងមី…

ការប្រើប្រាស់ឥណទានបានដាំក្បាលចុះក្នុងអត្រាត្រឹម ២,៦ភាគរយ

ដោយៈ គង់ សិរីម៉ាលីនណា ភ្នំពេញៈ កំណើន​ឥណទាន​នៅ​កម្ពុជា ​បាន​ថមថយ​ជា​បន្ត​បន្ទាប់​ដល់កម្រិត​ទាប​ក្នុង​អត្រា​២,៦​ភាគរយ​ ​ជា​កម្រិត​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​​ចុង​ក្រោយ។ នេះ​បើតាម​លោកស្រី ជា សិរី អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា។ ថ្លែង​នៅ​ក្នុង​សន្និបាត ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី១ ឆ្នាំ​២០២៤ រៀបចំឡើង​កាលពីថ្ងៃទី១៩ កក្កដា លោកស្រី​ជា សិរី បានថ្លែង​ថា​ ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ឥណទាន​បណ្ដាល​មក​ពី​ការ​ប្រុង​ប្រយ័ត្ន ​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ស្រប​ពេល​មាន​ភាព​មិន​ប្រាកដ​ប្រជា ​នៃ​សេដ្ឋកិច្ច​ពិភពលោក ​បណ្ដាល​មក​ពី​សង្គ្រាម​នៅ​តំបន់​អឺរ៉ុប ​និង​មជ្ឈិម​បូព៌ា និង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ។ លោកស្រី​ថ្លែង​ថា “ភាព​មិន​​ប្រាកដ​ប្រជា​នៃ​សេដ្ឋកិច្ច​ពិភពលោក​ និង​ក្នុង​តំបន់​ បាន​ជំរុញ​ឲ្យ​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​បង្កើន​ការ​ប្រុង​ប្រយ័ត្នជាង​មុន ​ក្នុង​ការ​ផ្ដល់​ឥណទាន ហើយ​ស្រប​ពេល​នៃ​ការងើប​ឡើង​យឺត​ នៃ​វិស័យ​មួយ​ចំនួន​ផង​នោះ កំណើន​ឥណទាន​បាន​ថមថយ ​ជា​បន្ត​បន្ទាប់​ដល់​កម្រិត​ទាប​ក្នុង​អត្រា​២,៦ភាគរយ”។ លោស្រី​បន្ត​ថា ស្រប​ពេល​ជាមួយ​គ្នា​នេះ អនុបាត​ឥណនា​មិន​ដំណើរ​ការ​ (ការសង​មិន​បាន​តាម​កាល​កំណត់)…

ដំណឹងល្អៈ NBC នឹងដាក់ដំណើរការប្រព័ន្ឋទូទាត់បាគងសម្រាប់ភ្ញៀវទេស​ចរណ៍អន្តរជាតិ

ដោយៈ គង់ សូរិយា ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) ​នឹង​ដាក់​ដំណើរ​ការ​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ បាគង (Bakong) សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ​ដើម្បី​សម្រួល​​ដល់​ការ​ចាយវាយ​នៅ​ក្នុង​ស្រុក នៅ​ពេលពួក​គេ​មក​ទស្សនា​ប្រទេស​កម្ពុជា។ លោកស្រី ជា សិរី អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជាបានថ្លែងឲ្យដឹងកាលពីចុងសប្តាហ៍មុនថា កម្មវី​ធីបាគង​​នេះ ​នឹង​ត្រូវ​ដាក់​បង្ហាញ​ នៅ​តាម​ព្រលានយន្តហោះ​ និង​ច្រក​ចូល​នានា​ ដើម្បី​ឲ្យ​ភ្ញៀវ​អន្តរជាតិ​អាច​ដោនឡូត ​នៅ​ពេល​ចូល​មក​ដល់​កម្ពុជា​ភ្លាម​។ លោកស្រីបានបញ្ជាក់ថា “បន្តិច​ទៀត​យើង​មាន​ដាក់​ប្រព័ន្ធ​បាគង សម្រាប់​ភ្ញៀវទេសចរ​ បាន​ន័យ​ថា​ពេល​ភ្ញៀវ​ទេសចរ​គាត់​ចុះ​មក​ គាត់​អាច​ដោនឡូត​ប្រព័ន្ធ​បាគង​យើង បើ​គាត់​អត់​មាន​ប្រព័ន្ធធនាគារ​ក្នុង​ស្រុក ដើម្បី​ដក​លុយបំពេញប្រព័ន្ធ​​បាគង​ទេ​ គាត់​អាច​ប្រើ​កាត​ក្រេឌីត ដែល​គាត់​មាន​ពីប្រទេស​របស់​គាត់ ដូចជា​ Visa Card, Master Card, ឬ UnionPay ជាដើម”។លោកស្រីបន្ថែមថា “ការ​ដាក់​ចេញ​នេះ…

មន្រ្តីជំនាញផ្សព្វផ្សាយសុវត្ថិភាពម្ហូបអាហារដល់គ្រូនិងសិស្សានុសិស្សជាង ១០០០នាក់

ដោយៈ និស្ស័យ តាកែវ/ត្បូងឃ្មុំៈ មន្រ្តីជំនាញនៃសាខាការពារអ្នកប្រើប្រា ស់​កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក ប.ប.) ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ បានរៀបចំវគ្គផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា” ជូនដល់សិស្សា​នុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករក្នុងសាលារៀន សរុបចំនួន ១០៤៥នាក់។ កម្មវិធីនេះធ្វើឡើងនៅក្នុងសាលា អន្តរទ្វីបអាមេរិកាំង AIS  និងវិទ្យាល័យត្រពាំងឬស្សី ក្រោមការសហការដោយថ្នាក់ដឹក​នាំសាលារៀនអន្តរទ្វីប អាមេរិកកាំង American Intercon  School (AIS) នៃខេត្តតាកែវ និងវិទ្យាល័យត្រពាំងឬស្សី នៃខេត្តត្បូងឃ្មុំ។ វគ្គផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីផ្ដល់ចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងផ្តល់ឱកាសឱ្យធុរជន ដែលជាអាជីវករប្រកបអាជីវកម្ម ក្នុងវិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ…

វិនិយោគិនគ្រោងបោះទុនប្រែក្លាយផ្ទះបុរាណរបស់ប្រទេសជប៉ុនទៅជាអចលនទ្រព្យថ្មី សម្រាប់ជនបរទេស

ដោយ: គង់ លាងហួរអន្តរជាតិ: ក្រុមហ៊ុនដែលទើបបង្កើតថ្មីឈ្មោះ PlanetDao គ្រោងបោះទុនវិនិយោគ ចំនួន៣៤លានយ៉េន នៅក្នុងគម្រោងអចលនទ្រព្យដំបូងរបស់ខ្លួន ដោយប្រែក្លាយផ្ទះបុរាណ Ryogonji ដែលត្រូវបានគេបោះបង់ចោល នៅក្នុងខេត្ត Wakayama ភាគខាងលិចរបស់ប្រទេសជប៉ុន ទៅជាផ្ទះសំណាក់។ ក្រុមហ៊ុនរំពឹងថា អាជីវកម្មនេះនឹងទាញបានផលចំណេញពីភ្ញៀវទេចរណ៍ តាមរយៈការផ្តល់ជូនសេវាកម្មស្នាក់នៅ ការបរិភោគអាហារ និងស្វែងយល់អំពីប្រវត្តិសាស្ត្រ និងវប្បធម៌ក្នុងស្រុករបស់ជប៉ុន។ ផ្ទះបុរាណ Ryogonji ដែលមានអាយុកាល១៧០ឆ្នាំ មានទីតាំងស្ថិតនៅលើកូនភ្នំក្បែរភូមិ Irokawa។ នេះបើយោងតាមការដកស្រង់ចុះផ្សាយ ដោយសារពត៌មានហុងកុង South China Morning Post។ លោកស្រី Tamaki Nishimura ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន PlanetDao បានលើកឡើងថា “នៅពេលការអភិវឌ្ឍ…

Chin Hin unveils Crown Penang residential development

Chin Hin Group Property Bhd (KL:CHGP) unveiled its first development in Penang called Crown Penang on Saturday. According to a media statement issued on Saturday, the residential project is jointly developed by its subsidiary Stellar Platinum Sdn Bhd, Thirupathi Capital…