គម្រោងផ្លូវដែកក្រោមដី តភ្ជាប់ទីក្រុងញូវយ៉ក និងរដ្ឋ New Jersey គ្រោងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗនេះ
ដោយ: គង់ លាងហួរអន្តរជាតិ: ប្រសិនបើផែនការដំណើរការ ដូចការគ្រោងទុក គម្រោងសាងសង់ផ្លូវដែករូងក្រោមដី Gateway Hudson ដែលតភ្ជាប់រវាងទីក្រុងញូវយ៉ក New York និងរដ្ឋ New Jersey នៅសហរដ្ឋអាមេរិក អាចនឹងបើកការដ្ឋានសាងសង់ ក្នុងពេលឆាប់ៗនេះ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក្រុមមន្ត្រីអាមេរិកបានប្រកាសថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានប្តេជ្ញាបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់រាប់សិបពាន់លានដុល្លារ ដើម្បីជួយជំរុញគម្រោងនេះឱ្យឆ្ពោះទៅមុខ។ លោក Pete Buttigieg រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអាមេរិក បានលើកឡើងថា “ដោយប្រើប្រាស់ទុនវិនិយោគពីច្បាប់កញ្ចប់ថវិកាហេដ្ឋារចនាសម្ព័ន្ធ យើងគ្រោងសាងសង់ផ្លូវរូងក្រោមដីថ្មីមួយ ដែលនឹងជួយសម្រួលការធ្វើដំណើរ តាមរថភ្លើងសម្រាប់ពលរដ្ឋអាមេរិករាប់លាននាក់ និងស្តារឡើងវិញនូវច្រករបៀងផ្លូវដែក ដែលមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់សេដ្ឋកិច្ចអាមេរិក”។ យ៉ាងណាមិញ ផ្លូវរូងក្រោមដីនេះ…