នាយករដ្ឋមន្ត្រីឥណ្ឌាគ្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធតម្លៃ ៣,៥ពាន់លានដុល្លារនៅទីក្រុងបុមបៃ
ដោយ: គង់ លាងហួរអន្តរជាតិ: នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi គ្រោងប្រកាសគម្រោងហេដ្ឋារចនាសម្ព័ន្ឋ ដែលមានតម្លៃ៣,៥ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយកាត់បន្ថយការកកស្ទះចរាចរណ៍ និងជំរុញទីផ្សារការងារនៅទីក្រុងបុមបៃ។ រដ្ឋាភិបាលបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងសាងសង់ផ្លូវថ្នល់ ដើម្បីសម្រួលចរាចរណ៍ រួមមាន គម្រោងផ្លូវតភ្ជាប់តំបន់ជាយក្រុងបុមបៃ ចំនួន២ រួមមានសង្កាត់ Thane និងសង្កាត់ Borivali និងគម្រោងផ្លូវរូងក្រោមដី ដែលនឹងតភ្ជាប់រវាងសង្កាត់ Goregaon និងសង្កាត់ Mulund ។ លោក Modi ក៏គ្រោងនឹងចូលរួមពិធី បើកការដ្ឋានសាងសង់ចំណតស្ថានីយ ដឹកទំនិញនៅទីក្រុង Navi Mumbai និងប្រកាសដាក់ឱ្យអនុវត្តន៍ កម្មវិធីកម្មសិក្សារបស់យុវជន ក្រោមទុនវិនិយោគចំនួន៦៧០,២៤លានដុល្លារ ដើម្បីដោះស្រាយអត្រាភាពអត់ការងារធ្វើ។ នៅឆ្នាំនេះ ទីក្រុងបុមបៃបានបង្រួមគម្លាត…