រដ្ឋាភិបាលបារាំងអនុម័តការសាងសង់ផែបណ្តែតទឹកនៅទន្លេរសែន ដើម្បីអាចឱ្យតាក់ស៊ីហោះចុះចតបាន
ដោយ: គង់ លាងហួរ អន្តរជាតិ: រដ្ឋាភិបាលបារាំង បានបើកភ្លើងខៀវឱ្យក្រុមហ៊ុនឯកជនសាងសង់ផែបណ្តែតទឹក នៅលើទន្លេសែន (Seine) ដែលនឹងក្លាយជាទីតាំងហោះហើរ និងចុះចតរបស់តាក់ស៊ីហោះ ក្នុងអំឡុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក នៅទីក្រុងប៉ារីស។ យោងតាមសេចក្តីប្រកាសពត៌មានមួយ បានឱ្យដឹងថា ផែបណ្តែតនេះ គ្រោងនឹងបើកដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ។ ផែនេះមានទីតាំងនៅលើទន្លេរសែន និងស្ថិតនៅក្បែរស្ថានីយ៍រថភ្លើង Austerlitz ភាគអាគ្នេយ៍នៃទីក្រុងប៉ារីស។ គម្រោងតាក់ស៊ីហោះរបស់បារាំង ទទួលបានការចូលរួមពីសំណាក់ក្រុមហ៊ុនឯកជននានា រួមមានប្រតិបត្តិករអាកាសយានដ្ឋានក្រុងប៉ារីស (ADP) និងក្រុមហ៊ុន Volocopter របស់ប្រទេសអាល្លឺម៉ង់។ តាក់ស៊ីហោះរបស់បារាំង ត្រូវបានប្រសិទ្ធិនាមឈ្មោះថា “Volocity” និងមានកៅអីអង្គុយ សម្រាប់មនុស្សចំនួន២នាក់ ដែលដើរដោយថាមពលអគ្គិសនី ដែលការណ៍នឹងជួយកាត់បន្ថយការបំពុលបរិយាកាស នៅក្នុងទីក្រុងប៉ារីស ជាពិសេសស្របពេលដែលបារាំង កំពុងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនៅឆ្នាំនេះ។ ក្រុមហ៊ុនឯកជនទាំង២ខាងលើ…