vlk

vlk

តើទ្រព្យសកម្មណាខ្លះដែលផ្តល់ផលចំណេញខ្ពស់បំផុតពីការវិនិយោគនៅក្នុងឆមាសទី១?

ដោយ: គង់ លាងហួរអន្តរជាតិ: Bitcoin គឺជាទ្រព្យសកម្មវិនិយោគ ដែលទទួលបានផលចំណេញច្រើនជាងគេបំផុត ក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំ២០២៤នេះ ដោយក្នុងនោះតម្លៃ Bitcoin សកលបានកើនឡើង៤៨% តាមពីក្រោយដោយមាស និងភាគហ៊ុន។ Bitcoin ដែលជារូបិយប័ណ្ណគ្រីបតូ ដ៏ធំបំផុតរបស់ពិភពលោក បានបិទការជួញដូរ ក្នុងតម្លៃ៦២.៦៧៨ដុល្លារអាមេរិកក្នុងមួយកាក់ កាលពីថ្ងៃទី៣០ ខែមិថុនា។ និយ័តករមូលបត្រអាមេរិក បានអនុម័តទទួលស្គាល់មូលនិធិជួញដូររូបិយប័ណ្ណឌីជីថល Bitcoin នៅក្នុងខែមករា។ ការណ៍នេះ បានជំរុញឱ្យតម្លៃហក់ឡើង ដល់កម្រិតខ្ពស់បំផុតប្រមាណ ៧៣.៧៥០ដុល្លារ ក្នុងមួយកាក់ នៅពាក់កណ្តាលខែមីនា។ប៉ុន្តែតម្លៃ Bitcoin បានធ្លាក់ចុះវិញនៅត្រីមាសទី២ ដោយសារអ្នកវិនិយោគ បានសម្រុកលក់យកប្រាក់ចំណេញ។ បើក្រឡេកមកមើលប្រទេសវៀតណាម តម្លៃចិញ្ចៀនមាសបានកើនឡើង២០% ដោយបិទការជួញដូរនៅថ្ងៃទី៣០ ខែមិថុនា ក្នុងតម្លៃ៧៥,៥៥លានដុង (ប្រហែល២៩៧២,៥៤ដុល្លារ)ក្នុងមួយតម្លឹង (tael)។…

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចួលរូមជាវាគ្មិនបង្ហាញពីគោលនយោបាយផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្ម

ដោយៈ ចំណានភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវចម និម្មល បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាក្នុងសិក្ខាសាលាស្តីពី “ការបង្ហាញអំពីគោលនយោបាយ នៃភាពទាក់ទាញផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្ម” នៃវេទិកាធុរកិច្ចបារាំង-កម្ពុជា។ កិច្ចពិភាក្សានេះមានវត្តមាន ចូលរួមដោយលោក ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អ្នកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុនវើលប៊្រីដគ្រុប និងសម្របសម្រួលដោយ លោក Blaise KILAIN សហប្រធានសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ព្រមទាំងមានវត្តមានចូលរួមដោយ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងសមាជិកសហគមន៍ធុរកិច្ចបារាំងនៅកម្ពុជា ក៏ដូចជាតំណាងក្រុមហ៊ុនបារាំងនៅក្នុងតំបន់ ដែលមានបំណងស្វែងយល់ ឱ្យកាន់តែច្បាស់ពីទីផ្សារកម្ពុជា។ វេទិកាធុរកិច្ចបារាំង-កម្ពុជា មានការចូលរួមពីតំណាងមកពីក្រុមហ៊ុនសំខាន់ៗជាច្រើន ដូចជា…

APFបន្តជំរុញ និងចែករំលែកនូវព័ត៌មានអំពីឱកាសវិនិយោគនៅកម្ពុជាដល់វិនិយោគិននិយាយភាសាបារាំង

ដោយៈ គង់ សូរិយាភ្នំពេញៈ លោក Geoffroy Roux De Bézieux បានថ្លែងថា ទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ គឺគោរពទៅតាមការសន្យារបស់លោក ដើម្បីស្វែងរកឱកាស វិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី៨ កក្កដា លោកប្រធាន APF ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីភាពជាដៃគូដ៏ល្អប្រសើរ ក៏ដូចជាការភ្ជាប់នូវទំនាក់ទំនង រវាងវិស័យឯកជននៃប្រទេសទាំងពីរ ហើយតាមរយៈដំណើរទស្សនកិច្ចនេះ លោកប្រធាននឹងបន្តជំរុញ និងចែករំលែកព័ត៌មានអំពីកម្ពុជា ទៅដល់វិនិយោគិននិយាយភាសាបារាំង ឱ្យមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។ ព្រមជាមួយគ្នានេះ លោកប្រធាន APF ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋបារាំង ហើយក៏បានជម្រាបជូនសម្ដេចធិបតីថា ប្រទេសបារាំងបានគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពកម្ពុជា និងសង្ឃឹមថាកម្ពុជានឹងបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ ខាងមុខនេះ។…

សហរដ្ឋអាមេរិកសម្រេចដកហូតអាជ្ញាប័ណ្ណភ្លាមៗពីក្រុមហ៊ុនរបស់ខ្លួន ហាមឃាត់ការលក់ផលិតផលទៅ Huawei

ដោយ: គង់ លាងហួរអន្តរជាតិ: សហរដ្ឋអាមេរិក បានដកហូតអាជ្ញាប័ណ្ណពីក្រុមហ៊ុនអាមេរិកនានារួមមាន ក្រុមហ៊ុន Intel និងក្រុមហ៊ុន Qualcomm ដើម្បីហាមឃាត់មិនឱ្យពួកគេ នាំចេញផលិតផលបច្ចេកវិទ្យាទំនើប ទៅឱ្យក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei Technologies។ សារពត៌មាន Reuters បានចុះផ្សាយថា “ក្រុមហ៊ុនអាមេរិកមួយចំនួន ត្រូវបានដកហូតយកអាជ្ញាប័ណ្ណវិញភ្លាមៗ ក្រោយពីការជូនដំណឹង”។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មអាមេរិក បានគូសបញ្ជាក់ថា “ខ្លួនបានដកហូតអាជ្ញាប័ណ្ណមួយចំនួន។ ប៉ុន្តែក្រសួងពុំបានបញ្ជាក់ឈ្មោះ ក្រុមហ៊ុនទាំងនោះទេ”។ ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុនយក្ស Intel និងក្រុមហ៊ុនយក្ស Qualcomm របស់សហរដ្ឋអាមេរិក មិនបានឆ្លើយតប នឹងសំណើសុំការអត្ថាធិប្បាយនោះទេ ហើយភាគីខាងក្រុមហ៊ុនចិន Huawei ក៏មិនបានឆ្លើយតបភ្លាមៗដែរ។ ចំណាត់ការនេះបានកើតឡើង បន្ទាប់ពីក្រុមហ៊ុន Huawei…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ និងផ្តល់ការគាំទ្រពេញទំហឹង ក៏ដូចជាការទទួលបដិសណ្ឋារកិច្ច ដល់គ្រប់វិនិយោគិន និងធុរជន ពីគ្រប់បណ្តាប្រទេស

មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសហការរបស់ កម្ពុជា-បារាំង មានវិសាលភាពលើសពីនយោបាយ និងជំនួយអភិវឌ្ឍ ។ ក្នុងន័យនេះ កិច្ចសហការសេដ្ឋកិច្ចបារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប ជាមួយពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់ ដែលមានទំហំទឹកប្រាក់ ៥១៥,២១ លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២៣ និង ២០៦,៤១ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៥ ខែ ដំបូងនៃឆ្នាំ ២០២៤ ។ ក្នុងនេះ ក្រុមហ៊ុនបារាំងជាច្រើនរាប់ចាប់ពីសហគ្រាសពហុជាតិ (MNEs) រហូតដល់សហគ្រាសធុនតូច និងមធ្យម (SMEs) បានបង្កើតមូលដ្ឋាននៅកម្ពុជា ដូចជា Vinci, Total Energies, Accor, BRED Bank, និងសហគ្រាសធុនតូច…

ដំណឹងល្អៈ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរត្រៀមចាប់ផ្តើមសាងសង់

ដោយៈ គង់ សូរិយាខេត្តកណ្តាលៈ ម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេរមេគង្គ ដីឥដ្ឋ-ថ្មគរ ក្នុងដំណាក់កាលសង់ផែបណ្តោះអាសន្ន ឃ្លាំងសម្ភារៈ និងរៀបចំឧបករណ៍ខួងគ្រឹះសសរស្ពាន។ ស្ពានដ៏សំខាន់នេះ មានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ តភ្ជាប់ទៅត្រើយខាងលិច នៃមហាវិថីស៊ី ជីនពីង និងត្រើយខាងកើត ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ស្ថិតក្នុងដំណាក់កាលសង់ផែបណ្តោះអាសន្ន ឃ្លាំងស្តុកសម្ភារៈគ្រឿងចក្រ និងរៀបចំឧបករណ៍ខួងគ្រឹះសសរស្ពាន។ ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ដោយតួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប១៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ ព្រមទាំងសាងសង់ស្ពានអាកាស រំលងផ្លូវជាតិលេខ១ ប្រវែង ១២០ម៉ែត្រ។ ស្ពាននេះ ប្រើប្រាស់ថវិកាក្រោមក្របខណ្ឌ មូលនិធិទ្រទ្រង់ថវិកាហិរញ្ញប្បទានដោយដៃគូអភិឌ្ឍន៍ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

តើទីក្រុងណាក្នុងតំបន់អាស៊ានដែលមានមហាសេដ្ឋីរស់នៅច្រើនជាងគេ?

ដោយៈ ចំណានភ្នំពេញៈ ទីក្រុងក្នុងចំណោមបណ្តាប្រទេសអាស៊ាន មានការរីកចម្រើនផ្សេងៗគ្នា ប៉ុន្តែឱកាសនៃភាពទាក់ទាញមិនស្មើគ្នានោះឡើយ។ យោងតាមបញ្ជីមហាសេដ្ឋីពិភពលោក របស់គេហទំព័រ Hurunបានបង្ហាញថា បាងកក គឺជាទីក្រុងដែលមានមហសេដ្ឋីច្រើនជាងគេបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ឆ្នាំ២០២៤នេះ។ទិន្នន័យ ឆ្នាំនេះបានឲ្យដឹងទៀតថា ទីក្រុងបាងកក ប្រទេសថៃ មានមហាសេដ្ឋីចំនួន៤៩នាក់ ឈរពីលើសិង្ហបុរី ដែលមាន៤២នាក់។ចំណែកលេខ៣គឺទីក្រុង ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដែលមានមហាសេដ្ឋីចំនួន៣៧នាក់។ នៅក្នុងក្របខណ្ឌជាសកលវិញ ញូវយ៉កនៃសហរដ្ឋអាមេរិក គឺជាទីក្រុងឈរលេខ១ មានមហាសេដ្ឋីរស់នៅច្រើនជាងគេបំផុត ដែលមានចំនួនរហូតដល់១១៩នាក់ និងលេខ២ បានទៅលើទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស មាន៩៧នាក់។ រីឯលេខ៣ បានទៅលើទីក្រុង Mumbai នៃប្រទេសឥណ្ឌា មាន៩២នាក់។ បើរាប់ចាប់ពីលេខ៤ ដល់លេខ៦ ចំំណាត់ថ្នាក់នេះបានទៅលើទីក្រុង នៃប្រទេសចិន ដោយលេខរៀងទី៤…