vlk

vlk

ក្រុមមន្រ្តីជាន់ខ្ពស់ចុះពិនិត្យទីតាំង និងត្រៀមសម្រាប់ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

ដោយៈ គង់ សូរិយាភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានចុះពិនិត្យទីតាំង ត្រៀមរៀបចំពិធីបើកការដ្ឋាន គម្រោគព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហាខាងមុខ ដោយលោក ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងពិធីនេះមានការអញ្ជើញចូលរូមពី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រដ្ឋមន្ត្រីក្រសួងសុខាភិបាល អភិបាលខេត្តកណ្ដាល និងក្រុមការងារជំនាញ មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប ចុះពិនិត្យទីតាំងបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្រ្តលើកទីមួយ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលតភ្ជាប់ផ្លូវទឹកពីទន្លេរកម្ពុជា ទៅសមុទ្រដោយផ្ទាល់។ គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន ដូចជា កាត់បន្ថយពេលវេលាធ្វើដំណើរ ចម្ងាយផ្លូវ ការចំណាយ នីតិវិធីផ្សេងៗសម្រាប់នាវានិងទំនិញចូល-ចេញ…

វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ត្រូវបានបង្កើតឡើង

ដោយៈ គង់ ម៉ាលីនណាភ្នំពេញៈ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ត្រូវបានបង្កើតឡើង ដើម្បីជំរុញហិរញ្ញប្បទានបៃតង និងតួនាទីរបស់មជ្ឈមណ្ឌលអាស៊ី ដើម្បីគ្មានការបំភាយឧស្ម័នពុល។ លោកជំទាវបណ្ឌិតជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអនុញ្ញាត្តឲ្យលោកសាស្រ្តាចារ្យ Tetsuya Watanabe នាយកវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី១ កក្កដាកន្លងមកនេះ។ ក្នុងជំនួបនោះ លោកជំទាវជា សិរី បានស្វាគមន៍ចំពោះការបង្កើតមជ្ឈមណ្ឌលអាស៊ី ដើម្បីគ្មានការបំភាយឧស្ម័នពុល ដែលស្ថិតក្រោមការគ្រប់គ្រងរបស់វិទ្យាស្ថាន ERIA ក្នុងក្តីរំពឹងថាមជ្ឈមណ្ឌលនេះ នឹងជំរុញឱ្យមានការសិក្សាស្រាវជ្រាវរករបកគំហើញថ្មីៗ ដើម្បីជាធាតុចូលក្នុងការគាំទ្រ ដល់ការរៀបចំ និងតាក់តែងគោលនយោបាយ និងយន្តការនានា ក្នុងគោលដៅទប់ទល់ នឹងឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ។ ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យ ក៏បានស្នើសុំឱ្យមានការគាំទ្រ និងកិច្ចសហប្រតិ្តបត្តិការពី…

រដ្ឋមន្រ្តីការបរទេសជប៉ុននឹងមកទស្សនកិច្ចនៅកម្ពុជានាចុងសប្តាហ៍នេះ

ដោយៈ គង់ សូរិយាភ្នំពេញៈ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី ខាមីខាវ៉ា យ៉ូកុ (Kamikawa Yoko) នឹងមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជាចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ៦ ខែកក្កដា។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ក្នុងអំឡុងទស្សនកិច្ចនេះ លោកស្រី Kamikawa នឹងជួបដាច់ដោយឡែក ជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងមានជំនួបទ្វេរភាគី ជាមួយលោក សុខ ចិន្តាសោភា។ សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ទស្សនកិច្ចរបស់ លោកជំទាវ…

សម្តេចធិបតីៈ រាជរដ្ឋាភិបាលនិតិកាលទី៧ ដាក់ចេញគោលនយោបាយដើម្បីជួយកសិករ និងវិនិយោគលើវិស័យកសិកម្ម

ដោយៈ គង់ សូរិយាកំពង់ចាមៈ សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបន្ដពីរាជរដ្ឋាភិបាលនីតិកាលមុនៗ ក្នុងការដាក់ចេញ នូវគោលនយោបាយជាបន្ដបន្ទាប់ ដើម្បីជួយដល់កសិករ និងវិនិយោគផ្សេងៗ លើវិស័យកសិកម្មឲ្យកាន់តែល្អប្រសើរនៅទូទាំងប្រទេស។ ការថ្លែងបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នា ជាមួយលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ ព្រមទាំងលែងត្រី១.៥លានក្បាល ចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សម្ដេចធិបតីហ៊ុន ម៉ាណែត បានបញ្ជាក់ថា…

PM allays foreign quota fears

Prime Minister Srettha Thavisin on Sunday defended the proposal to raise the proportion of foreign ownership allowed in condominiums from 49% to 75% and extend land lease terms for foreigners to 99 years from 30-50 years, saying these measures will…

តើការិយាល័យនៅអគារខ្ពស់កប់ពពក Shanghai Tower មានតម្លៃការិយាល័យ និងថ្លៃស្នាក់នៅសណ្ឋាគារបែបណា?

ដោយ: គង់ លាងហួរអន្តរជាតិ: អគារ Shanghai Tower ជាអគារខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសចិន។ អគារនេះ ត្រូវបានចាប់ផ្តើមសាងសង់ឡើងនៅឆ្នាំ២០០៨ និងបានបញ្ចប់រួចរាល់នៅក្នុងឆ្នាំ២០១៥។ អគារនេះ គឺជាអគារខ្ពស់កប់ពពក ដែលមានរចនាយ៉ាងល្អវិសេសវិសាល។ អគារ Shanghai Tower ត្រូវបានរចនាឌីហ្សាញដោយក្រុមហ៊ុនស្ថាបត្យកម្មអាមេរិក Gensler ដោយក្នុងនោះមានលោកស្ថាបត្យករ Marshall Strabala លោក Jun Xia ជាអ្នកដឹកនាំក្រុមការងាររចនាម៉ូដអគារ។ អគារខ្ពស់ជាងគេ នៅក្នុងប្រទេសចិនមួយនេះ ត្រូវបានរចនាឡើង ប្រកបដោយគំនិតច្នៃប្រឌិតថ្មី ដោយផ្អែកលើ Shikumen ដែលជារចនាបថលំនៅដ្ឋាន បែបប្រពៃណីក្នុងស្រុករបស់ប្រជាជនសៀងហៃ ដែលរួមបញ្ចូលគ្នាទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។ អគារនេះមានកម្ពស់១២៨ជាន់ ឬស្មើនឹង៦៣២ម៉ែត្រ និងមានផ្ទៃក្រឡាទំហំ៣៨០.០០០ម៉ែត្រការ៉េ។ Shanghai Tower…

សិង្ហបុរីគ្រោងបង្កើនការផ្គត់ផ្គង់លំនៅដ្ឋានឱ្យដល់កម្រិតខ្ពស់បំផុត ខណៈទីផ្សារកំពុងធ្លាក់ចុះ

ដោយ: គង់ លាងហួរអន្តរជាតិ: ប្រទេសសិង្ហបុរី កំពុងខិតខំជំរុញផែនការបង្កើនការផ្គត់ផ្គង់លំនៅដ្ឋានឯកជន ក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៣ ទោះបីជាអ្នកអភិវឌ្ឍន៍មិនសូវបង្ហា ញការចាប់អារម្មណ៍យ៉ាងណាក្តី។ ក្រសួងអភិវឌ្ឍន៍ជាតិបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលគ្រោងផ្គត់ផ្គង់ដីធ្លី ដែលអាចសាងសង់លំនៅដ្ឋានឯកជន ចំនួន១១.១១០យូនីតនៅឆ្នាំនេះ ។ ក្រ សួងអះអាងថា ខ្លួនគ្រោងបន្តបំពេញតម្រូវការលំនៅដ្ឋាន ខណៈសន្ទុះតម្លៃកំពុងធ្លាក់ចុះ ។ យ៉ាងណាមិញ អ្នកអភិវឌ្ឍន៍បានបង្កើនការប្រុងប្រយ័ត្នលើការវិនិយោគគម្រោងថ្មីៗ ខណៈទីផ្សារអចលនទ្រព្យនៅសិង្ហបុរីបានធ្លាក់ចុះ ដោយសារតែការដំឡើង អត្រាការប្រាក់ខ្ពស់ និងការថយចុះនៃតម្រូវការពីជនបរទេស។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលសិង្ហបុរីបានប្រកាសដាក់ដេញថ្លៃដីលំនៅដ្ឋានមួយកន្លែង ប៉ុន្តែពុំមានអ្នកអភិវឌ្ឍន៍ណាមួយ សម្រេចដេញថ្លៃយកនោះទេ ដែលនេះគឺជារឿងដ៏កម្រមិនធ្លាប់មាន ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក។ កាលពីដើមឆ្នាំ២០២៤នេះ រដ្ឋាភិបាលសិង្ហបុរីបានទាត់ចោលការដេញថ្លៃលើដីរដ្ឋ ព្រោះអ្នកអភិវឌ្ឍន៍ដាក់តម្លៃទាបពេក។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលក៏កំពុងខិតខំ ដោះស្រាយការកើនឡើងយ៉ាងគំហុកជុំវិញថ្លៃជួលលំនៅដ្ឋាន ដែលនៅតែទាក់ទាញបានតម្រូវការអតិថិជនខ្ពស់បំផុត ក្នុងចំណោមប្រជាជនសិង្ហបុរី…