vlk

vlk

រដ្ឋមន្រ្តីផែនការៈ ស្ថិតិគណនេយ្យជាតិជាការងារសំខាន់ក្នុងទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជា

ដោយៈ គង់ ម៉ាលីនណាភ្នំពេញៈ លោកប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការបានបញ្ជាក់ថា ស្ថិតិគណនេយ្យជាតិ ជាស្ថិតិដ៏សំខាន់មួយក្នុងប្រព័ន្ធស្ថិតិជាតិកម្ពុជា និងក្នុងស្ថិតិម៉ាក្រូសេដ្ឋកិច្ច មានវិសាលភាពគ្រប់វិស័យក្នុងសេដ្ឋកិច្ចជាតិកម្ពុជា ។ លោកបានមានប្រសាសន៍ ក្នុងសិក្ខាសាលាដែលបានប្រារពធ្វើកាលពីថ្ងៃទី២ កក្កដាថា បច្ចុប្បន្ននេះ ការគណនាផលិតផលក្នុងស្រុកសរុប(ផ.ស.ស) គឺផ្អែកលើឆ្នាំគោល ឆ្នាំ២០០០ ដែលគិតមកដល់ឆ្នាំ២០២២ មានរយៈពេល២២ឆ្នាំ ដែលតាម អនុសាសន៍ នៃសេចក្តីណែនាំរបស់អង្គការសហប្រជាជាតិស្តីពីស្ថិតិគណនេយ្យជាតិ (UN-SNA) ត្រូវផ្លាស់ប្តូរ ឆ្នាំគោលជារៀងរាល់៥ឆ្នាំម្តង ឬយ៉ាងយូរបំផុត១០ឆ្នាំម្តង។ លោកបញ្ជាក់ថា “ការផ្លាស់ប្តូរនេះ ដើម្បីវាស់វែងកំណើនសេដ្ឋកិច្ច ទំហំសេដ្ឋកិច្ច និង រចនាសម្ព័ន្ធ សេដ្ឋកិច្ចមានសង្គតិភាព”។លោកប៊ិន ត្រឈៃបានបន្តថា តាមទីប្រឹក្សាស្ថិតិនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ការ ផ្លាស់ប្តូរឆ្នាំគោលម្តងៗ គឺត្រូវរង់ចាំពេលវេលាដែលសមស្រប…

ជប៉ុនជួយឱ្យកម្ពុជាឆ្ពោះទៅរកគោលដៅក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីលំដាប់កំពូល

ដោយ: គង់ លាងហួរអន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជប៉ុន បានជួយឱ្យកម្ពុជាបោះជំហានដ៏ធំមួយ ឆ្ពោះទៅរកគោលដៅប្រែក្លាយខ្លួនជាប្រទេសនាំចេញ គ្រាប់ស្វាយចន្ទីលំដាប់កំពូល នៅលើពិភពលោក។នេះបើយោងតាមសារពត៌មាន Nikkei Asia។ កាលពីដើមខែមិថុនាកន្លងទៅ ក្រុមហ៊ុនអចលនទ្រព្យជប៉ុន Mirarth Holdings បានរៀបចំពិធីសម្ភោធ ដាក់ឱ្យដំណើរការរោងចក្រកែច្នៃ គ្រាប់ស្វាយចន្ទីដ៏តូចមួយ នៅភាគកណ្តាលនៃខេត្តកំពង់ធំ ដែលមានព្រំប្រទល់ជាប់នឹងខេត្តសៀមរាប។ ការអភិវឌ្ឍន៍រោងចក្រ កែច្នៃគ្រាប់ស្វាយចន្ទីនេះឡើង គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា។ ថ្វីត្បិតតែកម្ពុជា ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឈានមុខគេមួយ ក៏ប៉ុន្តែគ្រាប់ស្វាយចន្ទីភាគច្រើន ដែលផលិតបាននាពេលកន្លងមក ត្រូវបាននាំចេញទៅកាន់បណ្តា ប្រទេសជិតខាងដើម្បីកែច្នៃ និងនាំចេញឡើងវិញ។ យោងតាមប្រភពក្រុមហ៊ុន Mirarth បានបញ្ជាក់ប្រាប់សារពត៌មានNikkei Asia ថា រោងចក្រថ្មីនេះ…

តើអគារខុនដូណាខ្លះដែលមានតម្លៃថ្លៃជាងបំផុតនៅទីក្រុងម៉ានីល?

ដោយ: គង់ លាងហួរអន្តរជាតិ: ចំនួនប្រជាជនរស់នៅក្នុងរដ្ឋធានីម៉ានីល បាននិងកំពុងបន្តកើនឡើង ដែលធ្វើឱ្យទីក្រុងមួយនេះ កាន់តែរួមតូចចង្អៀត។ហេតុនេះ ប្រជាជនហ្វីលីពីន កំពុងពិបាកស្វែងរកកន្លែងរស់នៅ ខណៈតម្លៃអចលនទ្រព្យ ក៏កំពុងហក់ឡើងខ្ពស់កប់ពពកផងដែរ។ សេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន បានស្ទុះងើបឡើងវិញជាលំដាប់ ហើយជាមួយគ្នានេះ ប្រជាជនដែលមានប្រាក់ចំណូលខ្ពស់ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការរស់នៅក្នុងខុនដូប្រណីត ដែលមានតម្លៃចាប់ពីជាង៣៤មុឺនដុល្លារអាមេរិកឡើងទៅ។យោងតាមរបាយការណ៍ ពីវេទិកាអចលនទ្រព្យ Lamudi បានបង្ហាញពីអគារខុនដូ ដែលមានតម្លៃថ្លៃបំផុតនៅទីក្រុងម៉ានីល (Metro Manila) ដូចខាងក្រោម៖ ទី១: អគារ Banyan Tree Residencesអគារ Banyan Tree Residences ត្រូវបានផ្សារភ្ជាប់ទៅនឹងម៉ាកយីហោដ៏ល្បីល្បាញ ទូទាំងពិភពលោក Banyan Tree ដែល រួមមាន រមណីយដ្ឋានប្រណីត…

តើនគរូបនីយកម្មក្នុងតំបន់អាស៊ានប្រែប្រួលដូចម្តេចនិងពិភពលោក?

ដោយៈ គង់ សួរិយាភ្នំពេញៈ និន្នាការនៃនគរូបនីយកម្ម ឬនិយាយឱ្យសាមញ្ញ ការកើនឡើងចំនួនមនុស្សចូលមករស់នៅទីក្រុង បានកើតមានឡើងជាយូរមកហើយ នៅក្នុងតំបន់អឺរ៉ុប និងនៅអាមេរិកខាងជើង ក៏ប៉ុន្តែនិន្នាការនេះ ទើបតែជាចំណុចចាប់ផ្ដើមនៅឡើយ ក្នុងតំបន់អាស៊ី និងអាហ្វ្រិក។ សម្រាប់ពេលបច្ចុប្បន្ន មានច្រើនជាងពាក់កណ្ដាលនៃប្រជាជនពិភពលោក កំពុងរស់នៅទីក្រុង ហើយចំនួននេះត្រូវគេរំពឹងថានឹងបន្តកើនឡើង។ ផ្អែកតាមការព្យាករណ៍របស់ អង្គការសហប្រជាជាតិ អាចមានច្រើនជាងពីរភាគបី នៃប្រជាជនសកល នឹងចូលមករស់នៅទីក្រុង។ ការព្យាករណ៍ក៏បានបង្ហាញដែរថា ប្រហែល៩០ភាគរយ នៃការកើនឡើងនេះនៅឆ្នាំ២០៥០ នឹងមានប្រភពពីតំបន់អាស៊ី និងអាហ្វ្រិក។ ដូច្នេះ ប្រសិនបើនិន្នាការនេះ អាចនឹងកើតមានឡើងមែននោះ តើវាអាចបង្កជាផលប៉ះពាល់អ្វីខ្លះ? និងតើវាជាការអភិវឌ្ឍប្រកបដោយចីរភាពដែរ ឬយ៉ាងណា សម្រាប់តំបន់អាស៊ានទាំងមូល?។ផ្អែកតាមអ្នកជំនាញ នៅពេលណាដែលកម្រិតនគរូបនីយកម្មកើនឡើង ការជះឥទ្ធិពលជាទូទៅ អាចកើតមានឡើងលើវិស័យផ្សេងៗ រួមមាន បរិស្ថាន សេដ្ឋកិច្ច…

ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ដោយៈ និស្ស័យភ្នំពេញៈ លោក Lee Q. Shim ប្រធានក្រុមហ៊ុន Lee Li Holdings Group បានបង្ហាញចំណាប់អារម្មណ៍វិនិយោគ លើវិស័យមានសក្តានុពល នៅកម្ពុជាមួយចំនួន។ លោកបានថ្លែងបែបនេះ ក្នុងជំនួបសម្តែងការគូរសម និងពីភាក្សាការងារជាមួយ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីរសៀលថ្ងៃទី២ កក្កដាកន្លងមកនេះ។ ជាមួយគ្នានេះ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននៅប្រទេសកាណាដា និងតាមបណ្តាប្រទេសមួយចំនួនផងដែរ ហើយក្នុងដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានាឱកាសនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគ លើវិស័យសក្តានុពលមួយចំនួន រួមមាន៖ (១) វិស័យឧស្ម័ន និងប្រេង (២) វិស័យសុខាភិបាល (3) មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ (4) វិស័យកែច្នៃចំណីអាហារ និងឡូជីស្ទីក…

រដ្ឋមន្រ្តីព័ត៌មានចុះពិនិត្យវឌ្ឍនភាពការងារនៅអាគារស្ថានីយ៍វិទ្យុ និងទូរទស្សន៍បូកគោ

ដោយៈ និស្ស័យកំពតៈ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញពិនិត្យវឌ្ឍនភាពការងារ នៅអគារស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។ ទីតាំងស្ថានីយ៍នេះ ស្ថិតនៅលើភ្នំបូកគោ ក្រុងបូកគោ ខេត្តកំពត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីនៃព័ត៌មានខេត្តជាច្រើនរូបផងដែរ៕

ថ្នាក់ដឹកនាំក្រសួងសាធារណៈការ និងធនាគារ AIIB បើកកិច្ចប្រជុំទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ព្រំដែន

ដោយៈ គង់ សូរិយាភ្នំពេញៈ ក្រុមអ្នកជំនាញការ Asian Infrastructure Investment Bank (AIIB) និងមន្រ្តីជាន់ខ្ពស់សាធារណៈការបានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើការចុះបេសកកម្ម ក្នុងការពិនិត្យមើលទីតាំងជាក់ស្តែង និងដំណើរការបន្តនៃការរៀបចំគម្រោង ជំរុញការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ ច្រកទ្វារព្រំដែននៅកម្ពុជា (3CEP)។ កិច្ចប្រជុំនេះត្រូវបានដឹកនាំ ដោយលោកវ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីផែនការ ចុះបេសកកម្ម ទៅកាន់ទីតាំងអនុវត្តគម្រោង និងពិនិត្យលើវឌ្ឍនភាពការងារនៃការរៀបចំ គម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន ក្នុងព្រះរាជាណាចក្រកម្ពុជា (3CEP) ដោយមានការចូលរួមពី ក្រុមការងារ AIIB ឯកឧត្តម លោក លោកស្រី ជាប្រធាន អនុប្រធាន តំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ…