vlk

vlk

ក្រុមហ៊ុន CAIC ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអន្តរជាតិធំមួយ ដើម្បីលក់ទំនិញររួចពន្ឋនៅព្រលានយន្តហោះតេជោ

ដោយៈ គង់ សូរិយាភ្នំពេញៈ ក្រុមហ៊ុនCAIC បានយល់ព្រមចុះកិច្ចសន្យារយៈពេល១២ឆ្នាំ ជាមួយក្រុមហ៊ុនLagardère Travel Retail SAS និងដៃគូសហការ ក្នុងស្រុកHSC Group ក្នុងការលក់ទំនិញរួចពន្ធ ទំនិញបង់ពន្ធរួច សំលៀកបំពាក់ សម្ភារសម្រាប់ធ្វើដំណើរសំខាន់ៗ និងការផ្ដល់សេវាកម្មម្ហូបអាហារ នៅព្រលានយន្តអន្តរជាតិតេជោ។ ព្រលានយន្តហោះអន្តរជាតិតេជោ គ្រោងបើកដំណើរការនៅឆ្នាំ ២០២៥ ខណៈការសាងសង់សម្រេចបាន៧៨ភាគរយ។ ក្រុមហ៊ុន CAIC មានបំណងកែលម្អទិដ្ឋភាព និងបទពិសោធន៍នៃការធ្វើដំណើរ និងការផ្តល់សេវាផ្គត់ផ្គង់នៅអាកាសយានដ្ឋាននេះ ដែលជាច្រកទ្វារអន្តរជាតិ នាពេលអនាគតរបស់កម្ពុជា។ ក្រុមហ៊ុន Lagardère Travel Retail SAS នឹងអភិវឌ្ឍហាងលក់ទំនិញទំនើបៗចំនួន៣៤ ដោយការវិនិយោគខា្នតធំ ជាលក្ខណៈការបែកចែកប្រាក់ចំណេញ។ ហាងលក់ទំនិញទាំងនោះ គ្របដណ្តប់ លើខ្សែសង្វាក់អាជីវកម្មចំនួន៣…

តើមហាសេដ្ឋីចិនរូបណាខ្លះដែលជាជើងខ្លាំងក្នុងពិភពជំនួញបច្ចេកវិទ្យាក្នុងប្រទេសចិន?

ដោយ: គង់ លាងហួរប៉េកាំង: ទស្សនាវដ្តីចិន New Fortune បានដកស្រង់ចុះផ្សាយ អំពីកំពូលមហាសេដ្ឋីបច្ចេកវិទ្យាទាំង៤រូប របស់ប្រទេសចិន ដែលមានទ្រព្យសម្បត្តិសរុបបញ្ចូលគ្នា ចំនួន១៦៥ពាន់លានដុល្លារអាមេរិក។ ចំនួនទ្រព្យសម្បត្តិ ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ បានធ្វើឱ្យក្រុមហ៊ុនរបស់កំពូលមហាសេដ្ឋីចិនទាំង៤រូប ក្លាយជាស្ថាប័ននាំមុខគេ នៅលើពិភពលោកខាងវិស័យ ពាណិជ្ជកម្មអេឡិចត្រូនិក ប្រព័ន្ធផ្សព្វផ្សាយសង្គម និងហ្គេមអនឡាញ។ ទី១: លោក Colin Huang ស្ថាបនិកក្រុមហ៊ុន PDD Holdingsលោក Huang មានវ័យ៤៤ឆ្នាំ បានជាប់ឈ្មោះជាមហាសេដ្ឋីមានបំផុត នៅក្នុងពិភពបច្ចេកវិទ្យារបស់ប្រទេសចិន។ លោកមានទ្រព្យសម្បត្តិសុទ្ធ ចំនួន៤២៥ពាន់លានយ័ន (៥៩ពាន់លានដុល្លារ) ។ លោកគឺជាម្ចាស់ភាគហ៊ុនដ៏ធំ របស់ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្ស PDD Holdings។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ…

ក្រសួងកសិម្មរៀបចំប្រឡងចៀរជ័រកៅស៊ូជាលើកដំបូងនៅកម្ពុជា

ដោយៈ ម៉ាលីនណាភ្នំពេញៈ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លើការផ្តល់ទីតាំងរៀបចំប្រឡងចៀរជ័រកៅស៊ូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលដៅនៃការរៀបចំឱ្យមានកម្មវិធី ប្រឡងចៀរជ័រកៅស៊ូ គឺដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងលើកទឹកចិត្តកម្មករចៀរជ័រឱ្យបន្តខិតខំបន្ថែមទៀត ហើយសកម្មភាពនេះ ក៏ជាការបណ្តុះគំនិតប្រជាពលរដ្ឋ ឱ្យចូលរួមលើការងារនេះផងដែរ។ បើតាមលោករដ្ឋមន្ត្រី កម្ពុជាបាននិងកំពុងធ្វើការជំរុញវិស័យកៅស៊ូនេះ មានការរីកចម្រើនបន្ថែមទៀត ឱ្យក្លាយជាដំណាំឧស្សាហកម្ម មានទីផ្សារខ្ពស់ និងអាចកែច្នៃជាផលិតផលសម្រេចផ្សេងៗ ដូចជាស្រោមដៃ និងរបស់របរប្រើប្រាស់ផ្សេងៗទៀត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ…

ក្រសួងកំពុងសិក្សាផែនការលំអិតលើទីតាំងទុកដាក់សំរាមនៅខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល

ដោយៈ និស្ស័យភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំ ពិភាក្សាការងារគម្រោងធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក នៅប្រទេសកម្ពុជា។ កិច្ចប្រជុំកាលពីព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដឹកនាំដោយលោកបណ្ឌិត រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីបេសកកម្មបច្ចេកទេសរបស់ក្រុមការងារធនាគារពិភពលោក (WB) ក្នុងគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក នៅប្រទេសកម្ពុជា ជាមួយលោកស្រី Katelijn Van Den Berg អ្នកឯកទេសជាន់ខ្ពស់ ផ្នែកបរិស្ថាន និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករង លោកប្រធានគ្រប់គ្រងគម្រោង និងមន្ត្រីជំនាញបច្ចេកទេសជាសមាជិកគម្រោង រួមជាមួយនិងក្រុមការងាររបស់ធនាគារពិភពលោក។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សា ផ្លាស់ប្ដូរយោបល់អំពីការសិក្សាវាយតម្លៃលើឯកសារ…

កម្ពុជាឈរនៅរៀងទី១ ដែលមានបុគ្គលិកសោកសៅនៅកន្លែងធ្វើការប្រចាំថ្ងៃច្រើនជាងគេក្នុងតំបន់អាស៊ាន

ដោយ: គង់ លាងហួរអន្តរជាតិ: បរិយាកាសការងារនៅកន្លែងធ្វើការល្អ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សុខភាពផ្លូវចិត្តរបស់បុគ្គលិកគ្រប់រូប។បញ្ហាស្មុគស្មាញនៅកន្លែងធ្វើការ អាចធ្វើឱ្យបុគ្គលិកបាក់ទឹកចិត្ត និងមិនពេញចិត្តចំពោះការងាររបស់ខ្លួន ដែលបង្កឱ្យមានភាពសោកសៅ។ កម្ពុជាបានជាប់ចំណាត់ថ្នាក់ទី១ ដែលមានបុគ្គលិកសោកសៅនៅកន្លែងធ្វើការ ប្រចាំថ្ងៃខ្ពស់ជាងគេបំផុត នៅតំបន់អាស៊ានក្នុងរង្វង់៣៦% តាមពីក្រោយដោយប្រទេសមីយ៉ាន់ម៉ាចំនួន៣២%។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុន Gallup ដែលជាក្រុមហ៊ុនវិភាគ និងផ្តល់ការប្រឹក្សាយោបល់ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ ចំណាត់ថ្នាក់លេខ៣ បានទៅលើប្រទេសហ្វីលីពីន ដែលមានបុគ្គលិកសោកសៅ នៅកន្លែងធ្វើការប្រចាំថ្ងៃក្នុងរង្វង់២៩% ខណៈចំណាត់ថ្នាក់លេខ៤ បានទៅលើប្រទេសឡាវ ដែលមានបុគ្គលិកសោកសៅ នៅកន្លែងធ្វើការប្រចាំថ្ងៃក្នុងរង្វង់២៩%ដូចគ្នា។ ចំណាត់ថ្នាក់លេខ៥ បានទៅលើប្រទេសឥណ្ឌូនេស៊ី ដែលមានបុគ្គលិកសោកសៅ នៅកន្លែងធ្វើការប្រចាំថ្ងៃក្នុងរង្វង់២៧% ខណៈចំណាត់ថ្នាក់លេខ៦ បានទៅលើប្រទេសថៃ ដែលមានបុគ្គលិកសោកសៅ នៅកន្លែងធ្វើការប្រចាំថ្ងៃក្នុងរង្វង់១៥%។ ចំណាត់ថ្នាក់លេខ៧ បានទៅលើប្រទេសម៉ាឡេស៊ី ដែលមានបុគ្គលិកសោកសៅ នៅកន្លែងធ្វើការប្រចាំថ្ងៃក្នុងរង្វង់១៤%…

កម្ពុជា និងអាមេរិកបានជួបពិភាក្សាគ្នាជាថ្មីដើម្បីពង្រឹងវិស័យសេដ្ឋកិច្ចឡើងវិញ

ដោយ: ប្រសិទ្ធឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តជួបពិភាក្សាជាមួយភារធារីនៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាដើម្បីពង្រីកនិងពង្រឹងវិស័យសេដ្ឋកិច្ចបន្ថែមទៀតនៅកម្ពុជា។ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីពាណិជ្ជកម្ម រួមទាំងកិច្ចការវិនិយោគផ្សេងៗ ថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានជួបពិភាក្សាគ្នាជាមួយ លោក Andrew Herrup ដើម្បីផ្លាស់ប្ដូរបទពិសោធនិងពង្រឹងការវិនិយោគរវាងប្រទេសទាំងពីរឲ្យមានភាពរឹងមាំ និងប្រកបដោយផ្លែផ្កា។ លោក Andrew Herrup ក៏បានលើកឡើងអំពីលទ្ធភាពធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលមានការជាប់គាំងនាពេលកន្លងមក និងបានបង្ហាញពីឆន្ទៈ នៅក្នុងការកៀរគរអ្នកវិនិយោគពីសហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជា។ លោកបានបន្ថែមថា ថ្វីត្បិតតែបច្ចុប្បន្ននេះ បញ្ហាសេដ្ឋកិច្ចសកលនៅមិនទាន់ល្អប្រសើរក៏ពិតមែន ប៉ុន្តែវិនិយោគិននៅសហរដ្ឋអាមេរិកមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការមកដាក់ទុនវិនិយោគនៅប្រទេសកម្ពុជា។ ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តម ស៊ុន ចាន់ថុលបញ្ជាក់ថា កម្ពុជាតែងតែស្វាគមន៍រាល់វិនិយោគិនបរទេសទាំងអស់ ដែលមានបំណងមកវិនិយោគនៅលើទឹកដីប្រទេសកម្ពុជា។ ឯកឧត្តមក៏បានលើកឡើងដែរថា កម្ពុជាទទួលបានលទ្ធផលផ្លែផ្កាយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបេសកកម្មកៀរគរវិនិយោគិននៅសហភាពអឺរ៉ុប កាលពីថ្ងៃទី៩-១៨ ខែមិថុនា…

អូស្ត្រាលីគ្រោងសាងសង់គម្រោងលំនៅដ្ឋានតម្លៃរាប់ពាន់លានដុល្លារនៅជាយក្រុង

ដោយ: គង់ លាងហួរអន្តរជាតិ: រដ្ឋាភិបាលអូស្ត្រាលី បានចាប់ផ្តើមស្វែងរកដៃគូរ ដើម្បីអភិវឌ្ឍន៍ទីតាំងដីដ៏ធំមួយកន្លែង នៅជិតតំបន់ពាណិជ្ជកម្មកណ្តាល (CBD) ក្នុងទីក្រុង Melbourne និងបានអនុម័តលើការសាងសង់ អគារអាផាតម៉ិនខ្ពស់កប់ពពក ចំនួន៧នៅតំបន់ជាយក្រុង។ លោកស្រី Jacinta Allan អភិបាលរដ្ឋVictoria បានប្រកាសថា “រដ្ឋាភិបាលស្វាគមន៍វិស័យឯកជន ឧស្សាហកម្ម និងអ្នកវិនិយោគ ដើម្បីប្រែក្លាយទីតាំងដីទំហំ១៣,៥ហិកតា ទៅជាតំបន់លំនៅដ្ឋានថ្មីមួយ ដែលមានឈ្មោះថា Arden”។ លោកស្រី Allan បានថ្លែងប្រាប់អ្នកយកព័ត៌មានថា “យើងចង់ឃើញគំនិតច្នៃប្រឌិតល្អបំផុត និងវិធីសាស្ត្រសាងសង់ផ្ទះឱ្យបាន២០.០០០យូនីតបន្ថែមទៀត ព្រមទាំងស្វែងរកឱកាសពាណិជ្ជកម្មផ្សេងទៀត ដើម្បីបង្កើតការងារនៅក្នុងតំបន់នេះ”។ ទន្ទឹមនឹងនេះ លោកស្រី Sonya Kilkenny រដ្ឋមន្ត្រីក្រសួងផែនការបានប្រកាស ពីការអនុម័តផែនការមេ Box Hill…