“ជុំវិញទន្លេរមេគង្គ” កម្មវិធីមួយត្រូវបានលើកយកមកបង្ហាញក្នុងមហោស្រពភាពយន្តអន្តរជាតិ

ដោយៈ សូរិយា
ភ្នំពេញៈ កម្មវិធី “ជុំវិញទន្លេមេគង្គ” ជាកម្មវិធីពិសេសមួយនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣ ត្រូវបានសម្ពោធនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាអធិតបីក្នុងពិធីនេះ។

កម្មវិធី “ជុំវិញទន្លេមេគង្គ” ជាវេទិកាមួយដែលផ្តោតសំខាន់ពីការផ្សព្វផ្សាយ ពីសារៈសំខាន់របស់បរិស្ថាន និងកិច្ចខិតខំប្រឹងប្រែង ក្នុងការងារអភិរក្សរបស់ក្រសួង អង្គការជាតិ អន្តរជាតិ និងការចូលរួមរបស់បុគ្គល នៅតាមដងទន្លេមេគង្គ តំបន់មាត់សមុទ្រ និងតំបន់នានានៃប្រទេសកកម្ពុជា ដើម្បីការអភិវឌ្ឍជារនិរន្តភាព សម្រាប់ដល់ក្មេងៗជំនាន់ក្រោយៗទៀត។

កម្មវិធីនេះបានរួមបញ្ចូល ការដាក់តាំងពិព័ណ៌ស្តីពីសត្វស្លាបនៅកម្ពុជា បទបង្ហាញ និងការចាក់បញ្ចាំងវីដេអូខ្លីៗស្តីអំពីការងារការពារបរិស្ថាន ជាមួយនឹងកិច្ចពិភាក្សារវាងអ្នកជំនាញ និងប្អូនៗសិស្ស និងនិស្សិត៕