ដំណឹងល្អៈ អាកាសយានដ្ឋានអន្តរជាតិតេជោសម្រេចសាងសង់បានជិត៨០ភាគរយហើយ
ដោយៈ គង់ ម៉ាលីនណាភ្នំពេញៈ ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់បានប្រមាណ៧៨% ខណៈព្រលានយន្តហោះថ្មីមួយនេះ គ្រោងនឹងដាក់ឲ្យដំណើរការ នៅឆមាសទី១ ដើមឆ្នាំ២០២៥ខាងមុខ។ លោកឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានមានប្រសាសន៍ឲ្យដឹងនៅក្រោយចប់ដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា និងធនាគារពាណិជ្ជ បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មានថា ការសាងសង់នេះមានលក្ខណៈប្លែកច្រើន និងឃើញថា ជាការសាងសង់មួយ ក្នុងទំហំធំពុំធ្លាប់មានពីមុនមក។ លោកបន្តថា ក្នុងដំណើរទស្សនកិច្ចនាឱកាសនេះ មានធនាគារពាណិជ្ជមួយចំនួន បានបង្ហើបឲ្យដឹងថា ក្នុងចំណោមអ្នក Subscriber (អ្នកជាវ) ប្រហែលជាអាចនឹងបន្ត ហើយក៏នឹងថែមទុនវិនិយោគបន្ថែមទៀត ក្រោយពីបានពិនិត្យដំណើរការសាងសង់ដ៏ល្អប្រសើរ របស់គម្រោងព្រលានយន្តហោះនេះ។ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ មានទីតាំងស្ថិតនៅឃុំព្រែកស្លែង…