អាជីវកម្មនៅកម្ពុជាប្រមាណ ៧០ភាគរយ គ្រប់គ្រងដោយស្រ្តី

ដោយៈ ម៉ាលីនណា
ភ្នំពេញៈ យោងតាមជំរឿនសេដ្ឋកិច្ចកម្ពុជា កាលពីឆ្នាំ២០២២ ចំនួនអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា បានកើនឡើងជិត៥០ភាគរយ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ បានកើ នដល់៧៥៣, ៦៧០ទីតាំង។

ប្រហែល៦៩ភាគរយនៃអាជីវកម្មទាំងនេះ ត្រូវបានគ្រប់គ្រង ឬតំណាងដោយស្ត្រី។

ជំរឿនដដែលនេះបានបង្ហាញថា អាជីវកម្មទាំងនេះ ភាគច្រើននៅក្នុងវិស័យសេវាកម្ម ផ្តល់ការងារដល់មនុស្សជិត ២,៩៨ លាននាក់ ក្នុងនោះ១,៨៤ លាននាក់ជាស្ត្រី។

ដោយធ្វើជំរឿនលើវិស័យផ្សេងៗ មិនរាប់បញ្ចូលវិស័យកសិកម្ម និងមន្ត្រីរដ្ឋាភិបាល ទិន្នន័យជំរឿនបានគូសបញ្ជាក់អំពីតួនាទីសំខាន់របស់ស្ត្រី ក្នុងទិដ្ឋភាពធុរកិច្ចរបស់កម្ពុជា។

អ្នកស្រី អ៊ឹង ពិសី សិប្បករអាយុ៥៣ឆ្នាំ មកពីភូមិក្រវ៉ាន់ក្នុងសង្កាត់អង្គរធំ ខេត្តសៀមរាប បានសាងកេរ្តិ៍ឈ្មោះក្នុងរយៈពេលមួយទស្សវត្សរ៍ចុងក្រោយនេះ សម្រាប់សិប្បកម្មផលិតកូនជ្រូកសន្សំលុយតែមួយគត់។

សិប្បកម្មរបស់អ្នកស្រី បានទាក់ទាញអ្នកទេសចរជារៀងរាល់ថ្ងៃ ជាមួយស្មូនកូនជ្រូកបុរាណ ក៏ដូចជាសញ្ញារាសីចក្រ និងតួអង្គគំនូរជីវចលដ៏ពេញនិយម ដូចជា Minions និង Angry Birds ជាដើម។

អ្នកស្រី បានមានប្រសាសន៍ថា មនុស្សភាគច្រើនទិញរបស់ដែលមានរាងដូចដំរី សម្រាប់គោលបំណងតុបតែង។ ធនាគារដំរី នៅតែត្រូវបានបង្កើតឡើង ក្នុងរចនាប័ទ្មសតវត្សរ៍ទី ១៩។ អ្នកស្រីពិសី និយាយថា អ្នកស្រីគិតប្រាក់ពី១,២៥ ទៅ ៣ ដុល្លារ សម្រាប់ផលិតផលកូនជ្រូកសន្សំលុយមួយ។

ដើម្បីបន្ថែមប្រាក់ចំណូល ពីការលក់កូនជ្រូក ស្ដ្រីរូបនេះ ក៏រកប្រាក់ចំណូលពីភ្ញៀវទេសចរ ដោយបង្រៀនពួកគេពីវិធីធ្វើកូនជ្រូកដីឥដ្ឋនេះផងដែរ។

ចំណែកអ្នកស្រី យ៉ាន ម៉ារីណា ប្រធានវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ (IKTT) ប្តេជ្ញាថែរក្សាសិប្បកម្មដ៏កម្ររបស់ហូល ពិដាន ជាបច្ចេកទេសតម្បាញប្រពៃណីខ្មែរ ស្ទើរតែបាត់បង់ដោយសារតែខ្វះឯកសារ និងអ្នកជំនាញ។ អ្នកស្រី បាននិយាយថា ការផលិតសម្ភារៈនីមួយៗតាំងពីដើមរហូតដល់ចប់ គឺអនុវត្តតាមច្បាប់ប្រពៃណីទាំងស្រុង។

បង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ដោយ Kikuo Morimoto និងដឹកនាំដោយអ្នកស្រី ម៉ារីណា តាំងពីឆ្នាំ២០០៧ មក IKTT បានជួលបុគ្គលិកស្រីចំនួន១២០នាក់ មកពីខេត្តសៀមរាប មុនពេលជំងឺរាតត្បាត ដែលមនុស្សជាច្រើនប្រឈមមុខ នឹងបញ្ហាសេដ្ឋកិច្ច។
អ្នកស្រីបានបន្តថា បច្ចុប្បន្នក្រុមហ៊ុន IKTT មានស្ត្រីជាង ៦០នាក់ មកពីសហគមន៍មូលដ្ឋាន និងខេត្តផ្សេងទៀត ខណៈដែលមានតែ១០ភាគរយប៉ុណ្ណោះជាបុរស។

អ្នកស្រីបានឲ្យដឹងថា យើងមិនត្រឹមតែផ្តល់ការងារដែលរក្សាប្រពៃណី និងការស្នាក់នៅរបស់យើង សម្រាប់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យកូនរបស់ពួកគេ រស់នៅជុំម្តាយកំពុងធ្វើការផងដែរ។ តាមរយៈការធ្វើបែបនេះ ស្ត្រីអាចមើលថែកូន និងរកលុយបានក្នុងពេលតែមួយ។

បង្កើតឡើងមុនពេលមានវិបត្តិកូវីដ១៩ អង្គការវឌ្ឍនភាពសុខុមាលភាព (WELL) មានគោលបំណងកសាងអ្នកដឹកនាំសហគ្រិន ដោយជួយសម្រួលដល់ផ្នែកហិរញ្ញវត្ថុ ការកសាងសមត្ថភាព និងបណ្តាញសម្រាប់ស្ត្រី ដែលមិនទាន់ទទួលបានសេវា។

កញ្ញាសាញ ស៊ីណារ៉ា ជាស្ថាបនិកម្នាក់ក្នុងចំណោមស្ថាបនិកស្រីទាំងបីរបស់WELL បានលើកឡើងពីគុណតម្លៃស្នូលរបស់ពួកគេ ដែលជ្រើសរើសដំណោះស្រាយបញ្ហាប្រឈមសហគ្រិនទូទៅ។
កញ្ញា ជានិស្សិតបញ្ចប់ការសិក្សា ផ្នែកសហគ្រិនភាព និងការច្នៃប្រឌិតបច្ចេកវិទ្យា តាមរយៈអាហារូបករណ៍ Chevening បានពន្យល់លម្អិតអំពីតម្លៃទាំងនេះ។

កញ្ញាបាននិយាយថា “សុខភាព ជាអាទិភាពទីមួយរបស់យើង។ សហគ្រិនត្រូវតែថែរក្សាខ្លួនឯង ដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេ”។ កញ្ញាបន្ថែមថា “យើងលើកកម្ពស់សុខុមាលភាពរបស់សហគ្រិន”។
ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ iDE Cambodia តាមរយៈគម្រោង និងភាពជាដៃគូផ្សេងៗរបស់ខ្លួន បានជួយដល់សហគ្រិនជនបទជាង៤៥០នាក់ រួមទាំងអាជីវកម្មដែលដំណើរការដោយគ្រួសារ ក្នុងវិស័យកសិកម្ម និងផ្នែកលាងសម្អាត (ទឹក និងអនាម័យ)។

ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ SHE Investments បានសហការជាមួយក្រសួងកិច្ចការនារី ដើម្បីបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ចស្ត្រី (WEDCs) នៅទូទាំងខេត្តផ្សេងៗគ្នា។
មជ្ឈមណ្ឌលទាំងនេះ ផ្តល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការបណ្ដុះបណ្ដាលអាជីវកម្ម ដែលគ្របដណ្តប់លើប្រធានបទសំខាន់ៗ ដូចជា ការគ្រប់គ្រងហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកឌីជីថល។

អ្នកស្រីក៏បានអនុវត្តកម្មវិធី បណ្តុះបណ្តាលគ្រូបង្គោល ដោយពង្រឹង សមត្ថភាពបុគ្គលិករបស់ក្រសួង ដើម្បីគាំទ្រស្ត្រីឱ្យកាន់តែមានប្រសិទ្ធភាព៕