តើប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រទេសទាំង១១ នៅតំបន់អាស៊ាន មានកម្រិតខុសគ្នាបែបណា?
ដោយៈ គង់ សូរិយាភ្នំពេញៈ តំបន់អាស៊ាន ដែលកើនសមាជិកដល់១១ប្រទេស មានភាពខុសគ្នាយ៉ាងខ្លាំងលើវប្បធ៌ម ការរស់នៅ និងប្រាក់ចំណូល។ថ្ងៃនេះគេហទំព័រ Propertyarea.asia សូមលើកយកការសិក្សាស្រាវជ្រាវ តាមគេហទំព័រ google.com ដែលបង្ហាញទិន្នន័យដោយធនាគារពិភពលោកបានបង្ហាញថា ប្រទេសទាំង១១ មានប្រាក់ចំណូល សម្រាប់មនុស្សម្នាក់ខុសៗគ្នាយ៉ាងខ្លាំង ដែលប្រាក់ចំណូលនោះ សំដៅដល់ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ។ ជាក់ស្តែងការស្រាវជ្រាវបានរកឃើញថា សម្រាប់ប្រទេសកម្ពុជានៅឆ្នាំ២០២៤នេះ តាមការប្រមើលមើលបានបង្ហាញថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជា នឹងកើនដល់២០៧១ដុល្លារក្នុងមនុស្សម្នាក់ នៅឆ្នាំ២០២៤នេះ។ ចំណែកប្រទេសវៀតណាម ប្រជាជនប្រទេសនេះនឹងទទួលបានប្រាក់ចំណូល៤៦២៣ដុល្លារ ប្រទេសថៃប្រជាជនទទួលបានប្រាក់ចំណួល ៧៨១២ដុល្លារ។ ប្រទេសឡាវ ប្រជាជន នឹងទទួលបានប្រាក់ចំណូល៤១៦៣ដុល្លារ។ ចំនែកប្រទេសហ្វីលីពីន ប្រជាជននឹងទទួលបាន៤១៣០ដុល្លារ។ ងាកទៅកាន់ប្រទេសឥណ្ឌូនេស៊ី ការសិក្សាដដែលបានរកឃើញថា ប្រជាជនប្រទេសនេះ នឹងទទួលបានចំណូល១៦,៨៦១ដុល្លារ។ រីឯប្រទេសម៉ាឡេស៊ី ប្រជាជនប្រទេសនេះនឹងទទូលបានចំណូល ១៣,៣១៥ដុល្លារ…