មន្រ្តីលើកឡើងពីឱកាសវិនិយោគនៅកម្ពុជាក្នុងសន្និសីទអន្តរជាតិមួយ
ដោយៈ គង់ ម៉ាលីនណាប្រទេសចិនៈ មន្រ្តីជាន់ខ្ពស់កម្ពុជា បានលើកឡើងពីឱកាសវិនិយោគ នៅក្នុងសន្និសីទឧស្សាហកម្មផលិតឧបករណ៍ថាមពលអគ្គិសនីរបស់ប្រទេសចិន (Chongqing)-អាស៊ាន ឆ្នាំ២០២៤ ស្តីពីនុវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ។ សន្និសីទនេះ បានរៀបចំឡើងនៅស្រុក Fuling ខេត្ត Chongqing កាលពីថ្ងៃទី១៨ ខែមិថុនា ដោយកម្ពុជាបានអញ្ជើញអ្នកវិនិយោគមកពីប្រទេសផ្សេងៗ ឱ្យចាប់យកឱកាសធ្វើអាជីវកម្ម និងវិនិយោគនៅកម្ពុជា និងធ្វើការរួមគ្នា ដើម្បីសម្រេចបាននូវវិបុលភាពក្នុងតំបន់។ ព្រឹត្តិការណ៍នេះបានទាក់ទាញ អ្នកចូលរួមប្រមាណជាង៤០នាក់ មកពីប្រទេសអាស៊ានចំនួន១០ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងតំបន់ Chengdu-Chongqing និងបណ្តាប្រទេសអាស៊ាន ក្នុងវិស័យឧស្សាហកម្ម ផលិតឧបករណ៍ថាមពល។ រដ្ឋបាលស្រុក Fuling និងគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្ម RCEP បាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ។ កិច្ចព្រមព្រៀងនេះបានចែងថា គណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្ម RCEP នឹងជួយFuling…