ដំណឹងល្អៈ រដ្ឋាភិបាលចំណាយថវិកាចំនួន ៥០លាន ដុល្លារដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍
ដោយៈ គង់ សូរិយាភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា គ្រោងចំណាយថវិកា៥០លានដុល្លារលើការផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ សម្រាប់ឆ្នាំ២០២៤ ២០២៥។ ដើម្បីជម្រុញប្រសិទ្ឋភាពការងារនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារ ជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកាលពីថ្ងៃទី៩ កក្កដាកន្លងមកថា វាជាលទ្ឋផលនៃតស៊ូ មតិរយៈពេល២០ឆ្នាំមកហើយ ដែលនេះជាអ្វីដែលក្រុមការងារផ្នែកឯកជនបានសម្តែងការអបអរសាទរ ដែលថវិកានេះនឹងប្រើប្រាស់លើការងាររដ្ឋបាល ការផ្សព្វផ្សាយ ការងារធ្វើទីផ្សារ។ លោកបន្តថា “ថវិកានេះជាបដិភាគរបស់រដ្ឋាភិបាល ការចូលរូមពីវិស័យអាកាសចរណ៍ និងព្រលានយន្តហោះនានា”។លោកបន្តថា “សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា(CATA)បានដើរតួនាទីមួយជំហ៊ានហើយ ដែលថ្នាក់ដឹកនាំនាំសមាគមនេះ បានចំណាយទាំងពេលវេលា…