vlk

vlk

Indonesia and US seal $35M coral reef debt swap

The U.S.has agreed to forgive $35 million of Indonesian debt over the next nine years, the U.S. Treasury said on Monday, in return for the Southeast Asian country restoring and preserving coral reefs in what experts estimate is the world’s…

Singapore home prices rise again, defying sales slowdown

Singapore home prices rose for a fourth straight quarter as the country’s property valuations continue to defy a significant slowdown in sales. Prices for private residences climbed 1.1% from the previous three months, according to preliminary figures released by the…

កម្ពុជាសម្រេចបានទឹកប្រាក់ជាង ១២ពាន់លានដុល្លារ ពីការនាំចេញក្នុងឆមាសទី១

ដោយៈ ម៉ាលីនណាភ្នំពេញៈ កម្ពុជាបានសម្រេចការនាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ ជាង១២ពាន់លានដុល្លារ កើនឡើង១២.៦% ខណៈការនាំចូល សម្រេចបានទំហំទឹកប្រាក់ជាង១៣ពាន់លានដុល្លារ កើនឡើង១២.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ប្រទេសដែលកម្ពុជា បាននាំចេញទៅច្រើនជាងគេ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម សំខាន់ៗមួយចំនួនទៀត។ របាយការណ៍ដដែលបានឲ្យដឹងថា ទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ…

រដ្ឋមន្រ្តីការងារផ្សព្វផ្សាយកម្មវិធីថ្នាក់ជាតិស្តីពី “ការអនុវត្តរបបសន្តិសុខសង្គម និងកម្មវិធីបណ្តុះបណ្តាលជំនាញជីវៈ”

ដោយៈ ម៉ាលីនណាកំពង់ឆ្នាំងៈ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរ បានអញ្ជើញផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែរទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសាមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស” ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅខេត្តកំពង់ឆ្នាំង។ ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការដាក់ចេញនូវកម្មវិធីថ្នាក់ជាតិស្តីពី របបសន្តិសុខសង្គមផ្នែកថែរទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺជាគោលនយបាយសំខាន់២ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញឱ្យប្រជាពលរដ្ឋទទួលបានការថែទាំសុខភាពកាន់តែប្រសើរ និងមានវិសាលភាពគ្របដណ្តប់យ៉ាងទូលំទូលាយ រួមទាំងការផ្តល់ជំនាញវិជ្ជាជីវៈ ដល់ប្រជាពលរដ្ឋក្នុងគោលបំណង បង្កើតឱ្យពលរដ្ឋមានការងារសមរម្យ និងជីវភាពកាន់តែប្រសើរ។ លោកបញ្ជាក់ថា “មានតែក្នុងអាណត្តិរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន…

ឥណ្ឌាប្រកាសមហិច្ឆិតាជំរុញបង្កើនឧស្សាហកម្មផលិតកប៉ាល់ដឹកជញ្ជូនទំនិញក្នុងស្រុក

ដោយ: គង់ លាងហួរអន្តរជាតិ: រដ្ឋាភិបាលឥណ្ឌា របស់លោកនាយករដ្ឋមន្រ្តី Narendra Modi កំពុងរៀបចំគោលនយោបាយសម្រាប់ជំរុញការសាងសង់កប៉ាល់ពាណិជ្ជកម្ម នៅក្នុងប្រទេសរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែក លើការបញ្ជាទិញពីបរទេស។ ជាក់ស្តែង រដ្ឋាភិបាលរបស់លោក Modi គ្រោងតម្រូវឱ្យក្រុមហ៊ុនឥណ្ឌា ប្រើប្រាស់តែកប៉ាល់ដឹកជញ្ជូនទំនិញ ដែលផលិតក្នុងស្រុក ទើបអាចចុះឈ្មោះ ដើម្បីធ្វើប្រតិបត្តិការនៅតាមឆ្នេរសមុទ្រ និងផ្លូវទឹកចាប់ពីឆ្នាំ២០៣០ខាងមុខតទៅ។ យោងតាមក្រុមមន្ត្រី និងថ្នាក់ដឹកនាំឧស្សាហកម្មឯកជនបានឱ្យដឹងថា សំណើនេះគឺជាផ្នែកមួយ នៃកិច្ចពិភាក្សាក្នុងសិក្ខាសាលាស្តីពី ការស្តារឡើងវិញនូវឧស្សាហកម្ម សាងសង់កប៉ាល់ឥណ្ឌា នៅទីក្រុងញូវដេលី ដែលរៀបចំឡើងដោយក្រសួងកំពង់ផែ ដឹកជញ្ជូន និងផ្លូវទឹក (MoPSW)។ នៅក្នុងសម័យប្រជុំនោះ ក្រុមមន្ត្រីរដ្ឋាភិបាលឥណ្ឌាកំពូលៗបានសង្កត់ធ្ងន់ អំពីតម្រូវការជាចាំបាច់ ដើម្បីជំរុញធ្វើយ៉ាងណាឱ្យមានការបង្កើនការផលិត និងការប្រើប្រាស់កប៉ាល់ក្នុងស្រុក ដើម្បីដឹកជញ្ជូនទំនិញតាមផ្លូវទឹក។ យោងតាមការប៉ាន់ប្រមាណ របស់ក្រុមហ៊ុនប្រឹក្សាយោបល់ហិរញ្ញវត្ថុ KPMG…

សហរដ្ឋអាមេរិកប្រកាសលុបចោលបំណុលចំនួន ៣៥លានដុល្លារ របស់ឥណ្ឌូនេស៊ីជាថ្នូរនឹងការអភិរក្សផ្កាថ្ម

ដោយ: គង់ លាងហួរអន្តរជាតិ: សហរដ្ឋអាមេរិក បានយល់ព្រមលុបចោលបំណុលចំនួន៣៥លានដុល្លាររបស់ឥណ្ឌូនេស៊ី ក្នុងរយៈពេល៩ឆ្នាំខាងមុខ ដើម្បីបញ្ចុះបញ្ចូលឱ្យឥណ្ឌូនេស៊ីធ្វើការស្តារ និងជួយថែរក្សាផ្កាថ្មប៉ប្រះទឹក ក្នុងមហាសមុទ្រ ដែលមានជីវចម្រុះច្រើនបំផុតរបស់ពិភពលោក។ ថ្មប៉ប្រះទឹក និងផ្កាថ្ម កំពុងស្ថិតក្រោមការគំរាមកំហែងកាន់តែខ្លាំងឡើងនៅទូទាំងពិភពលោក ដោយសារតែការប្រែប្រួលអាកាសធាតុ ដែលធ្វើឲ្យសីតុណ្ហភាពទឹកសមុទ្រកើនឡើង។ កិច្ចព្រមព្រៀងនេះគឺជាការដោះដូរ “បំណុលដើម្បីធម្មជាតិ”លើកទី៤ ដែលប្រទេសទាំង២ បានចុះហត្ថលេខាចាប់តាំងពីឆ្នាំ២០០៩ ហើយកិច្ចព្រមព្រៀងនេះ នឹងផ្តល់មូលនិធិដល់ការងារអភិរក្សផ្កាថ្ម នៅក្នុងតំបន់សំខាន់ៗចំនួន២របស់ឥណ្ឌូនេស៊ី ដែលស្ថិតនៅក្នុងតំបន់ “ត្រីកោណផ្កាថ្ម” ដែលលាតសន្ធឹង លើដែនទឹករបស់ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ប៉ាពួញូហ្គីណេ ទីម័រខាងកើត និងកោះសូឡូម៉ុន។ចំណែក តំបន់ទាំង២ ដែលជាសិទិ្ធដែនទឹករបស់ឥណ្ឌូនេសុី រួមមានតំបន់ The Bird’s Head Seascape និងតំបន់ Lesser…

រដ្ឋមន្រ្តីក្រសួងកសិកម្មដឹកនាំកិច្ចប្រជុំលើសំណើពិនិត្យដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន

ដោយៈ គង់ ម៉ាលីនណាភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា បានដឹកនាំកិច្ចប្រជុំលើសំណើរពិនិត្យដោះស្រាយលើបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បន្ទាប់ពីបានទទួលស្តាប់សេចក្តីរាយការណ៍ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាវិស័យឯកជន ចាំបាច់ត្រូវធ្វើការសិក្សា ឲ្យបានច្បាស់លាស់ ក្តោបព័ត៌មាន និងស្ថានការណ៍ឱ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ ទើបអាចវិភាគ និងវាយតម្លៃបញ្ហាប្រឈមនានាចំគោលដៅ និងមានប្រសិទ្ធភាព។ លោករដ្ឋមន្ត្រីឌិត ទីណា បានបន្ថែមថា វិស័យឯកជនត្រូវសហការរួមគ្នា ចងក្រងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ស្វែងយល់និងរកហេតុផលច្បាស់លាស់ ដើម្បីកាត់បន្ថយហានិភ័យខ្ពស់។ បើតាមរដ្ឋមន្ត្រីបានបញ្ជាក់ថា “ការកសាងទំនុកចិត្តទាំងអស់គ្នា គឺជាកត្តាចាំបាច់ក្នុងការសហការ ស្វែងរកដំណោះស្រាយដែលល្អ ទទួលយកបាន ព្រមទាំងទទួលបានផលចំនេញ និងមាននិរន្តរភាពសេដ្ឋកិច្ច”។ លោកបន្តថា “ទន្ទឹមនឹងនេះ…

ដំណឹងល្អៈ រដ្ឋាភិបាលចំណាយថវិកាចំនួន ៥០លាន ដុល្លារដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍

ដោយៈ គង់ សូរិយាភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា គ្រោងចំណាយថវិកា៥០លានដុល្លារលើការផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ សម្រាប់ឆ្នាំ២០២៤ ២០២៥។ ដើម្បីជម្រុញប្រសិទ្ឋភាពការងារនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារ ជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកាលពីថ្ងៃទី៩ កក្កដាកន្លងមកថា វាជាលទ្ឋផលនៃតស៊ូ មតិរយៈពេល២០ឆ្នាំមកហើយ ដែលនេះជាអ្វីដែលក្រុមការងារផ្នែកឯកជនបានសម្តែងការអបអរសាទរ ដែលថវិកានេះនឹងប្រើប្រាស់លើការងាររដ្ឋបាល ការផ្សព្វផ្សាយ ការងារធ្វើទីផ្សារ។ លោកបន្តថា “ថវិកានេះជាបដិភាគរបស់រដ្ឋាភិបាល ការចូលរូមពីវិស័យអាកាសចរណ៍ និងព្រលានយន្តហោះនានា”។លោកបន្តថា “សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា(CATA)បានដើរតួនាទីមួយជំហ៊ានហើយ ដែលថ្នាក់ដឹកនាំនាំសមាគមនេះ បានចំណាយទាំងពេលវេលា…

ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង»

ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ និងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត។ រហូតមកទល់ល្ងាចថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ អគ្គនាយកដ្ឋាន ទាំងអស់ របស់ក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានី-ខេត្តទាំង២៥ អង្គការដៃគូ សហគមន៍តំបន់ការពារធម្មជាតិ និងស្តង់ពិព័រណ៍ផលិតផលខ្មែរ បានរៀបចំរួចជាស្រេច ដោយមានការតាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ និងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការដាំឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា…