ថៃប្រកាសសាងសង់ផ្លូវក្រោមដីនៅទីក្រុងបាងកក ក្រោមទុនវិនិយោគជិត ១,៤ពាន់លានដុល្លារ
ដោយ: គង់ លាងហួរបាងកក: អាជ្ញាធរផ្លូវល្បឿនលឿនថៃ (EXAT) បានប្រកាសគម្រោងសាងសង់ផ្លូវក្រោមដី នៅរាជធានីបាងកក ក្នុងទំហំទុនវិនិយោគចំនួន៥០ពាន់លានបាត (ប្រហែល១,៣៨ពាន់លានដុល្លារ)។ នេះបើយោងតាមសារពត៌មាន Thaiger។ គម្រោងផ្លូវក្រោមដីនេះ គ្រោងតភ្ជាប់រវាងសង្កាត់Kaset និងសង្កាត់Ngamwongwan ខណៈអាជ្ញាធរគ្រោងប្រមូលមតិផ្សេងៗ ពីសាធារណៈជន លើការអភិវឌ្ឍន៍គម្រោងនេះ ដើម្បីយកទៅពិចារណា និងធ្វើការវាយតម្លៃផលប៉ះពាល់នានា។ លោក Surachet Laophulsuk ប្រធានអាជ្ញាធរផ្លូវល្បឿនលឿនថៃបានលើកឡើងថា “យើងគ្រោងបញ្ចប់ការសិក្សាលទ្ធភាពលើការសាងសង់ គម្រោងប្រព័ន្ធផ្លូវល្បឿនលឿនភាគខាងជើង នាដំណាក់កាលទី៣ នៅក្នុងឱកាសនៃការបើកវេទិកាជជែកដេញដោលជាសាធារណៈលើកទី៣”។ គម្រោងផ្លូវក្រោមដី ដែលមានចម្ងាយប្រវែង៦,៧គីឡូម៉ែ ត្រនេះ នឹងមានចំណុចចាប់ផ្តើម នៅត្រង់ចំណុចប្រសព្វរវាងផ្លូវល្បឿនលឿន Sri Rat Expressway និងផ្លូវ Ngamwongwan Road ដោយឆ្លងកាត់ផ្លូវប្រសព្វ Phong…