មន្រ្តីសាធារណៈការ និងជប៉ុនបើកកិច្ចប្រជុំទាក់ទងនឹងគំរោងហេដ្ឋារចនាសម្ព័ន្ឋ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ក្រុមមន្រ្តីសាធារណៈការកម្ពុជា ជប៉ុនបានបើកកិច្ចប្រជុំពិភាក្សាការងារស្តីពី ការរៀបចំប្រជុំទ្វេរភាគីលើកទី៦ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍(MLIT) នៃប្រទេ​សជប៉ុន។

លោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដោយអញ្ជើញចូលរួមពីលោកអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ប្រព័ន្ធចម្រោះទឹកកខ្វក់ និងតាមរយ:វីដេអូពីចម្ងាយ ដោយតំណាងមកពីក្រសួ​ងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍(MLIT) នៃប្រទេសជប៉ុនផងដែរ។

កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងដើម្បីពិភាក្សាការ​ងារស្តីពី ការរៀបចំកិច្ចប្រជុំទ្វេរភាគីលើកទី៦ រវាងក្រសួងសាធា​រណការ និងដឹកជញ្ជូន និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ (MLIT) នៃប្រទេសជប៉ុន ដែលកម្មវិធីនេះ គ្រោងនឹងរៀបចំឡើងនាថ្ងៃទី ២២ កក្កដា ២០២៤ នៅសណ្ឋាគារ Raffles Hotel Le Royal៕