vlk

vlk

តើក្រុមហ៊ុនខ្សែសង្វាក់សណ្ឋាគារ និងភោជនីយដ្ឋាន Planet Hollywood មានជីវប្រវត្តិកកើតឡើងយ៉ាងដូចម្តេច?

ដោយ: គង់ លាងហួរអន្តរជាតិ: ក្រុមហ៊ុន Planet Hollywood International Inc គឺជាក្រុមហ៊ុនខ្សែសង្វាក់ភោជនីយដ្ឋាន និងសណ្ឋាគាររបស់សហរដ្ឋអាមេរិក ដែលមានកេរ្ត៍ឈ្មោះល្បីល្បាញ នៅលើពិភពលោក។ ក្រុមហ៊ុនបដិសណ្ឋារកិច្ចនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនសាជីវកម្មមេ Earl Enterprises corporation ដែលត្រូវបានបង្កើតឡើងដោយលោក Robert Earl និងលោកKeith Barish។ ក្រុមហ៊ុននេះ ជាប្រភេទក្រុមហ៊ុនឯកជន ផ្នែកបដិសណ្ឋារកិច្ចដែលទទួលបានភ្ញៀវសុទ្ធតែជាតារាល្បីៗឈ្មោះ។ ក្រុមហ៊ុន Planet Hollywood International បានចាប់បដិសន្ធិឡើងកាលពីតុលា ឆ្នាំ១៩៩១ នៅទីក្រុងញូវយ៉ក។ ប៉ុន្តែ បច្ចុប្បន្ន ក្រុមហ៊ុនមានទីស្នាក់ការកណ្តាល នៅឯទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក។…

បទពិសោធន៍បរាជ័យរបស់ប្រទេសថៃ អាចជាមេរៀនដ៏ល្អសម្រាប់បណ្តាប្រទេសដទៃ

ដោយ: គង់ លាងហួរបាងកក: កាលពី៤០ឆ្នាំមុន ក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញឧស្ម័នធម្មជាតិ នៅឈូងសមុទ្រថៃ ដែលនាំឱ្យមានការផ្តួចផ្តើម គម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ នៅភាគខាងកើតនៃប្រទេសថៃ និងបានទាក់ទាញការវិនិយោគ ពីបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់។ ការរកឃើញកំណប់ទ្រព្យនេះ បានធ្វើឱ្យប្រទេសថៃសង្ឃឹមថា ខ្លួននឹងអាចក្លាយជាខ្លាសេដ្ឋកិច្ចទី៥ របស់តំបន់អាស៊ី។ ប៉ុន្តែក្តីសុបិននេះបានរលាយបាត់ទៅវិញ ដោយសារថៃជួបប្រទះ អស្ថិរភាពនយោបាយផ្ទៃក្នុងប្រទេស និងការគ្រប់គ្រងគោលនយោបាយសេដ្ឋកិច្ច មិនបានល្អប្រសើរ បូករួមទាំងការផ្ទុះឡើងនូវវិបត្តិហិរញ្ញវត្ថុនៅឆ្នាំ១៩៩៧។ វិបត្តិនេះត្រូវបានបង្កឡើង ដោយសារតែស្ថាប័នហិរញ្ញវត្ថុថៃ បានផ្តល់ប្រាក់កម្ចីយ៉ាងច្រើនលើសលប់ជ្រុល និងការធ្វើសេរីភាវូបនីយកម្មទីផ្សារហិរញ្ញវត្ថុ ដែលអនុញ្ញាតឱ្យធនាគារពាណិជ្ជ អាចខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុបរទេស ដើម្បីផ្តល់ប្រាក់កម្ចីដល់អ្នកប្រកបអាជីវកម្ម។ លោក Pornchai Thiraveja អគ្គនាយកនៃការិយាល័យគោលនយោបាយសារពើពន្ធ ចំណុះក្រោមក្រសួងហិរញ្ញវត្ថុថៃ បានលើកឡើងថា “ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុ កាលពីឆ្នាំ១៩៩៧-១៩៩៨ ទំហំវិនិយោគសរុបរបស់វិស័យសាធារណៈ និងឯកជន បានធ្លាក់ចុះក្រោម២៥% នៃផលទុនជាតិសរុប”។…

Chief Bank រៀបចំសិក្ខាសាលាបូកសរុបលទ្ឋផលការងារឆមាសទី១

ដោយៈ ម៉ាលីនណាភ្នំពេញៈ ធនាគារឈីហ្វ៏ ( Chief Bank) បានរៀបចំសិក្ខាសាលាប្រចាំឆមាសទី១ ឆ្នាំ២០២៤ ដោយមានការចូលរួម ពីគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់។ សិក្ខាសាលានេះ ធ្វើឡើងដើម្បីសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងកំណត់ទិសដៅការងារ សម្រាប់ឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារ។ បុគ្គលិកគ្រប់ៗរូប បានបេ្ដជ្ញាចិត្តក្នុងការសម្រេចគោលដៅប្រចាំឆ្នាំ និងអភិវឌ្ឍន៍ចំណេះដឹងឲ្យកាន់តែទូលំទូលាយ ដើម្បីឲ្យស្របទៅតាមតម្រូវការអតិថិជន។ សូមអរគុណដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រ និងប្រើប្រាស់សេវាកម្មរបស់ធនាគារ ឈីហ្វ៕

Real estate market sees transaction numbers zoom

There were 20,600 transactions involving property in Vietnam in the first half of 2024, three times the number in the same period last year. Of them, 14,400 took place in the second quarter alone, mostly involving apartments, according to a…

លោកឌិត ទីណាអញ្ជើញទៅកាន់តំបន់ស្ទឹងអារ៉ែង ដើម្បីពិនិត្យមើលអំពីលទ្ធភាពបង្កកំណើត និងបង្កាត់ពូជរបស់ត្រីនាគ

ដោយៈ និស្ស័យកោះកុងៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណាអមដំណើរ ដោយថ្នាក់ដឹកនាំក្រសួង បានអញ្ជើញទស្សនកិច្ច មជ្ឈមណ្ឌលសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ស្ថិតនៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។ ដំណើរបេសកកម្មរបស់ លោករដ្ឋមន្ដ្រី ឌិត ទីណា នេះ មានគោលដៅពិនិត្យមើល អំពីលទ្ធភាពបង្កកំណើត និងបង្កាត់ពូជត្រីនាគ និងសត្វកម្រផ្សេងៗទៀត នៅក្នុងតំបន់ស្ទឹងអារ៉ែង ដើម្បីបង្កើនចំនួននៃសត្វទាំងនេះ នៅក្នុងធម្មជាតិ។ ត្រីនាគត្រូវបានចាត់ចូលជាប្រភេទត្រី ជិតផុតពូជនៅក្នុងប្រទេសកម្ពុជា ខណៈពិភពលោកចាត់ទុកត្រីប្រភេទនេះ ចូលទៅក្នុងឧបសម្ព័ន្ធ១ នៃអនុសញ្ញាសាយតេស (CITES)។ បើតាមការស្រាវជ្រាវ កម្ពុជាមានត្រីនាគមេពូជប្រមាណ៥០ក្បាលតែប៉ុណ្ណោះ នៅតាមតំបន់ស្ទឹងអារ៉ែង។ ជាការកត់សម្គាល់ នៅក្នុងដំណើរបេសកកម្មនេះដែរ លោករដ្ឋមន្ត្រី ឌិត ទីណា…

មេ NBC ជួបជាមួយទេសាភិបាលធនាគារកណ្តាលទីម័រខាងកើត

ដោយៈ ម៉ាលីនណាភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកHélder Lopes ទេសាភិបាល ធនាគារកណ្តាលទីម័រខាងកើត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំទ្វេភាគី ដែលរៀបចំឡើងនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ កិច្ចប្រជុំទ្វេភាគីលើកដំបូងនេះ គឺជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការ និងការរឹតចំណងមិត្តភាពយ៉ាងជិតស្និទ្ធ រវាងធនាគារកណ្តាលទាំងពីរ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។ នាឱកាសនោះដែរ ទេសាភិបាលនៃស្ថាប័នទាំងពីរ ក៏បានចុះអនុស្សរណៈយោគយល់ ដែលនឹងរួមចំណែកពង្រឹងសមត្ថភាពរបស់មន្រ្តីជំនាញ នៃធនាគារកណ្តាលទាំងពីរ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសឱ្យកាន់តែរឹងមាំ៕

រដ្ឋមន្រ្តីសាធារណៈការ ជួបជាមួយក្រុមនិស្សិតចេញទៅសិក្សានៅសាធារណៈរដ្ឋឆេក

ដោយៈ ម៉ាលីនណាភ្នំពេញៈ ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមនិសិ្សតអាហារូបករណ៍ របស់រដ្ឋាភិបាលសាធារណរដ្ឋឆែក ចំនួន ១៥រូប មុនចេញដំណើរទៅបន្តសិក្សា ដែលមកពីគ្រឹះស្ថានអប់រំចំនួន៨។ ជំនួបនេះ ត្រូវបានធ្វើឡើង ដើម្បីចែករំលែកអំពីបទពិសោធន៍ អនុសាសន៍ និងការអនុវត្តល្អៗ ដែលជាទស្សនទានដ៏មានតម្លៃបំផុតសម្រាប់និស្សិត យកទៅផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យពិភពលោកបានយល់ដឹងអំពីប្រទេសកម្ពុជាកាន់តែច្បាស់។ បន្ថែមពីលើនេះលោករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរ អំពីសមិទ្ធផលសំខាន់ៗ និងការងារជាច្រើនដែលក្រសួង ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តលើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា។ ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះនិស្សិត ជ័យលាភីទាំងអស់ ដែលទៅសិក្សាក្នុងជំនាញផ្សេងៗគ្នា ក្នុងនោះមានដូចជាជំនាញកសិកម្ម សំណង់ស៊ីវិល បរិស្ថាន គោលនយោបាយ…

ឯកអគ្គរដ្ឋទូតចិននៅកម្ពុជាប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ​និងប្រកបដោយផ្លែផ្កាបន្ថែមទៀត

ក្នុងឱកាសនៃជំនួប សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតីជឿជាក់ថា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តម ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រជាជន និងប្រទេសកម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ហើយជីវភាពរបស់ប្រជាជនកម្ពុជានឹងត្រូវបានលើកកម្ពស់បន្ថែមទៀតផងដែរ។ ឯកឧត្តមប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ​ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត។ សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការពេញចិត្ត និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរលង់ និងរឹងមាំរវាងប្រទេសទាំងពីរ ព្រមទាំងបានផ្លាស់ប្ដូរយោបល់ និងពិភាក្សាអំពីការបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ ដែលរួមមាន ជាអាទិ៍៖ វិស័យការពារជាតិ និងសន្តិសុខ, វិស័យថាមពល, វិស័យទេសចរណ៍,…

តើផ្ទះ Penthouse ក្នុងគម្រោងធំៗនៅប្រទេសសិង្ហបុរីមានតម្លៃប៉ុន្មានក្នុងមួយយូនីតនៅឆមាសទី១?

ដោយ: គង់ លាងហួរ អន្តរជាតិ: នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ ការ​លក់​លំនៅដ្ឋាន ដែលមានតម្លៃថ្លៃខ្ពស់កប់ពពក នៅ​ប្រទេសសិង្ហបុរីជួបប្រទះស្ថានភាពល្អប្រសើរ បើទោះបីជាវិស័យអចលនទ្រព្យទាំងមូល កំពុងស្ថិតក្នុងសភាព មិនច្បាស់លាស់យ៉ាងណាក្តី។ នេះបើយោងតាមរបាយការណ៍ ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank។ តួយ៉ាង ក្នុងឆមាសទី១ ផ្ទះ Penthouse នៅឯគម្រោង Skywaters Residences ស្ថិតនៅ​លើផ្លូវ 1 Prince Edward Road ក្នុងសង្កាត់ Tanjong Pagar ត្រូវបានផ្ទេរកម្មសិទ្ធិទៅឱ្យអតិថិជនបរទេស ក្នុងតម្លៃ៤៧,៣លានដុល្លារក្នុងមួយយូនីត ឬស្មើនឹង៦.១០០ដុល្លារក្នុងមួយហ្វីតការ៉េ។ ចំណែក ផ្ទះ Penthouse ថ្មីនៅក្នុងគម្រោង Gilstead off…