vlk

vlk

ក្រសួងបរិស្ថានបើកកិច្ចប្រជុំ Blue Talk លើប្រធានបទទាក់ទងបរិស្ថានសមុទ្រ

ដោយៈ និស្ស័យ ព្រះសីហនុៈ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងឯកឧត្តមអភិបាលខេត្ត អញ្ជើញចូលរួមបើកកិច្ចប្រជុំពិភាក្សាបរិស្ថានសមុទ្រ ក្រោមប្រធានបទ “Blue Talk” ក្រោមអធិបតីភាព លោកបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួ​ងបរិស្ថាន។ កិច្ចប្រជុំតុមូលនេះ ជាកិច្ចសហការរៀបចំ រវាងរដ្ឋបាលខេត្តព្រះសីហនុ និងស្ថានទូតបារាំងនៅកម្ពុជា ក្នុងគោលបំណ​ងដើម្បីប្រមូលធាតុចូល អំពីការឆ្លុះបញ្ចាំងជាសមូហភាព ក្នុងចំណោមអ្នកពាក់ព័ន្ធនឹងតំបន់សមុទ្រ នៃកម្ពុជា និងបង្ហាញអំពីវិធីសាស្រ្ត និងការសម្រេចចិត្ត ដើម្បីដាក់បញ្ចូលមតិយោបល់ក្នុង សន្និសីទមហាសមុទ្រ លើកទី៣(UNOC3)ឆ្នាំ២០២៥ ព្រមទាំងបង្ហាញពីសមិទ្ធផល ក្នុងវិស័យបរិស្ថាន ដែលខេត្តព្រះសីហនុសម្រេចបាន។ បន្ទាប់ពីកិច្ចប្រជុំប្រមូលធាតុចូលនេះ ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងរៀបចំរបាយការណ៍មួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា លើកិច្ចការការពារ បរិស្ថានសមុទ្រ និងការស្នើឡើងអំពីគម្រោងនានា ព្រមទាំងយន្តការទំនាក់ទំនង…

អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានបើកកិច្ចប្រជុំសំខាន់មួយ

ដោយៈ គង់ ម៉ាលីនណា ភ្នំពេញៈ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ​ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) បានរៀបចំកិច្ចប្រជុំពិភាក្សា ជាមួយសមាគមអ្នកទទួលបញ្ចាំ និងអ្នកទទួលប្រាតិភោគដោយអនុប្បទានកម្ពុជា។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជូ វណ្ណៈ អគ្គនាយក នៃ ន.អ.ប អមដោយឯកឧត្តម/លោកស្រីអគ្គនាយករង  លោកប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញនៃ ន.អ.ប. ព្រមទាំងអ្នកតំណាងប្រធានសមាគម និងសហការី នៃសមាគមអ្នកទទួលបញ្ចាំ និងអ្នកទទួលប្រាតិភោគដោយអនុប្បទានកម្ពុជា។ គោលបំណងនៃកិច្ចប្រជុំនេះ​ គឺសិក្សាស្វែងយល់អំពីចំណុ​ចសំខាន់ៗមួយចំនួន ដូចជា ទី១. វឌ្ឍនភាពការងារ និងបញ្ហាប្រឈមក្នុងវិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។ ទី២. លើកទិសដៅការងារបន្ត ទី៣. បញ្ហាផ្សេងៗ៕

ក្រសួងអធិការកិច្ចចុះកិច្ចព្រមព្រៀងសម្រាប់កម្មវិធីបណ្តុះបណ្តាល “ការស្ទង់មតិជាលក្ខណៈវិទ្យាសាស្រ្ត”

ដោយៈ ម៉ាលីនណា ភ្នំពេញៈ ក្រសួងអធិការកិច្ច បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយសម្រាប់វគ្គបណ្តុះបណ្តាល “ការស្ទង់មតិជាលក្ខណៈវិទ្យាសាស្រ្ត” រវាងក្រសួងអធិការកិច្ច និងអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា។ ពិធីចុះហត្ថលេខានេះធ្វើឡើងក្រោមអធិបតីភាព លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្តល់ជំនួយសម្រាប់វគ្គបណ្តុះបណ្តាល “ការស្ទង់មតិជាលក្ខណៈវិទ្យាសាស្រ្ត” រវាងក្រសួងអធិការកិច្ច និងអង្គការមូលនិធិអាស៊ី ដោយមាន លោកបណ្ឌិតសោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច និងលោក Johann Rebert តំណាងអង្គការមូលនិធិអាស៊ីប្រចាំនៅកម្ពុជា ជាហត្ថលេខីលើកិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀងនេះ បានផ្តោតសំខាន់ទៅលើការជួយរៀបចំវគ្គបណ្តុះបណ្តាល ការស្រាវជ្រាវផ្អែកលើការស្ទង់មតិ (Survey-based Research Training) ដែលមានរយៈពេលសិក្សា ១៦៨ ម៉ោង សម្រាប់មន្រ្តីរាជការ នៃក្រសួងអធិការកិច្ច ហើយវគ្គបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមនៅចុងខែសីហា ហើយបញ្ចប់…

រដ្ឋមន្រ្តីក្រសួងព័ត៌មានចាប់ផ្តើមប្រមូលមតិយោបល់ដើម្បីបង្កើតធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន

ដោយៈ គង់ សូរិយាភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកនេត្រ ភ័ក្រ្តា បានអញ្ជើញបើកសិក្ខាសលា ដើម្បីទទួលបានមតិយោបល់ពីសមាគមអ្នកសារព័ត៌មាន និងវិស័យ ដែលធ្វើការងារទាក់ទងវិស័យសារព័ត៌មាននៅកម្ពុជា ដើម្បីបង្កើតធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានសំដៅធានាបានលំហរ និងសន្តិសុខសារព័ត៌មាននៅកម្ពុជា។ កិច្ចពិភាក្សាលើសេចក្តីព្រាង “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ដែលប្រារពធ្វើនៅថ្ងៃទី២៤ កក្កដានេះ មានសម្របសម្រួលផ្ទាល់ដោយ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ យោងតាមរបៀបវរៈមានសមាគមចំនួន៧ មានឈ្មោះឡើងបញ្ចេញមតិយោបល់ ទៅលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននាព្រឹកនេះរួមមាន៖១-) តំណាងអង្គការយូណេស្កូ២-) ក្លឹបអ្នកកាសែតកម្ពុជា (CCJ)៣-) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (Camboja)៤-) សមាគមសារព័ត៌មានកម្ពុជា-ចិន៥-) សមាគមសារព័ត៌មានអភិវឌ្ឍវិជ្ជាជីវៈសារព័ត៌មាន៦-) សមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ (MSJ) និង៧-) មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា។ លោកទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ…

ប្រធាន CEMEA ចេញញត្តិគាំទ្រសារពិសេសរបស់សម្តេចតេ ជោ ហ៊ុន សែនស្តី ពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍ តំបន់ត្រី កោណកម្ពុជា-ឡាវ-វៀតណាម និងថ្កោល ទោសជនដែលញុះ ញង់ និងបំភ្លៃការពិត

ប្រធានសមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) លោកយិន លាងគង់ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤នេះ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយថ្កោលទោសចំពោះជនណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដី។ កិច្ចសហប្រតិបត្តិការអភិវឌ្ឍ តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលនៅពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណង ជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ- វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព…

សញ្ញាវិជ្ជមាន: ក្រុមហ៊ុនអចលនទ្រព្យធំៗរបស់ជប៉ុនកំពុងបង្កើនវត្តមាននៅតំបន់អាស៊ាន

ដោយ: គង់ លាងហួរ អន្តរជាតិ: បណ្តាក្រុមហ៊ុនអចលនទ្រព្យធំៗ របស់ជប៉ុនកំពុងពង្រីកវត្តមាន នៅក្នុងតំបន់អាស៊ាន និងប្រទេសឥណ្ឌា ស្របពេលមានការកើនឡើង តម្រូវការការិយាល័យ និងអគារលំនៅដ្ឋានដែលមានគុណភាពខ្ពស់។ ក្រុមហ៊ុន Sumitomo Realty and Development បានបណ្តាក់ទុន ក្នុងគម្រោងធំៗចំនួន៣ នៅទីក្រុងបុមបៃ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ឥណ្ឌា។ ក្រុមហ៊ុនបានចាត់ទុកទីក្រុងបុមបៃជា “ម៉ាស៊ីនទី២” ដែលបានជួយជំរុញកំណើនអាជីវកម្មនៃក្រុមហ៊ុនរបស់ខ្លួន បន្ទាប់ពីទីក្រុងតូក្យូ ហើយគ្រោងនឹងបោះទុនវិនិយោគសរុប ក្នុងទឹកប្រាក់ចំនួន៧០០ពាន់លានយ៉េននៅក្នុងទីក្រុងបុមបៃ។ នៅខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុន Sumitomo បានទិញដីប្រហែល៨ម៉ឺនម៉ែត្រការ៉េ នៅចំកណ្តាលទីក្រុងបុមបៃ (Mumbai) ដើម្បីអភិវឌ្ឍន៍អគារធំមួយ ដែលរួមមានទីតាំងអាជីវកម្ម និងពាណិជ្ជកម្ម។ ក្រុមហ៊ុនក៏មានគម្រោងសាងសង់អគារការិយាល័យនៅទីតាំង២ផ្សេងទៀត នៅក្នុងទីក្រុងនេះផងដែរ។ ចំណែក ក្រុមហ៊ុន…