អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានបើកកិច្ចប្រជុំសំខាន់មួយ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ​ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) បានរៀបចំកិច្ចប្រជុំពិភាក្សា ជាមួយសមាគមអ្នកទទួលបញ្ចាំ និងអ្នកទទួលប្រាតិភោគដោយអនុប្បទានកម្ពុជា។

កិច្ចប្រជុំនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជូ វណ្ណៈ អគ្គនាយក នៃ ន.អ.ប អមដោយឯកឧត្តម/លោកស្រីអគ្គនាយករង  លោកប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញនៃ ន.អ.ប. ព្រមទាំងអ្នកតំណាងប្រធានសមាគម និងសហការី នៃសមាគមអ្នកទទួលបញ្ចាំ និងអ្នកទទួលប្រាតិភោគដោយអនុប្បទានកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំនេះ​ គឺសិក្សាស្វែងយល់អំពីចំណុ​ចសំខាន់ៗមួយចំនួន ដូចជា ទី១. វឌ្ឍនភាពការងារ និងបញ្ហាប្រឈមក្នុងវិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។

ទី២. លើកទិសដៅការងារបន្ត ទី៣. បញ្ហាផ្សេងៗ៕