ដោយៈ ម៉ាលីនណា
ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំ ការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ដើម្បីពិនិត្យលើសេចក្តីព្រាងចុងក្រោយ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០។
នេះជាកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ដើម្បីពិនិត្យនិងសម្រេចលើខ្លឹមសារនៃរបាយការណ៍ សំដៅអាចបញ្ចប់សេចក្តី ព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០ ឱ្យបានទាន់ពេលវេលា។
ជាលទ្ធផល កិច្ចប្រជុំបានអនុម័ត ទៅលើខ្លឺមសាររួមនៃរបាយការណ៍ និងបានស្នើឱ្យក្រុមការងារបច្ចេកទេស អន្តរក្រសួង បន្តពិភាក្សាកែសម្រួលពាក្យពេចន៍ មួយចំនួនឱ្យមានសង្គតិភាព មុននឹងស្នើសុំការអនុម័ត ពីគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាលក្នុងការដាក់ឱ្យអនុវត្តយុទ្ធន៍ សាស្ត្រដ៏មានសារៈសំខាន់នេះ៕