ក្រសួងពាណិជ្ជកម្មត្រៀមអបអរសាទរខួបលើកទី ២០ឆ្នាំ នៃការចូលជាសមាជិក WTO

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិ​ជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាលើការត្រៀមរៀបចំព្រឹត្តិការណ៍ “អបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការ WTO” ។

កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិភាក្សា លើចំណុចមួយចំនួនដួចជា ទ១.) សេចក្ដីព្រាងរបៀបវារៈកម្មវិធី ២.)វឌ្ឍនភាពនៃសេចក្ដីព្រាងរបាយការណ៍ស្ដីពី “ដំណើរ២០ឆ្នាំរបស់កម្ពុជាក្នុងនាមជាសមាជិកអង្គការ WTO” ៣.) សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការ និងអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍ “អបអរសាទរខួប ២០ឆ្នាំនៃកម្ពុជាចូលជាសមាជិកអង្គការ WTO” ព្រមទាំងពិនិត្យលើវឌ្ឍនភាពការងារពាក់ព័ន្ធផ្សេងទៀត សម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ “អបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក (WTO)”៕