រដ្ឋមន្ត្រីកសិកម្មបើកប្រជុំពិនិត្យ​ និងផ្តល់យោបល់លើក្របខ័ណ្ឌគាំទ្រសម្រាប់ការអភិវឌ្ឍសួនកសិ-ឧស្សាហកម្មនៅកម្ពុជា

ដោយៈ ច្រាយ ចំណាន

ភ្នំពេញៈ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំបានប្រជុំពិនិត្យ និងផ្តល់យោបល់លើក្របខ័ណ្ឌគាំទ្រ សម្រាប់ការអភិវឌ្ឍសួនកសិ-ឧស្សាហកម្មនៅកម្ពុជា។

បន្ទាប់ពីបានទទួលស្តាប់ ការធ្វើបទបង្ហាញ លោករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារចាំបាច់ ត្រូវធ្វើការសិក្សានិងយល់ពីការងារនេះឱ្យបានច្បាស់លាស់ បូករួមការគិតគូរពី​ទីតាំង​ ហេដ្ឋារចនាសម្ព័ន្ធ​ ទំហំផលិតកម្ម ការដឹកជញ្ជូន​ និងចំណាយផ្សេងៗ ដើម្បីអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព​ និងប្រសិទ្ធផល៕