មន្រ្តីជាន់ខ្ពស់ DCD ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍កូរ៉េលើគំរោងសម្រាប់ឆ្នាំខាងមុខ

ដោយៈ និស្ស័យ

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ដឹក​នាំ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកូរ៉េ (KOICA) បានបើកកិច្ចប្រជុំពិភាក្សាអំពី កិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥ និង២០២៦។

កិច្ចប្រជុំកាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤ ដឹកនាំដោយលោកឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី២ ក.អ.ក និងទីភ្នាក់ងារ  KOICA ដឹកនាំដោយលោកស្រី Choi Moon Jung ប្រធានទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា ។

កិច្ចប្រជុំនេះ មានគោលបំណងពង្រឹងភាពជាដៃគូ និងតម្រឹមកិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ។

កិច្ចប្រជុំបានពិភាក្សាគ្នាលើវឌ្ឍនភាព គម្រោងដែលកំពុងដំណើរការ, ផែនការសម្រាប់ឆមាសទីពីរនៃឆ្នាំ២០២៤បេក្ខភាពគម្រោង ដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២៥ និងគម្រោ​ងសក្តានុពលសម្រាប់ឆ្នាំ២០២៦៕