ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ (ក.ត.គ.ដ.) ដោយមានការចូលរួមពីក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្ត គោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥។
កិច្ចប្រជុំកាលពីថ្ងៃទី២៧ សីហាកន្លងមកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ៣ សំខាន់ រួមមាន៖ ១). ប្រកាសសេចក្តីសម្រេចស្តីពី ការកែសម្រួលសមាសភាពនៃប្រធាន អនុប្រធាន សមាជិក និងសមាជិកា នៃក្រុមការងារ ក.ត.គ.ដ. ២). ការអនុម័ត ជាគោលការណ៍លើរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ។៣). កិច្ចពិភាក្សាលើការជំរុញ ការអនុវត្តគោលនយោបាយជាតិនេះឱ្យមានប្រសិទ្ធភាពខ្ពស់។
ជាលទ្ធផល កិច្ចប្រជុំក្រុមការងារអន្តរស្ថាប័ន បានអនុម័តជាគោលការណ៍ លើរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តគោលនយោបាយជាតិនេះ៕