បញ្ហាប្រព្រឹត្តិកម្មទឹកកខ្វក់នៅខេត្តគោលដៅចំនួន៤ នឹងត្រូវចុះសិក្សាលំអិតដោយសមាគម AWA

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំជំនួបសម្តែងការគួរសម និងដំណើរទស្សនកិច្ចសិក្សា របស់ក្រុមការងារសមាគមAWA នឹងចុះធ្វើទស្សនកិច្ចដោយផ្ទាល់ ទៅកាន់ទីតាំងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅតាមបណ្តាខេត្តគោលដៅចំនួន៤។

ខេត្តគោលដៅសំខាន់ៗទាំងនោះរួមមាន ខេត្តសៀមរាប កំពង់ធំ ព្រះសីហនុ និងខេត្តកំពត។

កិច្ចប្រជុំនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោករស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធា​រណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួង ទទួលជួបស្វាគមន៍លោកស្រី Nicky Bekker អ្នកដឹកនាំគម្រោង និងជាតំណាងសមាគមទឹក នៃប្រទេសអូស្ត្រាលី (AWA)។

សមាគម AWA នឹងចុះធ្វើទស្សនកិច្ចដោយផ្ទាល់ទៅកាន់ទីតាំងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅតាមបណ្តាខេត្តគោលដៅចំនួន៤ខាងលើនេះ។

គោលបំណងកិច្ចប្រជុំនេះធ្វើឡើង ដើម្បីបង្កើនទំនាក់ទំនងភាពជាដៃគូរវាងកម្ពុជា និងអូស្ត្រាលី ការផ្លាស់ប្តូរបទពិ​សោ​ធន៍ការងាររវាងគ្នា ទៅវិញទៅមក ដោយមានការធ្វើបទបង្ហាញរបស់ដៃគូ សមាគម AWA  ប្រតិបត្តិករ Hunter Water និង Trility។ និងបន្តដំណើរទស្សនកិច្ចសិក្សា របស់ក្រុមការងារសមាគម AWA នឹងចុះធ្វើទស្សនកិច្ចដោយផ្ទាល់ ទៅកាន់ទីតាំងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅតាមខេត្តបណ្តាខេត្តគោលដៅ៕