ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានដឹកនាំមន្ត្រីធនាគារជាតិនៃកម្ពុជា ចុះត្រួតពិនិត្យ ដំណើរការអនុវត្តន៍សារាចរណែនាំស្តីពី ការរៀបចំឥណទានឡើងវិញ នៅតាមបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីធ្វើការវាយតម្លៃវឌ្ឍនភាព និងប្រសិទ្ធភាពនៃការអនុវត្តសារាចរនេះ។
នេះជាសកម្មភាពចុះត្រួតពិនិត្យផ្ទាល់ ដែលលោកជំទាវទេសាភិបាល តែងតែចូលរួមជាមួយមន្ត្រីជំនាញ ធនាគារជាតិនៃកម្ពុជា ក្នុងដំណើរការវាយតម្លៃជាប្រចាំ លើអនុលោមភាពរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ចំពោះច្បាប់និងបទប្បញ្ញត្តិ ក៏ដូចជា សារាចរណែនាំនានា ក្នុងតួនាទីជាអាជ្ញាធររូបិយវត្ថុកម្ពុជា។
ក្នុងដំណើរការអនុវត្តនីតិវិធីនេះ មន្ត្រីជំនាញចំនួន៦ក្រុមផ្សេងទៀត ដឹកនាំដោយទេសាភិបាលរង និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា ក៏បានចុះត្រួតពិនិត្យដល់ទីតាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដទៃទៀតផងដែរ៕