កម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារដឹកជញ្ជូនផ្លូវគោកអាស៊ាន

ដោយៈ គង់ ម៉ាលីនណា
សៀមរាបៈ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលស្វាគមន៍គណៈប្រតិភូ នៃបណ្ដាប្រទេសជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងដៃគូសន្ទនា ដើម្បីចូលរួមកិច្ចប្រជុំក្រុមការងារដឹកជញ្ជូនផ្លូវគោកអាស៊ានលើកទី៣៣។

កិច្ចប្រជុំនេះ កំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ – ១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

លោកឈៀង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម និងជាប្រធានឧត្តមមន្រ្តីដឹកជញ្ជូនកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ និងថ្លែងសុន្ទរកថា ក្នុងកម្មវិធីអាហារពេលល្ងាច ដើម្បីទទួលស្វាគមន៍គណៈប្រតិភូ នៃបណ្ដាប្រទេសជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងដៃគូសន្ទនា ដែលអញ្ជើញចូលរួមកិច្ចប្រជុំ ក្រុមការងារដឹកជញ្ជូនផ្លូវគោកអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៩ -១៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ។

កម្មវិធីនេះមានការចូលរួម ពីគណៈប្រតិភូនៃបណ្តាប្រទេសជាសមាជិកអាស៊ាន រួមមាន មកពីប្រទេស ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ភីលីពីន សិង្ហបុរី ថៃ វៀតណាម ទីម័រ និងដៃគូសន្ទនាផងដែរ៕