Category ព័ត៌មានសេដ្ឋកិច្ចអន្តរជាតិ

ម្ចាស់អគារកាន់តែច្រើននៅប្រទេសចិនគ្រោងបំពាក់គ្រឿងសង្ហារឹមក្នុងការិយាល័យដើម្បីទាក់ទាញអ្នកជួល

ដោយ: គង់ លាងហួរអន្តរជាតិ: ម្ចាស់អគារកាន់តែច្រើននៅប្រទេសចិនគ្រោងបំពាក់គ្រឿងសង្ហារឹមផ្សេងៗនៅក្នុងបន្ទប់ការិយាល័យ ខណៈបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុបានធ្វើឱ្យក្រុមហ៊ុនអាជីវកម្មនានាងាកទៅជួលទីតាំងលក់រាយជំនួសវិញ។ លោកស្រី Fion Zhang ប្រធានការិយាល័យប្រឹក្សាយោបល់ និងសេវាប្រតិបត្តិការនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE China បានអះអាងថា ការលើកទឹកចិត្តបែបនេះបានក្លាយជាការចាំបាច់ដើម្បីទាក់ទាញអ្នកជួល ស្របពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង ដោយសារអ្នកវិនិយោគមានការព្រួយបារម្ភអំពីបញ្ហាសេដ្ឋកិច្ច។ លោកស្រី​បន្ត​ថា​ “តម្លៃ​គ្រឿង​សង្ហារិម​បាន​ក្លាយ​ជា​កង្វល់​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ប្រឈម​មុខនឹង​បញ្ហា​ថវិកា​។ ប៉ុន្តែ ពួកគេ​នៅ​តែមាន​តម្រូវ​ការ​ខ្ពស់​ក្នុងការជួល​បន្ទប់​ការិយាល័យ​ថ្មី​។ ដូច្នេះ ម្ចាស់អគារគួរតែពិចារណាផ្តល់ជូនជាកញ្ចប់ ដើម្បីសម្របតាមតម្រូវការរបស់ពួកគេ”។ យោងតាមការស្ទង់មតិនាពេលថ្មីៗនេះដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE ទៅលើក្រុមហ៊ុនចំនួន២៣៧ បានបង្ហាញថា ចំនួនមួយភាគបីនៃក្រុមហ៊ុន ដែលចាប់អារម្មណ៍ក្នុងការពង្រីក ឬផ្លាស់ប្តូរទីតាំងធ្វើការ ពុំមានលទ្ធភាពទិញគ្រឿងសង្ហារឹមយកទៅបំពាក់ការិយាល័យរបស់ពួកគេបាននោះទេ។ ប៉ុន្តែ ទោះជាយ៉ាងណា ក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យ CBRE បានបន្ថែមថា អ្នកជួលជាអ្នកទទួលបានអត្ថប្រយោជន៍ពីការដាំក្បាលចុះនៃទីផ្សារការិយាល័យ ខណៈការកើនឡើងនៃអត្រាការិយាល័យទំនេរបានធ្វើឱ្យអ្នកជួលមានប្រៀបជាងម្ចាស់អគារក្នុងអំឡុងពេលចរចាតម្លៃ។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE…

វិស័យអចលនទ្រព្យបដិសណ្ឋារកិច្ចជាប្រភពទាក់ទាញបានទុនវិនិយោគច្រើននាពេលបច្ចុប្បន្ន

ដោយ: គង់ លាងហួរអន្តរជាតិ: យោងតាមក្រុមអ្នកវិភាគបានឱ្យដឹងថា ការបណ្តាក់ទុនលើសណ្ឋាគារកំពុងក្លាយជាគោលដៅរបស់វិនិយោគិនជាច្រើននៅទូទាំងពិភពលោក ដោយសារតែពលរដ្ឋសកលនៅតែបន្តធ្វើដំណើរ ទោះបីជាពួកគេជួបប្រទះភាពមិនច្បាស់លាស់ខាងផ្នែកសេដ្ឋកិច្ចយ៉ាងណាក្តី។ នៅក្នុងវិស័យអចលនទ្រព្យបែបបដិសណ្ឋារកិច្ច ប្រទេសជប៉ុនជាអ្នកនាំមុខគេ ខណៈបណ្តាក្រុមហ៊ុន និងអ្នកវិនិយោគជាច្រើនបានជ្រើសរើសទិញដីធ្លីដែលមានដាំដើមផ្កាសាគូរ៉ានៅប្រទេសជប៉ុន ដើម្បីធ្វើជាទីតាំងសាងសង់សណ្ឋាគារ។ ការកើនឡើងនៃវិស័យទេសចរណ៍ ការដាំក្បាលនៃតម្លៃប្រាក់យ៉េន និងការកំណត់គោលនយោបាយអត្រាការប្រាក់ទាបរបស់ធនាគារកណ្តាលជប៉ុនជាកត្តាចម្បងនាំឱ្យ ប្រទេសជប៉ុនក្លាយជាគោលដៅវិនិយោគដ៏ពេញនិយមនៅក្នុងវិស័យសណ្ឋាគារ។ លោកស្រី Sabine Schaffer សហស្ថាបនិក និងជានាយកប្រតិបត្តិនៃប្រតិបត្តិករសណ្ឋាគារ Pro-invest Group ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី បានអះអាងថា “ផ្នែកបដិសណ្ឋារកិច្ចកំពុងស្ទុះងើបឡើងវិញបន្ទាប់ពីបញ្ហាប្រឈមជំងឺកូវីដ-១៩បានធូរស្រាល”។ លោកស្រីបញ្ជាក់ថា អ្នកវិនិយោគហាក់មិនសូវចាប់អារម្មណ៍លើវិស័យបដិសណ្ឋារ ក្នុងកំឡុងពេលការធ្វើដំណើរនៅលើពិភពលោកបានផ្អាក បន្ទាប់ពីមានការកើនឡើងនៃករណីឆ្លងជំងឺរាតត្បាត។ ប៉ុន្តែ សណ្ឋាគារបានក្លាយជាប្រភេទទ្រព្យសកម្មមួយដែលមានតម្រូវការខ្ពស់ជាងគេ ក្រោយវិបត្តិកូវីដ”។ យោងតាមការស្ទង់មតិដោយក្រុមហ៊ុន CBRE ទៅលើក្រុមអ្នកវិនិយោគចំនួន៣០០រូប នៅទូទាំងពិភពលោកបានបង្ហាញថា អ្នកវិនិយោគចំនួនជាង៥០% គ្រោងបណ្តាក់ទុនលើសណ្ឋាគារបន្ថែមទៀតនៅឆ្នាំនេះ ឱ្យបានក្នុងទំហំទឹកប្រាក់ច្រើនជាងឆ្នាំ២០២៣…

ឥណ្ឌូនេស៊ីសម្រេចបើកការដ្ឋានសាងសង់ខ្សែរថភ្លើងថ្មីនៅក្នុងទីក្រុងហ្សាការតា

ដោយ: គង់ លាងហួរ អន្តរជាតិ: កាលពីថ្ងៃទី១១ ខែកញ្ញា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានប្រកាសបើកការដ្ឋានសាងសង់ខ្សែរថភ្លើងថ្មីមួយ លើប្រព័ន្ធដឹកជញ្ជូនរហ័ស (MRT)នៅទីក្រុងហ្សាកាតា ដោយប្រើប្រាស់ប្រាក់កម្ចី ក្នុងទឹកប្រាក់ជិត១ពាន់លានដុល្លារពីប្រទេសជប៉ុន។ ទីក្រុងហ្សាកាតាជាទីក្រុង ដែលមានប្រជាជនរស់នៅជាង១០លាននាក់ ហើយទីក្រុងនេះ បានបើកដំណើរការប្រព័ន្ធដឹកជញ្ជូនរហ័ស (MRT) ដំបូងបង្អស់របស់ខ្លួន នៅឆ្នាំ២០១៩ក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍។ លោក Joko Widodo បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស្ថាបនាខ្សែរថភ្លើង MRT ថ្មីនេះរំពឹងថា នឹងបញ្ចប់នៅឆ្នាំ២០២៩ ក្នុងចម្ងាយ២៥គីឡូម៉ែត្រ តភ្ជាប់រវាងទីក្រុង Bekasi នៃខេត្តWest Java ជាប់ព្រំដែនភាគខាងកើតនៃទីក្រុងហ្សាការតា ទៅកាន់ភាគខាងលិចនៃទីក្រុងមួយនេះ។ លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo…

តើមានកត្តាសំខាន់ៗអ្វីខ្លះ អាចធ្វើឱ្យម៉ាឡេស៊ីក្លាយជាប្រទេសខ្លាសេដ្ឋកិច្ចនៅតំបន់អាស៊ី?

ដោយ: គង់ លាងហួរ អន្តរជាតិ: លោក Nga Kor Ming រដ្ឋមន្ត្រី​ក្រសួង​លំនៅដ្ឋាន ​លើកឡើង​ថា ប្រទេស​ម៉ាឡេស៊ី​ កំពុង​បោះជំហានទៅ​មុខ​ឆ្ពោះទៅក្លាយ​ជា “ខ្លា​អាស៊ី” ខណៈប្រទេសនេះ មានគុណសម្បត្ដិ​ពិសេស​ចំនួន៥ ដើម្បី​ទាក់ទាញ​ទុនវិនិយោគ​ពី​បរទេស។ លោកបន្តថា ស្ថិរភាពនយោបាយរបស់ម៉ាឡេស៊ី ជាចំណុ​ចសំខាន់ ក្នុងការទាក់ទាញការវិនិយោគ។ លោកកត់សម្គាល់ថា រដ្ឋាភិបាលបានផ្តល់ការណែនាំច្បាស់លាស់ តាមរយៈការដាក់ចេញផែនការយុទ្ធសាស្ត្រជាច្រើន រួមទាំងផែនការមេឧស្សា​​ហកម្មថ្មីឆ្នាំ២០៣០ និងផែនទីចង្អុលផ្លូវផ្លាស់ប្តូរ ទៅរកថាមពលថ្មី។ លោកបានអះអាងថា ផែនការមេទាំងនេះ បានផ្តល់លទ្ធផលរួចមកហើយ តាមរយៈការសម្រេចបាន កំណើនសេដ្ឋកិច្ចលើសពីការរំពឹងទុក ក្នុងរយៈពេល២ត្រីមាសចុងក្រោយ និងជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា បង្កើនការវាយតម្លៃខ្ពស់លើទីផ្សារម៉ាឡេស៊ី។ ការណ៍នេះធ្វើឱ្យម៉ាឡេស៊ី ក្លាយជាគោលដៅវិនិយោគបរទេសដ៏ទាក់ទាញ។ លើសពីនេះទៀត លោក Nga Kor…

វិស័យទេសចរណ៍នឹងចាក់បញ្ចូលទឹកប្រាក់ ១១ទ្រីលានដុល្លារ ទៅក្នុងសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ

ដោយ: គង់ លាងហួរ អន្តរជាតិ: យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា ប្រសិនបើភ្ញៀវទេសចរណ៍ មានទឹកប្រាក់១០ដុល្លារ នោះទឹកប្រាក់១ដុល្លារ នឹងត្រូវបានបែងចែកចំណាយ លើការធ្វើដំណើរជាសកលនៅឆ្នាំ២០២៤ ខណៈមនុស្សជាច្រើន បាននិងកំពុងកក់សណ្ឋា​គារ នាវា និងជើងហោះហើរ។ ការរួមចំណែករបស់ឧស្សាហកម្មធ្វើដំណើរ និងទេសច​រណ៍ ចំពោះផលទុនជាតិសរុបរបស់ពិភពលោក ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់កម្រិតខ្ពស់បំផុត ខណៈអ្នកប្រើប្រាស់ចាត់ទុកការធ្វើដំណើរ ជាផ្នែកមួយសំខាន់នៃការចាយវាយរបស់ពួកគេ។ ក្រុមប្រឹក្សាភិបាលនៃការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា ការរួមចំណែករបស់ឧស្សាហកម្មទេសចរណ៍ចំពោះGDP របស់ពិភពលោកនៅឆ្នាំ២០២៤ នឹងកើនឡើង១២,១% ដល់ទំហំទឹកប្រាក់ចំនួន១១,១ទ្រីលានដុល្លារ ឬស្មើនឹងចំណែក១០% នៃផលទុនជាតិសរុបរបស់ពិភពលោក។ តួលេខខាងលើនេះ តំណាងឱ្យការកើនឡើងប្រមាណ៧,៥ភាគរយ បើធៀបនឹងកំណត់ត្រាក្នុងឆ្នាំ២០១៩។ លោក Julia Simpson នាយកប្រតិបត្តិនៃអង្គការមិនរកប្រាក់ចំណេញ WTTC បានអះអាងថា…

ទីក្រុងសេអ៊ូលគ្រោងប្រែក្លាយតំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិ Gimpo ជាតំបន់នវានុវត្តន៍ថ្មី

ដោយ: គង់ លាងហួរ អន្តរជាតិ: រដ្ឋបាលទីក្រុងសេអ៊ូល បានប្រកាសឱ្យដឹងថា តំបន់នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិ Gimpo របស់រដ្ឋធានីសេអ៊ូល នឹងត្រូវអភិវឌ្ឍន៍ទៅជាតំបន់នវានុវត្តន៍ថ្មីមួយ នៅត្រឹមឆ្នាំ២០៣០ ក្រោមទុនវិនិយោគចំនួន២,២ពាន់លានដុល្លារអាមេរិក។ យោងតាមប្រភពខាងលើបានឱ្យដឹងទៀតថា តំបន់នវានុវត្តន៍ជុំវិញអាកាសយានដ្ឋាន Gimpo រួមមានប្លុកចំនួន៣ នឹងត្រូវបានសាងសង់ឡើង នៅលើផ្ទៃដីទំហំ៣៥ម៉ឺនម៉ែត្រការ៉េ នៅភាគខាងលិចនៃតំបន់ Gangseo ក្នុងទីក្រុងសេអ៊ូល។ ប្លុកទី១ ជាទីតាំងហោះហើរឡើង និងចុះចតរបស់យន្ដហោះតាក់ស៊ីចល័ត ខ្នាតតូចមជ្ឈមណ្ឌល (Urban Air Mobility) ព្រមទាំងមានមធ្យោបាយ ដឹកជញ្ជូនសាធារណៈ ដូចជារថយន្តតាក់ស៊ី រថភ្លើងក្រោមដី និងរថយន្តក្រុង។ រដ្ឋបាលទីក្រុងនឹងរៀបចំជណ្តើរយន្ត តភ្ជាប់មធ្យោបាយដឹកជញ្ជូនសាធារណៈ ជាមួយទីតាំងចុះចតរបស់យន្តហោះតាក់សុីហោះ(UAM)។លើសពីនេះ អគារពាណិជ្ជកម្ម និងវប្បធម៌ សាលសន្និសីទអន្តរជាតិ និងសណ្ឋាគារ…

មន្រ្តីជាន់ខ្ពស់កម្ពុជាចូលរួមវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃ RCEP

        ដោយៈ ម៉ាលីនណា         ប្រទេសចិនៈ លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងជាអ្នកចូលរួមគូសវាស ឯកសារកំណត់វិសាលភាពសម្រាប់ប្រើប្រាស់ ក្នុងការចរចាជំពូកស្តីពី វិនិយោគក្រោមកិច្ចព្រមព្រៀង​ RCEP កាលពីឆ្នាំ២០១១។          លោកបានចូលរួមវេទិកានេះ ស្របពេលនៃដំណើរទស្សនកិច្ច ការងាររបស់លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ លោកសួន សុផល បានអញ្ជើញជាវាគ្មិនកិត្តិយសថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃRCEP ក្នុងគោលបំណងចែករំលែក នូវទស្សនទាន ក៏ដូចជា បទពិសោធនៃការចរចាច្រើនជុំ រហូតដល់ឆ្នាំ២០១៤ ជាមួយវាគ្មិននៃប្រទេសហត្ថលេខី និងស​ហ​គមន៍ធុរកិច្ច…

តំបន់សេដ្ឋកិច្ចពិសេសថ្មីរបស់ចិនបង្កើនការដោះដូរពាណិជ្ជកម្មកាន់តែលឿនជាមួយទីក្រុងហុងកុង និងម៉ាកាវ

ដោយ: គង់ លាងហួរ អន្តរជាតិ: ទំហំនៃការនាំចូល និងការនាំចេញទំនិញឆ្លងកាត់កំពង់ផែ Zhuhai តាមរយៈស្ពានតភ្ជាប់ រវាងទីក្រុងហុងកុង ទីក្រុងជូហៃ និងទីក្រុងម៉ាកាវ បានកើនឡើងលើសពីទំហំទឹកប្រាក់៩០០ពាន់លានយ័ន (ប្រហែល១២៦,៣ពាន់លានដុល្លារអាមេរិក)។ មជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំមួយនេះ កំពុងក្លាយជាច្រកទ្វារពាណិជ្ជកម្មដ៏សំខាន់ សម្រាប់តំបន់សេដ្ឋកិច្ចពិសេសក្វាងទុង-ហុងកុង-ម៉ាកាវ ឬហៅថា “Greater Bay Area”។នេះបើយោងតាមការលើកឡើងរបស់ទីភ្នាក់ងារគយចិន។ ការដោះដូរពាណិជ្ជកម្មសរុប គិតចាប់ពីការបើកដំណើរការកំពង់ផែ ក្នុងខែតុលា ឆ្នាំ២០១៨ ដល់ខែកក្កដា ឆ្នាំ២០២៤ បានកើនឡើង ដល់ទំហំទឹកប្រាក់៩០១,១៩ពាន់លានយ័ន ដោយកំពង់ផែ Zhuhai បានដឹកជញ្ជូន និងទទួលទំនិញទៅ និងមកពីបណ្តាខេត្ត ក្រុង និងតំបន់ស្វយ័តចំនួន៣១នៅចិនដីគោក។ យោងតាមស្ថិតិគយបង្ហាញថា កំពង់ផែZhuhai បានចំណា​យពេល២ឆ្នាំ ដើម្បីសម្រេចបាន នូវទំហំពាណិជ្ជកម្ម១០០ពាន់លានយ័នជាលើកដំបូង…

ទីក្រុងឆ្លាតវៃ Neom គ្រោងដាក់ឱ្យប្រើប្រាស់រថយន្ដតាក់ស៊ីបើកបរនៅលើផ្ទៃទឹក

ដោយ: គង់ លាងហួរ អន្តរជាតិ: ពិភពលោក កំពុងបន្តតាមដានវឌ្ឍនភាពសាងសង់ គម្រោងទីក្រុងឆ្លាតវៃ Neom ដ៏មានមហិច្ឆតា មិនគួរឱ្យជឿរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ចាប់តាំងពីត្រូវបានប្រកាសឡើងនៅក្នុងឆ្នាំ២០១៧។  គម្រោងផ្តួចផ្តើមដោយព្រះអង្គម្ចាស់ Mohammed bin Salman Al Saud មានគោលដៅ ដើម្បីប្រែក្លាយផ្ទៃដីទំហំ២ ៦.៥០០គីឡូម៉ែត្រការ៉េ នៅតំបន់ភាគពាយ័ព្យនៃប្រទេស ទៅជាតំបន់អភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជន និងភ្ញៀវទេសចរណ៍រាប់លាននាក់នៅឆ្នាំ២០២៩។ ការដ្ឋាននៃគម្រោងសាងសង់កំពុងបន្តទៅមុខ ខណៈនាពេល​ថ្មីៗ​នេះ​ អារ៉ាប៊ីសាអូឌីតក៏ព្យាយាម​ផងដែរ ក្នុងការលុបបំបាត់​មន្ទិលសង្ស័យ ​ក្នុងពេល​ដំណាលគ្នា​ ដោយធានា​ទៅកាន់វិនិយោគិន​ថា​ ការងារទាំងអស់​កំពុង​ដំណើរការ ​ទៅតាម​កាលវិភាគ។ ទីក្រុង Neom គ្រោងធ្វើយ៉ាងណាឱ្យអ្នកថ្មើរជើង និងអ្នកជិះកង់ អាចធ្វើដំណើរយ៉ាងងាយស្រួល ទៅកាន់សង្កាត់សំខាន់ៗ។ ទន្ទឹមនេះ អាជ្ញាធរក៏រៀបចំយានយន្ត…

រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងសាងសង់បណ្តាញផ្លូវបង់ប្រាក់ថ្មីមួយគ្របដណ្តប់កោះបាលី

ដោយ: គង់ លាងហួរអន្តរជាតិ: រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី លោក Sandiaga Uno បានមានប្រសាសន៍ឱ្យដឹងថា រដ្ឋាភិបាលកំពុងរៀបចំផែនការសាងសង់ផ្លូវបង់ប្រាក់ថ្មីមួយ(Toll road)នៅលើកោះបាលី។ ផែនការនេះមានគោលបំណងតភ្ជាប់រមណីយដ្ឋានទេសចរណ៍នៅតំបន់ភាគខាងត្បូងកោះបាលីទៅកាន់តំបន់ភាគខាងជើងនៃកោះ បន្ទាប់ពីរដ្ឋាភិបាល​​បាន​អនុម័តផ្តល់ការគាំទ្រចំពោះ​គម្រោង​នេះ។  កន្លងមក លោករដ្ឋមន្ត្រី Sandiaga Uno និងក្រុមមន្ត្រីមូលដ្ឋានពាក់ព័ន្ធផ្នែកទេសចរណ៍នៅកោះបាលីបានពិភាក្សាគ្នាជាយូរមកហើយអំពីតម្រូវការចាំបាច់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវមធ្យោបាយនៃការតភ្ជាប់រវាងរមណីយដ្ឋានភាគខាងត្បូងកោះបាលី និងរមណីយដ្ឋានភាគខាងជើង។ បច្ចុប្បន្ន ភ្ញៀវទេសចរណ៍ភាគច្រើនរបស់កោះបាលីចូលចិត្តប្រមូលផ្តុំនៅក្នុងតំបន់រដ្ឋបាលគ្រប់គ្រងកោះបាលី “Badung Regency” ព្រោះតំបន់នេះសម្បូររមណីយដ្ឋានទេសចរណ៍មាត់ឆ្នេរសមុទ្រល្បីៗជាច្រើន។ ការកសាងផ្លូវបង់ថ្លៃក៏មានគោលដៅជួយបញ្ចៀសលំហូរភ្ញៀវទេសចរណ៍ច្រើនហួសហេតុនៅតំបន់ភាគខាងត្បូង និងលើកកម្ពស់ទេសចរណ៍វប្បធម៌ និងនិរន្តរភាពបន្ថែមទៀតនៅតំបន់ភាគខាងជើង ភាគខាងលិច និងភាគខាងកើតនៃកោះបាលី។ បច្ចុប្បន្ន តំបន់រមណីយដ្ឋានភាគខាងត្បូងកោះបាលីមានមធ្យោបាយតភ្ជាប់ល្អប្រសើរ ហើយភ្ញៀវទេសចរណ៍មានជម្រើសច្រើន ដូចជាការហៅតាក់ស៊ី និងអ្នកបើកបរឯកជន។ ប៉ុន្តែ សេវាកម្មដឹកជញ្ជូនអ្នកដំណើរទៅកាន់ភាគខាងជើងកោះបាលីមានស្ថានភាពពិបាក ព្រោះបណ្តាញផ្លូវភាគខាងជើងមានការអភិវឌ្ឍន៍តិចជាងតំបន់ភាគខាងត្បូង។ លោក Uno…