ម៉ាឡេស៊ីអាចនឹងសម្រេចទំហំទឹកប្រាក់ជិត ៤៧ពាន់លានដុល្លារ ពីការលក់អចលនទ្រព្យទូទាំងប្រទេសនៅឆ្នាំនេះ
ដោយ: គង់ លាងហួរ អន្តរជាតិ: ប្រទេសម៉ាឡេស៊ី អាចនឹងសម្រេចបានការលក់អចលនទ្រព្យ បានទំហំទឹកប្រាក់សរុបចំនួន២០០ពាន់លានរីងហ្គីត(ប្រហែល៤៦,៦៥ពាន់លានដុល្លារ) គិតត្រឹមដំណាច់ចុងឆ្នាំ២០២៤។ ការព្យាករណ៍នេះ មានកម្រិតខ្ពស់ជាងគោលដៅដើមចំនួន២ដង។ ជាក់ស្ដែង ក្រសួងអភិវឌ្ឍន៍លំនៅដ្ឋាន និងរដ្ឋបាលមូលដ្ឋាន (KPKT) បានដាក់ចេញគោលដៅ ក្នុងការជំរុញការលក់អចលនទ្រព្យ ឱ្យបានទំហំទឹកប្រាក់ចំនួន១០០ពាន់លានរីងហ្គីតប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២៤នេះ។ ទោះជាយ៉ាងណា មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យជាតិ(Napic) បានរាយការណ៍ថា ទំហំប្រតិបត្តិការលក់អចលនទ្រព្យទូទាំងប្រទេសម៉ាឡេស៊ី សម្រេចបានទឹកប្រាក់ចំនួន១០៥,៦៥ពាន់លានរីងហ្គីត នៅឆមាសទី១ ឆ្នាំ២០២៤ កើនឡើង២៣,៨ភាគរយ ធៀបនឹងឆ្នាំមុន និងជាចំនួនមួយដ៏ខ្ពស់បំផុត មិនធ្លាប់ជួបប្រទះក្នុងរយៈពេល៥ឆ្នាំកន្លងមក។ មជ្ឈមណ្ឌល Napic បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីឆមាសទី១ ឆ្នាំ២០២៣ ការលក់អចលនទ្រព្យទូទាំងប្រទេសម៉ាឡេស៊ី សម្រេចបានទំហំទឹកប្រាក់ចំនួន៨៥,៣៧ពាន់លានរីងហ្គីត។ លោក Nga Kor Ming…