Category ព័ត៌មានសេដ្ឋកិច្ចជាតិ

WB អនុម័តការវិនិយោគថ្មីមួយទៀតសម្រាប់គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា

ដោយ៖ប្រសិទ្ធក្រោមជំនួយឥណទានចំនួន ១៤៥ លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក “គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា” (Cambodia water security improvement project) នឹងធ្វើឲ្យសន្តិសុខទឹកកាន់តែមានភាពប្រសើរឡើង ជួយបង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅនឹងហានិភ័យអាកាសធាតុ។ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២១ មិថុនាថា៖ គម្រោងនេះនឹងជួយប្រទេសកម្ពុជាឲ្យមានសន្តិសុខទឹក ប្រកបដោយចីរភាព និងសម្រេចបានផលិតភាពកសិកម្មកាន់តែច្រើន។លោកស្រីមានប្រសាសន៍បន្ថែមថា ការវិនិយោគនៅពេលនេះ ទៅលើភាពធន់ទៅនឹងអាកាសធាតុ ការធ្វើផែនការនិងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែប្រសើរឡើង មិនត្រឹមតែអាចឆ្លើយតបបានភ្លាមៗ ទៅនឹងតម្រូវការទឹករបស់កសិករនិងគ្រួសារកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការផ្ដល់សេវាទឹករយៈពេលវែងផងដែរ។ ទោះបីជាប្រទេសកម្ពុជាមានប្រភពទឹកច្រើនក៏ដោយ ភាពខុសគ្នានៃការធ្លាក់ភ្លៀងតាមរដូវ និងតាមតំបន់នៅក្នុងប្រទេស បានបង្កបញ្ហាប្រឈមជាច្រើនដល់ការផ្គត់ផ្គង់ទឹក នៅទីក្រុងនិងនៅតាមទីជនបទ។ ការព្យាករអាកាសធាតុបានឲ្យដឹងថា ទឹកជំនន់និងភាពគ្រោះរាំងស្ងួត និងមានកាន់តែញឹកញាប់និងសភាពកាន់តែធ្ងន់ធ្ងរ ដែលដាក់សម្ពាធកាន់តែខ្លាំងទៅលើសមត្ថភាពរបស់ប្រទេស ក្នុងការគ្រប់គ្រងធនធានទឹកសាបរបស់ខ្លួន។…

NBC និង IMF បន្តសហការគ្នាលើកិច្ចការទាក់ទងហិរញ្ញវត្ថុ និងម៉ាក្រូសេដ្ឋកិច្ច

ដោយៈ និស្ស័យភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា(NBC)និងមន្រ្តីមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានឯកភាព ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត នាពេលអនាគតលើការងារទាក់ទងនឹងបញ្ហាម៉ាក្រូសេដ្ឋកិច្ច និងកិច្ចការហិរញ្ញវត្ថុ។ ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងជំនួបរវាងលោករ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ដែលបាន អនុញ្ញាតឱ្យលោកស្រី Veronica Bacalu អនុប្រធានការិយាល័យយុទ្ធសាស្ត្រ ជំនួយបច្ចេកទេសនៃនាយកដ្ឋានរូបិយវត្ថុ និងទីផ្សារមូលធន (MCM) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីសប្តាហ៍មុន។ លោកស្រី Veronica Bacalu បានថ្លែងអំណរគុណចំពោះ ធនាគារជាតិនៃកម្ពុជា ដែលបានចូលរួមសហប្រតិបត្តិការយ៉ាងល្អប្រសើរ ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ នាពេលកន្លងមក ជាពិសេស ការងារតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការត្រួតពិនិត្យធនាគារ និងការគ្រប់គ្រងសន្ទនីយភាព។ ជាការឆ្លើយតប លោកទេសាភិបាលរង ក៏បានថ្លែងអំណរគុណ…

រដ្ឋសភាជួបជាមួយថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិលដើម្បីជម្រុញការដឹកជញ្ជូនតាមផ្លូវអាកាស

ដោយៈ ម៉ាលីនណាភ្នំពេញៈ ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ទទួលបន្ទុកផ្នែកដឹកជញ្ជូន និងអាកាសចរណ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៤ បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីពិភាក្សា អំពីវឌ្ឍនភាពនៅក្នុងវិស័យនេះ សំដៅជំរុញឱ្យមានកំណើនចំនួនអ្នកធ្វើដំណើរ និងទំនិញតាមផ្លូវអាកាស។ កិច្ចពិភាក្សាការងារនេះ ធ្វើឡើងរវាង គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជ កម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ដឹកនាំដោយលោកស្រី និន សាផុន ប្រធានគណៈកម្មការ…

ក្រុមមន្រ្តីៈការជួញដូរក្នុងផ្សារហ៊ុនបានចាប់ផ្តើមបង្ហាញសញ្ញាប្រសើរឡើងវីញ

ដោយៈ គង់ ម៉ាលីនណាភ្នំពេញៈ សកម្មភាពនៃការជួញដូរផ្សាមូលបត្រកម្ពុជា មានកំនើនឡើងវិញ គួរឲ្យកត់សម្គាល់ក្នុងរយៈពេល២ខែ ចុងក្រោយនេះ ស្របពេលមន្រ្តីបានសម្តែងសុទីដ្ឋីនីយមខ្ពស់។ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកផ្សារមូលបត្រកម្ពុជា លោកហុង សុហួរបានមានប្រសាសន៍ឲ្យដឹង នៅព្រឹកថ្ងៃទី២០ ខែមិថុនា ថា គិតចាប់ពីដើមឆ្នាំមកការជួញដូរ គឺមានការធ្លាក់ចុះ ដោយសារការប្រែប្រួលវិបត្តិសេដ្ឋកិច្ច ប៉ុន្តែក្នុងរយៈពេល២ខែក្រោយនេះ ទំហំនៃការជួញដូរបានហក់ឡើងវិញ ក្នុងរង្វង់ជិត៣០ម៉ឺនដុល្លារ ក្នុង១ថ្ងៃ។ លោកបានបញ្ជាក់ថា ទិសដៅនៅពេលខាងមុខ ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា បានដាក់ចេញនូវមហិច្ឆតាខ្ពស់ ដែលនឹងសម្រេចឲ្យបាននូវទំហំជួញដូរ ភាគហ៊ុនជាមធ្យមក្នុងទំហំ១០០លានដុល្លារ ក្នុង១ថ្ងៃ នៅឆ្នាំ២០៣០ ស្របពេលដែលកម្ពុជា ក៏មានផែនការប្រែក្លាយជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ផងដែរ។ ជាមួយការហក់ឡើងវិញ នៃសន្ទុះការជួញដូរខាងលើនេះ ផ្សារមូលបត្រកម្ពុជា បានបន្តបើកវគ្គបណ្តុះបណ្តាលស្តីពី Earnings Forum 2024…

រដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើឲ្យមានទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅកាន់មូលដ្ឋានដើម្បីដឹងពីស្ថានភាពពិត

ដោយៈ គង់ សូរីយាភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកនេត្រ ភ័ត្រាបានផ្តួចផ្តើមគំនិត និងស្នើរដ្ឋបាលរាជធានីខេត្ត តាមរយៈការសម្របសម្រួលរបស់មន្ទីរព័ត៌មានរាជធានី ខេត្តរៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ទៅកាន់មូលដ្ឋានក្រុងស្រុកខណ្ឌ ដើម្បីស្វែងយល់ពីការអភិវឌ្ឍរីកចម្រើន និងបញ្ហាប្រឈមនានារបស់ខេត្ត ក្រុង ស្រុកខណ្ឌនិងផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបានយល់ដឹងនិងចូលរួមសហការ។ ការស្នើនេះ ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រៃវែង និងបងប្អូនអ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តព្រៃវែង។លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានលើកទឹកចិត្តមន្ត្រីទាំងអស់តាមរយៈការទទួលស្គាល់ នូវកិច្ចខិតខំប្រឹងប្រែង និងផ្តល់បណ្ណសរសើរដល់ មន្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រៃវែងទាំងអស់។ លោកនេត្រ ភក្ត្រា បានថ្លែងថា “ក្នុងស្មារតីបុរេសកម្ម និងសកម្ម, ខ្ញុំស្នើសុំរដ្ឋបាលខេត្តព្រៃវែង រៀបចំដំណើរទស្សនកិច្ចសិក្សាជូនបងប្អូនអ្នកសារព័ត៌មាន នៅក្នុងខេត្តដើម្បីពួកគាត់បានដឹង និងយល់ពីសក្តានុពល គម្រោងអភិវឌ្ឍ សមិទ្ធផលសម្រេចដែលរាជរដ្ឋាភិបាល…

រដ្ឋាភិបាលជ្រើសរើសយកខេត្តតាកែវ សម្រាប់ប្រារពពិធី “រុក្ខទិវា”៩ ខែកក្កដា

ដោយៈ គង់ ម៉ាលីនណាតាកែវៈ លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៨ មិថុនា បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំប្រារព្ធពិធី “រុក្ខទិវា” ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។ ពិធីនេះ នឹងរៀបចំឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ស្ថិតក្នុងភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ពិធី រុក្ខទិវា៩ កក្កដា ឆ្នាំនេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងដាំដើមឈើប្រណិត ដែលមានចំនួនសរុបទាំងអស់៩.៩៩៩ដើម នៅលើផ្ទៃដី…

ទេសាភិបាលភិបាលធនាគារជាតិ បង្ហាញពីគន្លឹះរូបិយប័ណ្ណឌីជីថល

ដោយៈ ម៉ាលីនណាភ្នំពេញៈ លោកជំទាវជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាវាគ្មិនកិត្តិយស ថ្លែងសុន្ទរកថាគន្លឹះ ស្តីពី “រូបិយប័ណ្ណឌីជីថល និងការធ្វើរៀលូបនីយកម្មនៅកម្ពុជាឡើងវិញ”។ ការថ្លែងនេះបានធ្វើឡើង ក្នុងសិក្ខាសាលាស្តីពី “ការប្រើប្រាស់ប្រាក់រៀល៖ ផែនទីឆ្ពោះទៅកាន់ការធ្វើរៀលូបនីយកម្ម ឡើងវិញ (The Riel Deal: A Roadmap for Re-rielization) នារសៀលថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤។ សិក្ខាសាលានេះ ត្រូវបានសហការរៀបចំឡើង ដោយស្ថានទូតបារាំងនៅកម្ពុជា, សាកលវិទ្យាល័យ Grenoble Alpes នៅប្រទេសបារាំង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ដោយមានការចូលរួមដោយផ្ទាល់ និងតាមរយ:ប្រព័ន្ធអនឡាញ ពីសំណាក់អ្នកស្រាវជ្រាវ សាស្រ្តាចារ្យ…

កម្ពុជា សឹង្ហបុរីដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ

ដោយៈគង់ ម៉ាលីនណាសឹង្ហបុរីៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Leong Sing Chiong នាយករងគ្រប់គ្រង អាជ្ញាធររូបិយវត្ថុសិង្ហបុរី បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ គម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) រវាងកម្ពុជា និងសិង្ហបុរី។ ពិធីនេះបានប្រារពធ្វើនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានរដ្ឋាភិបាល ISTANA នៃប្រទេសសិង្ហបុរី។ ព្រឹត្តិការណ៍ដាក់ឱ្យដំណើរការគម្រោងថ្នាល FTC នេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសាធារណរដ្ឋសិង្ហបុរី ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់…

ដំណឹងល្អៈ ប្រទេសថៃឯកភាពមិនយកថ្លៃសេវាលើយានយន្តឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា ថៃ

ដោយៈ គង់ សូរិយាភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា ថៃបានបើកកិច្ចប្រជុំពិភាក្សាទ្វេភាគីលើការបើកដំណើរការ ស្ពានមិត្តភាពកម្ពុជា ថៃ នៅច្រកទ្វារអន្តរជាតិស្ទឹងបត់ ណងអៀន។ ដោយទទួលបានអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួបប្រជុំទ្វេភាគីជាមួយលោក ស៊ុរិយៈ ជឹងរ៊ុងរឿងគីត (Suriya Jungrungreangkit) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃព្រះរាជាណាចក្រថៃ លើការគ្រប់គ្រង ថែរទាំ និងប្រើប្រាស់សា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណងអៀង) តាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងទាំងពីរ។ ជាលទ្ធផល…

កម្ពុជា សិង្ហបុរី ឯកភាពក្នុងការជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព

ដោយៈ គង់ សូរិយាសឹង្ហបុរីៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជួបជាមួយលោក Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី។ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី បានគូសរំលេចអំពីទំនាក់ទំនងដ៏យូរអង្វែងរវាងសិង្ហបុរី-កម្ពុជា ដោយនៅឆ្នាំ២០២៥ខាងមុខនេះ គឺជាខួបលើកទី ៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាពេលនេះជាចលករ នៃការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន និង រឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប សម្ដេចធិបតីបានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់…