ធនាគារ ហត្ថា ចូលរួមបរិច្ចាគបរិក្ខារពេទ្យ ដែលមានតម្លៃ ៨០.០០០.០០០ រៀល ជូនដល់មន្ទីរពេទ្យកុមារអង្គរដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា
ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានមោទកភាពក្នុងការចូលរួមបរិច្ចាគបរិក្ខារពេទ្យដែលរួមមានការតំឡើងប្រព័ន្ធបន្សុទ្ធទឹកវេជ្ជសាស្ត្រ និង ឧបករណ៍ Ophthalmoscope និង Retinoscopy (Welch Allyn) សម្រាប់ការធ្វើរោគវិនិច្ឆ័យភ្នែក ដែលមានតម្លៃជាង ៨០.០០០.០០០ រៀល ដល់មន្ទីរពេទ្យកុមារអង្គរ (AHC) ក្រោមប្រធានបទ “រួមគ្នាសាងអនាគតកុមារកម្ពុជា” ព្រមទាំងផ្តល់ជូននូវសម្ភារៈប្រើប្រាស់និងគ្រឿងឧបភោគបរិភោគមួយចំនួនដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ។ ការចូលរួមបរិច្ចាគនេះ គឺធ្វើឡើងបន្ទាប់ពីមានការស្នើសុំរបស់មន្ទីរពេទ្យកុមារអង្គរ និងមើលឃើញពីភាពចាំបាច់នៃគ្រឿងបរិក្ខារពេទ្យទាំងនេះ ក្នុងការជួយសង្គ្រោះអ្នកជំងឺទាំងអស់ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យទាំងមូល។ សូមបញ្ជាក់ថា ធនាគារ ហត្ថា ដែលជាស្ថាប័នឯកជនមួយមានទំនួលខុសត្រូវខ្ពស់ក្នុងកិច្ចការសង្គម យល់ច្បាស់អំពីសារៈសំខាន់នៃការជួយដល់សហគមន៍ និងស្ថាប័នទាំងឡាយណាដែលជួយដល់សង្គមប្រកបដោយចីរភាព។…