Category ព័ត៌មានសេដ្ឋកិច្ចជាតិ

ប្រព័ន្ឋស្រោចស្រព និងពង្វាងទឹកចេញពីភ្នំពេញសម្រេចជិតបាន ១០០ភាគរយហើយ

ដោយៈ គង់ សូរិយាភ្នំពេញៈ គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ ៩៥% ដោយគ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខ។ គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៥% ដែលក្នុងនោះមាន ទី១. ស្តារស្ទឹងព្រែកត្នោតប្រវែង ២៦គីឡូម៉ែត្រ ទី២. ស្តារព្រែកហូរប្រវែង៣.៥គីឡូម៉ែត្រ ដោយរៀបថ្មនៅបាតប្រឡាយ និងជើងទេរជុំវិញប្រឡាយ ទី៣ ស្តារប្រឡាយព្រែកហូរប្រវែង៣.៧គីឡូម៉ែត្រ ដោយចាក់បេតុងបាត និងជើងទេរអមសងខាង។ ទី៤. រៀបចំស្តារនិងក្រាលថ្មភ្នំប្រឡាយ៩៦ ប្រវែង ៤.៥គីឡូម៉ែត្រ។គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល គ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខ ដើម្បីត្រៀមលក្ខណៈសម្រាប់ខែវស្សា ដែលកំពុងចូលមកដល់៕

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលត្រៀមទៅគោះទ្វារអ្នកវិនិយោគនៅសហភាពអ៊ឺរ៉ុប

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដើម្បីពិភាក្សាអំពីគម្រោងគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុប ក្នុងខែមិថុនាខាងមុខ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុប។ កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីការត្រៀមខ្លួនរបស់ភាគីពាក់ព័ន្ធ ក្នុងដំណើរបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីបង្ហាញផ្លូវស្តីពីកាលានុវត្តភាព និងសក្តានុពលវិនិយោគនៅកម្ពុជាជូនទៅវិនិយោគិននៃប្រទេសចំនួនពីរ ក្នុងសហភាពអឺរ៉ុបគឺ ប្រទេសអាល្លឺម៉ង់ និងប្រទេសអេស្ប៉ាញ ស្របតាមការឯកភាពរួមគ្នាកាលពីកិច្ចប្រជុំថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ រវាងឯកឧត្តឧបនាយករដ្ឋមន្ត្រី លោក Peteris Ustubs…

ប្រធានសភាពាណិជ្ជកម្មត្រកូលលីនពិភពលោកបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗចំនួន៤ នៅកម្ពុជា

      ដោយៈ គង់ សូរិយា       ភ្នំពេញៈ លោក Tan Sri Dato Lim Soon Peng ប្រធានសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក បានកោតសរសើរការីកចម្រើនយ៉ាងឆាប់រហ័ស និងបង្ហាញពីបំណងចង់វិនិយោគនៅកម្ពុជា។ លោកបានថ្លែងបែបនេះ ក្នុងឱកាសទទួលបានការអនុញ្ញាត្តពី ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាចូលជួុបសម្តែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី២៨ ឧសភាកន្លងមកនេះ។ ក្នុងឱកាសនៃជំនួប លោក Tan Sri Dato Lim Soon Peng បានគោរពជម្រាបជូនសម្ដេចធិបតីថា សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ជាសមាគមមិនរកប្រាក់ចំណេញ និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2011។ លោកប្រធានគណៈប្រតិភូ ក៏បានសម្តែងនូវការអបអរសាទរ…

កម្ពុជាទាញទទួលបានចំណែកទុនវិនិយោគជាង ១៣ភាគរយ នៃគម្រោងរបស់វៀតណាម ដែលកំពុងប្រតិបត្តិការនៅក្រៅប្រទេស

ដោយ: គង់ លាងហួរ ហាណូយ: គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ប្រទេសវៀតណាម មានគម្រោងដែលកំពុងប្រតិបត្តិការស្រាប់ នៅក្រៅប្រទេសចំនួន១.៧៣៣គម្រោង និងដើមទុនវិនិយោគសរុបជាង២២,២៥ពាន់លានដុល្លារអាមេរិក។ ចំណែកភាគច្រើននៃគម្រោងវិនិយោគ ដែលកំពុងមានប្រតិបត្តិការស្រាប់ទាំង១.៧៣៣គម្រោងនេះ បានផ្តោតយ៉ាងខ្លាំងទៅលើវិស័យរ៉ែចំនួន៣១,៦ភាគរយ រួមទាំងវិស័យកសិ- រុក្ខាប្រមាញ់ និងនេសា​ទចំនួន១៥,៦ភាគរយ។ រីឯ បណ្តាប្រទេស ដែលទទួលបានការវិនិយោគច្រើនជាងគេពីគម្រោង ដែលកំពុងមានប្រតិបត្តិការស្រាប់ របស់វៀតណាមគឺ ប្រទេ​សឡាវចំនួន២៤,៨ភាគរយ កម្ពុជាចំនួន១៣,១ភាគរយ និងប្រទេសវ៉េណេស៊ុយអេឡាចំនួន៨,២ភាគរយ។ ប៉ុន្តែបើគិតពីគម្រោងថ្មីៗ សហគ្រាសវៀតណាម បានបោះទុនវិនិយោគសរុបជាង១៣៦លានដុល្លារអាមេរិក ទៅក្នុងគម្រោងថ្មីនៅបរទេស ក្នុងរយៈពេល៥ខែដំបូងដើមឆ្នាំ២០២៤នេះ។ នេះបើយោងតាមសារពត៌មាន Vnexpress។ គិតចាប់ពីខែមករាដល់ខែឧសភា សហគ្រាសវៀតណាមបានធ្វើការវិនិយោគ នៅក្រៅប្រទេសក្នុងវិស័យចំនួន១៦ ដែលភាគច្រើនផ្តោតលើការរុករករ៉ែ ដែលមានចំណែកស្មើនឹង៤៣,១% នៃដើមទុនវិនិយោគសរុបទៅក្រៅប្រទេស។ ចំណែកឯការបោះទុន ទៅលើឧស្សាហកម្មផលិត…

កម្ពុជានឹងប្រតិបត្តិការទូទាត់តាមប្រព័ន្ឋបាគងជាមួយឥណ្ឌានៅដើមខែមិថុនាខាងមុខនេះ

      ដោយៈ គង់ សូរិយា       ភ្នំពេញៈ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) លោកជំទាវជា សិរីបានថ្លែងថា នៅដើមខែមិថុនាខាងមុខ កម្ពុជាទូទាត់សាច់ប្រាក់តាមប្រព័ន្ឋ QR Code នៅដើមខែមិថុនាខាងមុខនេះ។ លោកជំទាវជា សិរី បានថ្លែងបែបនេះ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Kikkei Asia ក្នុងសប្តាហ៍នេះ។ លោកជំទាវបានបញ្ជាក់ថា “ធនាគារជាតិនៃកម្ពុជាក៏កំពុងធ្វើការ ជាមួយប្រទេសជប៉ុនជុំវិញរឿងនេះផងដែរ”។ លោកជំទាវបានលើកឡើងជាឧទាហរណ៍ថា “ប្រជាពលរដ្ឋកម្ពុជាត្រូវបង្កើតគណនីប្រាក់រៀលបាគង ដើម្បីទូទាត់ប្រាក់នៅក្នុងប្រ​ទេសថៃ ខណៈភ្ញៀវទេសចរណ៍ថៃ អាចធ្វើប្រតិបត្តិការកូដ QR នៅកម្ពុជាបាន លុះត្រាតែហាង ដែលពួកគេទិញទំនិញ ព្រមទទួលយកប្រាក់រៀល”។ លោកជំទាវបន្តថា ការទូទាត់ឆ្លងដែនគឺជាមធ្យោបាយមួយ ដើម្បីលើកកម្ពស់ ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក តាមរយៈការលើកទឹកចិត្តឱ្យឈ្មួញ…

អភិបាលក្រុងស្នើឲ្យ ចិនវិនិយោគលើវិស័យសំខាន់ចំនួន៣ នៅកម្ពុជា

ដោយៈ គង់ ហ្វីអូណាភ្នំពេញៈ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានលើកឡើងថា រាជធានីភ្នំពេញជាទីក្រុងមួយ កំពុងអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ដែលទៀមទារឱ្យមានអ្នកវិនិយោគបន្ថែមទៀត។ លោក ឃួង ស្រេង លើកឡើងបែបនេះ ក្នុងជំនួបសម្ដែងការគួរសម ជាមួយ លោក សុង ហ្វូឡុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តក្វាងទុង ជាលេខាធិការនៃគណៈកម្មាធិការអធិការកិច្ចវិន័យ ខេត្តក្វាងទុង និងជាអគ្គនាយកនៃគណៈកម្មការត្រួតពិនិត្យកិច្ចការរដ្ឋ ខេត្តក្វាងទុង កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។ អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញ ជាទីក្រុងដែលកំពុងអភិវឌ្ឍ ដែលទៀមទារឱ្យមានអ្នកវិនិយោគទុន មកវិនិយោគបន្ថែមទៀត បើទោះបី អ្នកវិនិយោគមកពីខេត្តក្វាងទុង បានធ្វើការវិនិយោគ នៅរាជធានីភ្នំពេញមួយចំនួនហើយក្តី។…

សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ឋឧស្សាហកម្មចិន ជម្រុញពាណិជ្ជកម្ម និងការវិនិយោគ

ដោយៈ គង់ ម៉ាលីនណាភ្នំពេញៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ស៊ូ ហ្ស៊ីស៊ិ (Shou Ziqi) ប្រធានសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មសៀងហៃ និងជាអនុប្រធានសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិនទាំងអស់ (All-China Federation of Industry and Commerce) ដែលដឹកនាំគណៈប្រតិភូចិនសៀងហៃបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងឱកាសនៃជំនួបពិភាក្សានេះ សភាពាណិជ្ជកម្មកម្ពុជា និង សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិន បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងគោលបំណង ចូលរួមចំណែកជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន។ អ្នកឧកញ៉ា គិត ម៉េងបានបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា តែងតែសហការយ៉ាងជិតស្និទ្ធ…

មន្រ្តីជាន់ខ្ពស់ចិនសន្យាជម្រុញការវិនិយោគមកកាន់កម្ពុជា

ដោយៈគង់ ហ្វីអូណាប៉េកាំងៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចិន បានសន្យាលើកទឹកចិត្តក្រុមហ៊ុន និងសហគ្រាសចិន ឱ្យវិនិយោគនៅក្នុងប្រទេសកម្ពុជា និងពង្រីកការនាំចូល ផលិតផលកសិកម្មពីកម្ពុជាថែមទៀត។ បើគិតមកទល់ពេលនេះផ្លែឈើធំៗចំនួន៤ ដែលចិនបានអនុញ្ញាតឱ្យកម្ពុជានាំចូល ទៅកាន់ទីផ្សាររបស់ខ្លួន រួមមាន ចេក ស្វាយ ផ្លែមៀនប៉ៃលិន និងដូងស្រស់។ ការសន្យារបស់ចិនលោក វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្រ្តីសុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅប្រទេសចិន។ ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងប្រកបដោយផ្លែផ្កា នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤…

លោកយិន លាងគង់ ត្រូវបានតែងតាំងជាទូតសុឆន្ទៈបុរី DE ELEMENTS

ដោយៈ គង់ សូរិយាភ្នំពេញៈ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.aisa លោកយិន លាងគង់ ត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុន DE ELEMENTS តែងតាំងជាទូតសុឆន្ទៈទទួលបន្ទុកផ្នែកសារព័ត៌មាន និងការផ្សព្វផ្សាយ។ បុរី DE ELEMENTS ស្ថិតនៅសង្កាត់កាកាប ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ មានប្រសាសន៍បន្ទាប់ពីពិធីចុះហត្ថលេខា កាលពីព្រឹកថ្ងៃទី២៧ ឧសភានេះ លោកយិន លាងគង់បានមានប្រសាសន៍ថា វាជាកិត្តយសមួយសម្រាប់រូបលោក ដែលទទួលបានការផ្តល់ទំនុកចិត្តសម្រាប់ការតែងតាំងនេះ។ លោកបន្តថា វាជាឱកាសនៃការបង្កើតប្រាក់ចំណូលផង និងជាបញ្ហាប្រឈមផង ព្រោះក្នុងនាមជាទូតសុឆន្ទៈ ទទួលបន្ទុកការងារនេះ យើងត្រូវតែទទួលខុសត្រូវលើការងាររបស់យើង ដើម្បីជម្រុញការលក់ឲ្យបានជោគជ័យ។ បុរី DE ELEMENTS ជាបុរីបែបក្លាស្ទ័រដំបូងគេនៅរាជធានីភ្នំពេញ ដោយអតិថិជនអាចទិញបានទាំងជនជាតិខ្មែរ និងបរទេសតាមរយៈការប្រើប្រាស់ប័ណ្ណ សម្គាល់អចលនវត្ថុបែបStrata…

មន្រ្តីជាន់ខ្ពស់ចិនប្រកាស ជួយកម្ពុជាលើការជីកព្រែកជីកហ្វូណនតេជោ

ដោយៈ គង់ សូរិយាភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ចិនបានប្រកាសជាចំហ ក្នុងការជួយនិងគាំទ្រដល់គំរោងព្រែកជីកហ្វូណនតេជោ នាពេលខាងមុខឆាប់ៗនេះ។ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានថ្លែងបែបនេះ ក្នុងពេលជួបពិភាក្សាការងារជាមួយ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាកាលពីថ្ងៃទី២៤ ឧសភាកន្លងមកនេះ។ លោក Wang Yi បានប្រាប់សមភាគីកម្ពុជាថា ក្នុងនាមជាមិត្តដែកថែប ចិនរីករាយពង្រឹងការប្រាស្រ័យទាក់ទងគ្នា នៃថ្នាក់ដឹកនាំជាន់ខ្ពស់ជាមួយភាគីកម្ពុជា បន្តជំរុញការសាងសង់ “ច្រករបៀងត្រីនិងស្រូវ” និង “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” រៀបចំផែនការ ក្នុងការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការ មានដូចជាផ្លូវដែក ផ្លូវថ្នល់ ប្រភពថាមពល និងកសិកម្មជាដើម ជួយកម្ពុជាក្នុងការរៀបចំយ៉ាងសកម្មនូវគម្រោងធារាសាស្រ្តចម្រុះ។ លោក Wang Yi បានបញ្ជាក់ថា…