Category ព័ត៌មានសេដ្ឋកិច្ចជាតិ

កម្ពុជា ស្នើវៀតណាមផ្តល់កិច្ចសហការស្រាវជ្រាវករណីការបង្ហោះខ្លឹមសារជេរប្រមាថថ្នាក់ដឹកនាំកម្ពុជា

      ដោយៈ គង់ សូរិយា       ភ្នំពេញៈ លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបលោក Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា នៅទីស្តីការក្រសួង កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ការភ្ញាក់ផ្អើលយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការបង្ហោះសារតាម TikTok ជេរប្រមាថថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វ៊ូណនតេជោ  ដែលបានបង្កឱ្យមានអារម្មណ៍មិនល្អ ក្នុងរង្វង់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានលើកសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យរដ្ឋាភិបាលវៀតណាម ផ្តល់កិច្ចសហការធ្វើការស្រាវ​ជ្រាវដើម្បីកំណត់សមាសភាព អត្តសញ្ញាណអ្នកដែលបានបង្ហោះខ្លឹមសារអមិត្តទាំងនោះ ដើម្បីទប់ស្កាត់ការប៉ុនប៉ងណាមួយសំដៅបំផ្លាញចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានយល់ស្របថា…

រដ្ឋមន្រ្តី និងទូតម៉ាឡេស៊ីប្រគល់វិញ្ញាបនត្រដល់មន្រ្តីជំនាញផ្លូវដែកដែលបានបញ្ចប់ការបណ្តុះបណ្តាល

      ដោយៈ គង់ ម៉ាលីនណា       ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា និងលោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជាបានរួមគ្នា ប្រគល់វិញ្ញាបនបត្រជូនដល់មន្ត្រីរាជការ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល ជំនាញសំណង់ផ្លូវដែក ពីប្រទេសម៉ាឡេស៊ី។ កម្មវិធីនេះធ្វើឡើងបន្ទាប់ក្នុងជំនួបសម្តែងការគួរសម រវាងលោកទូត ម៉ាឡេស៊ីប្រចាំកម្ពុជា និងរដ្ឋមន្រ្តីសាធារណៈការ ។ តាមរយៈជំនួបនេះ លោករដ្ឋមន្ត្រីប៉េង ពោធ៍នា និងលោកអគ្គរាជទូត បានពិភាក្សាលើការងារមួយចំនួន ពាក់ព័ន្ធនឹងការតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលរួមមាន ការធ្វើឱ្យប្រសើរឡើងនូវផ្លូវដែកដែលមានស្រាប់នៅកម្ពុជា ការដឹកជញ្ជូនតាមផ្លូវទឹក និងការបណ្តុះបណ្តាលមូលធនមនុស្ស ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ពិសេសលើជំនាញផ្លូវដែក តាមរយៈការបញ្ជូនមន្ត្រីរាជការទៅចូលរួមវគ្គបណ្តុះបណ្តាលនានា នៅប្រទេសម៉ាឡេស៊ី…

ប្រាសាទអង្គរវត្ត របស់កម្ពុជា ស្ថិតនៅក្នុងចំណោមគោលដៅទេសចរណ៍សម្រាប់ទស្សនាទិដ្ឋភាពសុរិយាអស្ដង្គតដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក

      ដោយៈ សហការី       សៀមរាបៈ យោងតាមសំណេរបង្ហោះនៅលើទំព័រហ្វេសប៊ុក Seasia Stats របស់ឥណ្ឌូណេស៊ីបានរៀបរាប់ថា ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា រួមទាំងរមណីយដ្ឋានកោះបាលី (Bali) ប្រទេសឥណ្ឌូណេស៊ី និងកោះបូរ៉ាកាយ (Boracay) ប្រទេសហ្វីលីពីន ស្ថិតនៅក្នុងចំណោមគោលដៅ សម្រាប់ទស្សនាទិដ្ឋភាពនាពេលថ្ងៃលិច ដ៏ស្រស់ស្អាតបំផុត នៅលើពិភពលោក ក្នុងឆ្នាំ ២០២៣។ ខាងលើនេះ ជាខ្លឹមសារដកស្រង់ចេញពីគេហទំព័រ Bounce របស់អូស្ត្រាលី ដែលចុះផ្សាយអំពីចំណោមទិសដៅ ទេសចរណ៍សម្រាប់ទស្សនាទិដ្ឋភាពសុរិយាអស្ដង្គត ដ៏ស្រស់ស្អាតបំផុតទាំង ១៥ លើពិភពលោក ក្នុងឆ្នាំ ២០២៣ ។ គេហទំព័រនេះបានធ្វើការវិភាគ រាល់ចំនួនអត្ថបទ/Blogs ដែលបានណែនាំ នៅលើបណ្តាញអ៊ីនធឺណិត ក៏ដូចជាតួលេខនៃការបង្ហោះទិដ្ឋភាពថ្ងៃលិច នៅលើបណ្តាញសង្គមអ៊ីនស្តាក្រាម…

ចូលរួមជាអធិបតីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍»

សមត្ថភាពរបស់កម្ពុជា ក្នុងការសម្រេចបាននូវអនាគតមួយដោយគ្មានអំពើប្រល័យពូជសាសន៍ បានពឹងផ្អែកយ៉ាងសំខាន់ទៅលើឆន្ទៈមោះមុតរបស់កម្ពុជា ក្នុងការប្រឈមតទល់ជាមួយនឹងប្រវត្តិសាស្ត្ររបស់ខ្លួន ព្រមទាំងប្រែក្លាយមេរៀនជាគំរូទាំងអស់នេះ ទៅជាយុទ្ធសាស្ត្រប្រកបដោយអត្ថន័យសម្រាប់អនាគតកាល។ សន្និសីទលើកទី១នេះ គឺជាជំហានដ៏ចាំបាច់មុតមាំឈានទៅសម្រេចបាននូវទស្សនវិស័យដ៏វែងឆ្ងាយរបស់កម្ពុជា ។ ប្រជាពលរដ្ឋខ្មែរ និងពិភពលោកបានយល់ច្បាស់អំពីប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបវាលពិឃាត ដោយក្រុមខ្មែរក្រហមបានប្រព្រឹត្តអំពើដ៏សាហាវព្រៃផ្សៃយង់ឃ្នង និងការសម្លាប់យ៉ាងរង្គាលលើប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង ៣លាននាក់ បាននាំឱ្យប្រជាជនកម្ពុជាទទួលរងនូវទុក្ខវេទនារកទីពឹងគ្មាន។ ក្នុងន័យនេះ វិធីសាស្ត្រប្រសើរបំផុតដើម្បីប្រែក្លាយអតីតកាលរបស់ខ្លួន និងកំណត់អត្តសញ្ញាណជាតិជាថ្មីម្តងទៀត នោះគឺ ការយកចិត្តទុកដាក់ចំពោះប្រជាជន ដែលបានរស់នៅឆ្លងកាត់អតីតកាលដ៏ខ្មៅងងឹតកន្លងមក ក៏ដូចជាអ្នករស់រានមានជីវិតពីអំពើហិង្សានាអតីតកាល ក្នុងសតវត្សរ៍ទី២០ ពោរពេញដោយការបែកបាក់សាមគ្គី និងទុក្ខសោកវេទនា គឺជាទឡ្ហីការណ៍ បញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញារបស់កម្ពុជា ចំពោះចក្ខុវិស័យរបស់ខ្លួន ក្នុងការក្លាយជាអរិយប្រទេសសម្រាប់សតវត្សរ៍ទី២១ ៕ រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី២០ ឧសភា ២០២៤ ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា…

គណៈប្រតិភូថ្នាក់ខេត្តរបស់ចិនកាន់តែច្រើនមកទស្សនកិច្ចនៅកម្ពុជា

ដោយ: គង់ ម៉ាលីនណាភ្នំពេញៈ គណៈប្រតិភូមកពីខេត្តស៊ីឈួន ខេត្តគុនមីង និងប្រតិភូជាន់ខ្ពស់នៃសភាចិន បាននិងកំពុងត្រៀមមកបំពេញទស្សនកិច្ចជាបន្តបន្ទាប់នៅកម្ពុជា។ ជាក់ស្តែង គណៈប្រតិភូមិត្តភាពនៃក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដើម្បីពង្រឹងការជឿទុកចិត្តគ្នា ធ្វើឱ្យមិត្តភាពកាន់តែស៊ីជម្រៅ និងជំរុញកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើវិស័យការទូត វិនិយោគ ទេសចរណ៍ជាដើម។គណៈប្រតិភូមិត្តភាពនៃក្រុងគុនមីងនេះ ដឹកនាំដោយលោក Liu Hongjian សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ខេត្តយូណាន និងជាលេខាគណៈកម្មាធិការបក្សក្រុងគុនមីង។ ជាមួយគ្នានេះ គណៈប្រតិភូខេត្តស៊ីឈួន នៃសាធារណៈរដ្ឋប្រជាមានិត្យចិន ក៏បានមកទស្សនកិច្ចនៅខេត្តសៀមរាប ដោយបាបជួបពិភាក្សាការងារ លើកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនកាលពីថ្ងៃទី១៧ ឧសភាកន្លងមកផងដែរ។ បន្ថែមពីនេះ តាមរយៈរដ្ឋសភាជាតិកម្ពុជា លោក Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍…

NBC រៀបចំសិក្ខាសាលាស្តីពីរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅថ្ងៃនេះ

ដោយៈ ម៉ាលីនណាភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី របាយការណ៍ស្ថានភាពស្ថេរភាពហិរញ្ញវត្ថុ ឆ្នាំ២០២៣ នៅថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ នេះ។ សិក្ខាសាលានេះ នឹងប្រារពធ្វើនៅ “មណ្ឌលសិក្សាបច្ចេកទេសធនាគារ” រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។ អ្នកសារព័ត៌មាន អ្នកសិក្សាស្រាវជ្រាវ អាចទាញយករបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣ អាចទាញយកពីគេហទំព័រផ្លូវកា ររបស់ធនាគារជាតិនៃកម្ពុជា ចាប់ពីថ្ងៃចន្ទ ទី២០ តទៅ : www.nbc.gov.kh៕ ផ្ដល់សិទ្ធិដោយ: Property Area

ក្រុមហ៊ុនចិនលំដាប់យក្សនៅកម្ពុជា គ្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចថ្មីនៅជិតអាកាសយានដ្ឋានសៀមរាប អង្គរ

ដោយៈ គង់ ហ្វីអូណាភ្នំពេញៈ ក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd (YIG) ជាក្រុមហ៊ុនវិនិយោគអាកាយានដ្ឋានអន្តរជាតិសៀមរាប- អង្គរ បានបង្ហាញពីបំណងវិនិយោគ ដើម្បីអភិវឌ្ឍតំបន់សេដ្ឋកិច្ច នៅជិតអាកាសយានដ្ឋានថ្មីមួយនេះ។ ការបង្ហាញព័ត៌មានខាងលើនេះ ធ្វើឡើងក្នុងពេលតំណាងរបស់ក្រុមហ៊ុនេះ អញ្ជើញមកទស្សនកិច្ចសិក្សា និងស្វែងយល់ពីសក្តានុពលវិនិយោគ ក្នុងវិស័យមួយចំនួននៅកម្ពុជា បន្ថែមលើការវិនិយោគដែលមានស្រាប់នៅកម្ពុជា និងជួបពិភាក្សាជាមួយ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ វិនិយោគកម្ពុជាកាលពីសប្តាហ៍មុន។ ក្នុងឱកាសនោះ លោកជា វុទ្ឋី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូក្រុមហ៊ុនYIG ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់ នៅកម្ពុជា ដើម្បីស្វែងយល់ ឱ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា និងបានជម្រាបជូនពីស្ថានភាពវិនិយោគ ច្បាប់និងបទប្បញ្ញាត្តិពាក់ព័ន្ធ…

រយៈពេល ៤ថ្ងៃនៃដំណើរទស្សនកិច្ចនៅកូរ៉េ សម្តេចធិបតីបានជួបថ្នាក់ដឹកនាំក្រុមហ៊ុនកូរ៉េជាង ៣០

ដោយៈ គង់ សូរិយាកូរ៉េខាងត្បូងៈ ក្នុងឱកាសបំពេញទស្សនកិច្ច នៅសាធារណៈរដ្ឋកូរ៉េ ក្រៅពីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយមេដឹកនាំកូរ៉េ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបពិភាក្សានិងបង្ហាញពីសក្តានុពលវិនិយោគ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗជាង៣០។ អ្វីកាន់តែពិសេសនៃដំណើរទស្សនកិច្ច របស់ប្រមុខរដ្ឋរយៈពេល៤ថ្ងៃ ដែលបានចាប់ផ្តើមពីថ្ងៃទី១៥ ដល់១៨ ឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី និងប្រធានាធិបតីកូរ៉េលោកយ៉ូន សុខយ៉ុលបានសម្រេចដំឡើងកម្រិត ទំនាក់ទំនងប្រទេសទាំងពីរ ឈានដល់កម្រិតភាព “ជាដៃគូយុទ្ឋសាស្រ្ត”។ ក្នុងឱកាសបំពេញទស្សនកិច្ចនេះ សម្តេចធិបតីហ៊ុន ម៉ាណែតក៏បានអញ្ជើញជាអធិតបីក្នុងវេទិកាធុរកិច្ចកម្ពុជា កូរ៉េ និងបានជួបជាមួយនិស្សិតដែលកំពុងសិក្សា និងអ្នកធ្វើការនៅប្រទេសកូរ៉េផងដែរ៕

នាយករដ្ឋមន្ត្រីថៃស្នើឲ្យលោកប្រធានាធិបតីបារាំង Macron បង្កើតក្រុម WhatsApp ៣ត្រីភាគីជាមួយសម្តេចធិបតី

ដោយ: គង់ លាងហួរបាងកក: នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានស្នើឲ្យលោកប្រធានាធិបតីបារាំង Emmanuel Macron បង្កើតក្រុមពិភាក្សាតាមកម្មវិធី WhatsApp ជាមួយលោក និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យថ្នាក់ដឹកនាំទាំង៣រូបអាចពិភាក្សាលើបញ្ហាអន្តរជាតិបានយ៉ាងងាយស្រួល និងកាន់តែលឿនជាងមុន។ លោកសេដ្ឋា ថាវីស៊ីន បានស្នើបែបនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមវេទិកាធុរកិច្ចថៃ-បារាំង ក៏ដូចជាជួបជាមួយលោក Macron។នាយករដ្ឋមន្ត្រីថៃរូបនេះ បានថ្លែងប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា បន្ទាប់ពីចូលរួមកិច្ចប្រជុំ ដែលមាន រយៈពេលជិត៤ម៉ោងជាមួយលោក Macron បាននាំឱ្យភាគីទាំងពីរយល់ព្រមសហការគ្នាលើវិស័យផ្សេងៗជាច្រើន។ លោក សេដ្ឋា បន្ថែមថា ក្នុងជំនួបនោះ លោកបានចែករំលែកព័ត៌មានទំនាក់ទំនងរបស់លោក ជាមួយលោក…

សម្តេចធិបតី អអរសាទរកីឡាករ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុងចំណោមជនមានឥទ្ឋិពលបំផុតទាំង ៣០រូបនៅអាស៊ី

ដោយៈ គង់ សូរិយាភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានផ្ញើរសារអបអរសាទរកីឡាករធឿន ធារ៉ាដែលត្រូវបានទស្សនាវដ្តីForbes ចាត់បញ្ចូលក្នុងចំណោមបុគ្គល មានឥទ្ឋិពលបំផុតទាំង៣០រូបនៅអាស៊ី។ សម្តេចបានសរសរលើបណ្តាញទំនាក់ទំនងសង្គមថា អបអរសាទរកីឡាករគុនខ្មែរ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុង 30 Under 30 Asia Class of 2024. ដែលរួមមានបណ្តាសហគ្រិនជោគជ័យ អ្នកដែលមានឥទ្ធិពល និងអ្នកនាំឲ្យមានវឌ្ឍនភាពក្នុងអាជីពរបស់ខ្លួនឡើង ដល់ចំនុចកំពូល។ Forbes គឺជាទស្សនាវដ្តីល្បីល្បាញបំផុត ក្នុងការចាត់ចំណាត់ថ្នាក់អ្នកមានមហាសេដ្ឋី នានាលើពិភពលោក។ កីឡាករធឿន ធារ៉ាបានចាប់ផ្តើមហាត់ប្រដាល់ តាំងពីអាយុ១០ឆ្នាំ ដោយលោកមានស្រុកកំណើតនៅខេត្តព្រៃវែង ប្រទេសកម្ពុជា។កីឡាករូបនេះ មានប្រវត្តិវាយជាង១០០ដង និងបានឈ្នះ កីឡាករល្បីៗជាច្រើននៅទូទាំងពិភពលោក៕