សម្តេចធិបតី អអរសាទរកីឡាករ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុងចំណោមជនមានឥទ្ឋិពលបំផុតទាំង ៣០រូបនៅអាស៊ី

ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានផ្ញើរសារអបអរសាទរកីឡាករធឿន ធារ៉ាដែលត្រូវបានទស្សនាវដ្តីForbes ចាត់បញ្ចូលក្នុងចំណោមបុគ្គល មានឥទ្ឋិពលបំផុតទាំង៣០រូបនៅអាស៊ី។


សម្តេចបានសរសរលើបណ្តាញទំនាក់ទំនងសង្គមថា អបអរសាទរកីឡាករគុនខ្មែរ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុង 30 Under 30 Asia Class of 2024. ដែលរួមមានបណ្តាសហគ្រិនជោគជ័យ អ្នកដែលមានឥទ្ធិពល និងអ្នកនាំឲ្យមានវឌ្ឍនភាពក្នុងអាជីពរបស់ខ្លួនឡើង ដល់ចំនុចកំពូល។ Forbes គឺជាទស្សនាវដ្តីល្បីល្បាញបំផុត ក្នុងការចាត់ចំណាត់ថ្នាក់អ្នកមានមហាសេដ្ឋី នានាលើពិភពលោក។


កីឡាករធឿន ធារ៉ាបានចាប់ផ្តើមហាត់ប្រដាល់ តាំងពីអាយុ១០ឆ្នាំ ដោយលោកមានស្រុកកំណើតនៅខេត្តព្រៃវែង ប្រទេសកម្ពុជា។
កីឡាករូបនេះ មានប្រវត្តិវាយជាង១០០ដង និងបានឈ្នះ កីឡាករល្បីៗជាច្រើននៅទូទាំងពិភពលោក៕