Category ព័ត៌មានសេដ្ឋកិច្ចជាតិ

ក្រុមហ៊ុនយក្ស Samsung គ្រោងបោះទុនវិនិយោគបន្ថែម ១០០០លានដុល្លារនៅវៀតណាមជារៀងរាល់ឆ្នាំ

ដោយ: គង់ លាងហួរអន្តរជាតិ: ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung របស់ប្រទេសកូរ៉េខាងត្បូង គ្រោងបោះទុនវិនិយោគបន្ថែមក្នុងទំហំទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារ នៅក្នុងប្រទេសវៀតណាមជារៀងរាល់ឆ្នាំ។ ការប្រកាសនេះបានធ្វើឡើង ក្នុងអំឡុងពេលដែលលោក Park Hark-kyu ប្រធានប្រតិបត្តិផ្នែកហិរញ្ញវត្ថុ (CFO) នៃក្រុមហ៊ុន Samsung Electronics បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នៅទីក្រុងហាណូយ។ លោក Park បានកត់សម្គាល់ថា គិតរហូតមកដល់ពេលនេះ ក្រុមហ៊ុន Samsung បានបណ្តាក់ដើមទុនវិនិយោគ ប្រមាណ២២,៤ពាន់លានដុល្លារ នៅក្នុងប្រទេសវៀតណាម ហើយខ្លួនគ្រោងបន្តបោះទុនបន្ថែម១ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ លោកបានបន្តថា ក្រៅពីការស្រាវជ្រាវ ការអភិវឌ្ឍ ការផលិត និងការនាំចេញផលិតផលអេឡិចត្រូនិក និងបច្ចេកវិទ្យាជាន់ខ្ពស់ ក្រុមហ៊ុន Samsung…

អភិបាលខេត្តកំពត បង្ហាញបំណងប្រែក្លាយខេត្តកំពតជាគោលដៅ ទេសចរណ៍ដ៏ទាក់ទាញ ជាមួយផែនការបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ដោយៈ គង់ សូរិយាកំពតៈ អភិបាលខេត្តកំពត លោកម៉ៅ ធនិនបានបង្ហាញការប្ដេជ្ញាចិត្តថា នឹងធ្វើឲ្យខេត្តក្លាយជាគោលដៅ ទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោកបន្តថា រដ្ឋបាលខេត្តមានគម្រោងជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ខេត្ត ប៉ុន្ដែតម្រូវឲ្យមន្ត្រីជំនាញ អាជ្ញាធរ ពិសេសប្រតិបត្តិករ និងអ្នកផ្តល់សេវាទេសចរណ៍ អាជីវករសូមចូលរួមរក្សាសេចក្តីថ្នៃថ្នូរ និងកិត្តិយសរបស់ខេត្ត តាមរយៈការទទួលបដិសណ្ឋាកិច្ចល្អ រមណីយដ្ឋានស្អាត និងសេវាកម្មជឿទុកចិត្តបាន។ ក្នុងកិច្ចប្រជុំរវាងរដ្ឋបាលខេត្ត ជាមួយវិស័យឯកជន ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែឧសភា ២០២៤កន្លងមកនេះ លោក ម៉ៅ ធនិន បានលើកឡើងថា ដោយផ្អែកតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងផ្អែកតាមសក្តានុពលរបស់ខេត្តកំពត រដ្ឋបាលខេត្តនឹងធ្វើឲ្យវិស័យទេសចរណ៍ ក្លាយជាវិស័យស្នូល ដើម្បីជួយទ្រទ្រង់ដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។ រដ្ឋបាលខេត្តបានបន្តដាក់ចុះ នូវគម្រោងអភិវឌ្ឍន៍ជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍…

កម្ពុជា ចិនរៀបចំសន្និសីទស្តីពីពាណិជ្ជកម្ម និងការវិនិយោគ

ដោយៈ គង់ សូរិយាភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញថ្លែងសុន្ទរកថាក្នុងសន្និសីទ China (Kunming)-Cambodia Industrial Cooperation Promotion Conference។ សន្និសីទនេះ មានការអញ្ជើញចូលរួមពី លោក Liu Hongjian សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការបក្សកុម្មុនីស្តចិន ប្រចាំខេត្តយូណាន និងជាលេខាគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ប្រចាំទីក្រុងគុនមីញ តំណាងស្ថានទូតចិនប្រចាំកម្ពុជា ក្រសួងទេសចរណ៍ ក្រសួងសាធារណការនិងដឹកជញ្ជូន សាលារាជធានីភ្នំពេញ ព្រមទាំងវិនិយោគិន ធុរជនកម្ពុជា និងចិនជាច្រើនរូប។ គោលបំណងនៃសន្និសីទនេះគឺដើម្បីជំរុញ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឧស្សាហកម្ម វិនិយោគ និងទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសផ្តល់ឱកាសឱ្យវិនិយោគិន ធុរជនកម្ពុជា-ចិន…

តើវិស័យធនាគារ និងហិរញ្ញវត្ថុ ដើរតួនាទីសំខាន់យ៉ាងណាខ្លះសម្រាប់សេដ្ឋកិច្ចជាតិ?

ដោយៈ ម៉ាលីនណាភ្នំពេញៈ តើវិស័យធនាគារដើរតួនាទីសំខាន់យ៉ាងដូចម្តេច សម្រាប់ជម្រុញកំនើនសេដ្ឋកិច្ចជាតិ ហើយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបច្ចុប្បន្នមានគ្រប់គ្រាន់ឬនៅ? វិស័យធនាគារ និងហិរញ្ញវត្ថុត្រូវបានចាត់ទុកថា ជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជួយជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ដ្បិតថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសារសំខាន់ណាស់ ក្នុងការចរាចរមូលនិធិពី អ្នកសន្សំទៅអ្នកវិនិយោគ ដោយសម្រួលដល់ពាណិជ្ជកម្ម និងបង្កើនផលិតភាព ក្នុងចរន្តសេដ្ឋកិច្ចលើគ្រប់វិស័យ។ តាមរយៈសារសំខាន់ទាំងនេះ តើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបច្ចុប្បន្ន មានគ្រប់គ្រាន់ហើយឬនៅ សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ? វិស័យធនាគារ លោកស្រី ម៉ារ អមរ៉ា អនុប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដាបានមានប្រសាសន៍ថា វិស័យធនាគារ និងហិរញ្ញវត្ថុ ពិតជាដើរតួនាទីយ៉ាងសំខាន់ខ្លាំងណាស់ ក្នុងការជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ដែលអាចចាត់ទុកបានថា ជាឆ្អឹងខ្នងសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ តួយ៉ាង គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសារៈសំខាន់ណាស់ក្នុងការចរាចរមូលនិធិពីអ្នកសន្សំ ទៅអ្នកវិនិយោគ…

មន្រ្តីជាន់ខ្ពស់ៈ អនុវិស័យថ្មីមួយកំពុងក្លាយជាជន្ទល់សេដ្ឋកិច្ចថ្មីសម្រាប់កម្ពុជា

ដោយៈ គង់ សូរិយាភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា អនុវិស័យកម្មន្តសាលបាន និងកំពុងដើរតួនាទីសំខាន់ ក្នុងការជម្រុញកំនើនសេដ្ឋកិច្ចកម្ពុជា។ ថ្លែងក្នុងពិធីបើក “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ ២០២៤ កាលពីសប្តាហ៍មុននេះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងរយៈពេល៤ខែដំបូងឆ្នាំនេះ កម្ពុជាបានទទួលគម្រោងវិនិយោគថ្មីៗ មានតម្លៃទុនវិនិយោគសរុប២.៥១៣លានដុល្លារអាមេរិក កើនឡើង៣២៧% ដែលជាកំណើនដ៏ខ្ពស់គួរឲ្យភ្ញាក់ផ្អើល ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។ លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា លំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ប្រមាណ៩០ភាគរយ បានផ្តោតលើគម្រោងវិនិយោគផ្នែកកម្មន្តសាល ដែលខុសគ្នាកាលពីអំឡុងមុនវិបត្តិកូវីដ១៩ គឺភាគច្រើនផ្តោតលើវិស័យហិរញ្ញវត្ថុនិងអចលនទ្រព្យ។ លោកពន្យល់ទៀតថា “នេះគឺជាក្តីសង្ឈឹម នៃជន្ទុលសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលនឹងមានភាពធន់កាន់តែរឹងមាំ រយៈពេលវែង ដោយសារការវិនិយោគភាគច្រើន គឺនៅក្នុងសកម្មភាពកម្មន្តសាលមិនមែនកាត់ដេរ”។ វិស័យកម្មមន្តសាលសំដៅដល់ រោងចក្រផលិតសម្ភារៈអេឡិចត្រូនិក…

សម្តេចធិបតីនឹងអញ្ជើញបំពេញទស្សនកិច្ចរយៈពេលវែង នៅកូរ៉េខាងត្បូង

ដោយៈ គង់ សូរិយា ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសកូរ៉េខាងត្បូងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៨ ខែឧសភា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង។យោងតាមក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងតបតាម ការអញ្ជើញរបស់លោក យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង។ អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល…

វិស័យអចលនទ្រព្យ និងសំណង់នៅទីក្រុងហូជីម៉ិញបានស្ទុះងើបឡើងវិញហើយ

ដោយ: គង់ លាងហួរ អន្តរជាតិ: យោងតាមនាយកដ្ឋានធនធានធម្មជាតិ និងបរិស្ថាន បានឱ្យដឹងថា ចំនួនប្រតិបត្តិការអចលនទ្រព្យ នៅក្នុងទីក្រុងហូជីមិញ បានកើនឡើង ក្នុងអត្រាប្រចាំឆ្នាំ១៣ភាគរយ ដល់ជាង១២០.០០០ប្រតិបត្តិការ នៅក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំនេះ។ ប្រតិបត្តិការភាគច្រើនបានធ្វើឡើង នៅក្នុងតំបន់ចំនួន៤ ដែលមិនស្ថិតនៅជិតទីប្រជុំជន ដូចជា តំបន់ Thu Duc និងតំបន់ Districts 12 ព្រមទាំងតំបន់ Binh Tan និងតំបន់ Cu Chi។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Vnexpress។ លោក Nguyen Toan Thang ប្រធាននាយកដ្ឋានធនធានធម្មជាតិ និងបរិស្ថាន បានលើកឡើងថា “និន្នាការនេះប្រហែលជាបណ្តាល មកពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់ទាំង៤ខាងលើ…

ដំណឹងល្អៈកំពង់ផែទឹកជ្រៅអន្តរជាតិ ធំនិងថ្លៃបំផុតនៅកំពតគ្រោងបើកដំណើរការនៅដើមខែមិថុនាខាងមុខ

ដោយៈ គង់ សូរិយា កំពតៈ ប្រសិនជាគ្មានការប្រែប្រួលទេនោះ កំពង់ផែទឹកជ្រៅធំនិងថ្លៃបំផុតនៅខេត្តកំពត និងជាផែទឹកជ្រៅដំបូងបង្អស់របស់កម្ពុជា នឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោកផន រឹមបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា កំពង់ផែនេះ ត្រូវបានគេឲ្យឈ្មោះថា “មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត”។ លោកបន្តថា ពហុបំណងដោយសារតែផែនេះ មានទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌលភស្តុភារកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រចម្រាញ់ប្រេងឥន្ធនៈ ចំណតនាវាដឹកទំនិញ និងអ្នកដំណើរ និងមានតំបន់លំនៅដ្ឋានផងដែរ៕ ផ្ដល់សិទ្ធិដោយ: Property Area

លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ដើម្បីទាក់ទាញការវិនិយោគ

ដោយៈ គង់ ម៉ាលីនណា តូក្យូៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមជំនួបជាមួយ លោក Ishiguro Norihiko ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការចំពោះមុខរវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង JETRO ក្នុងការទាក់ទាញ និងជំរុញវិនិយោគនៅកម្ពុជា។ មានប្រសាសន៍ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះJETRO សម្រាប់ការជួយគាំទ្រដល់សកម្មភាពជំរុញ និងទាក់ទាញវិនិយោគនានា ដែលផ្តួចផ្តើមឡើងដោយកម្ពុជា។ ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីមិត្តអំពីវឌ្ឍនភាព នៃការដោះស្រាយបញ្ហានានា ដែលលើកឡើងដោយក្រុមហ៊ុនជប៉ុន ក្នុងអំឡុងកិច្ចប្រជុំនៃគណៈកម្មាធិការចម្រុះកម្ពុជា- ជប៉ុន ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុនស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ។ លោកឧបនាយករដ្ឋមន្ត្រីស៊ុន…

ធនាគារធំលំដាប់ទី៤នៅកម្ពុជាបន្តរក្សាចំណាត់ថ្នាក់ឥណទានរបស់ខ្លួនក្នុងកម្រិត BBB+/Stable រយៈពេល ៦ឆ្នាំជាប់ៗគ្នា

ដោយៈ គង់ សូរិយា ភ្នំពេញៈ ធនាគារហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានរក្សាចំណាត់ថ្នាក់ BBB+ ៦ឆ្នាំជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ជាស្ថាប័នមានទស្សនវិស័យច្បាស់លាស់ និងប្រកបដោយស្ថិរភាព។ ចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួន ប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេដ៏រឹងមាំនៅក្នុងទីផ្សារកម្ពុជា។សូចនាករសំខាន់ៗជាច្រើន ត្រូវបានយកមកវាស់វែង ជាអាទិ៍រួមមាន បណ្តាញប្រតិបត្តិការសាខានៅទូទាំងប្រទេស មានអតិថិជនគ្រប់មជ្ឍដ្ឋាន ប្រព័ន្ធគ្រប់គ្រងហានិភ័យដ៏ល្អ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ដ៏រឹងមាំ។ លោក WEE MUN SENG ប្រធានអគ្គនាយកស្តីទីធនាគារ ហត្ថា បានមានប្រសាសន៍ថា “ការទទួលបានចំណាត់ថ្នាក់នេះ (BBB+)…