ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញថ្លែងសុន្ទរកថាក្នុងសន្និសីទ China (Kunming)-Cambodia Industrial Cooperation Promotion Conference។
សន្និសីទនេះ មានការអញ្ជើញចូលរួមពី លោក Liu Hongjian សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការបក្សកុម្មុនីស្តចិន ប្រចាំខេត្តយូណាន និងជាលេខាគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ប្រចាំទីក្រុងគុនមីញ តំណាងស្ថានទូតចិនប្រចាំកម្ពុជា ក្រសួងទេសចរណ៍ ក្រសួងសាធារណការនិងដឹកជញ្ជូន សាលារាជធានីភ្នំពេញ ព្រមទាំងវិនិយោគិន ធុរជនកម្ពុជា និងចិនជាច្រើនរូប។
គោលបំណងនៃសន្និសីទនេះគឺដើម្បីជំរុញ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឧស្សាហកម្ម វិនិយោគ និងទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសផ្តល់ឱកាសឱ្យវិនិយោគិន ធុរជនកម្ពុជា-ចិន បានពិភាក្សា ផ្លាស់ប្តូរព័ត៌មាន និងចាប់ដៃគូពាណិជ្ជកម្មជាមួយគ្នា៕
ផ្ដល់សិទ្ធិដោយ: Property Area