Category ព័ត៌មានសេដ្ឋកិច្ចជាតិ

តើលោកស៊ុន ចាន់ថុល ពន្យល់បែបណាទៅកាន់ទូរទស្សន៍ដ៏ល្បីអាមេរិក CNBC ទាក់ទងគំរោងព្រែកជីកហ្វូណនតេជោ

ដោយ: គង់ លាងហួរ ភ្នំពេញ: គម្រោងព្រែកជីកហ្វូណន -តេជោដែលមានប្រវែង១៨០គីឡូម៉ែត្រ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ ពីសំណាក់ក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិចំនួន៤២រូប ដោយប្រើប្រាស់បច្ចេកទេស ដែលទទួលស្គាល់ដោយស្តង់ដារអន្តរជាតិ។ ជាលទ្ធផល ការសិក្សាបង្ហាញថា គម្រោងដែលមានតម្លៃវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិកនេះ អាចដំណើរការទៅបានដោយគ្មានបង្ក ជាផលប៉ះពាល់ដល់បរិស្ថាន ឬលំហូរទឹករវាងទន្លេមេគង្គ និងសមុទ្រនោះទេ។ នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ដ៏ល្បីរបស់អាមេរិក CNBC លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអះអាងថា ព្រែកជីកនេះនឹងអនុញ្ញាតឱ្យនាវាចំណុះ៣ពាន់តោន អាចធ្វើចរាចរណ៍បាន ដែលនឹងផ្តល់ផលចំណេញសេដ្ឋកិច្ចចន្លោះពី២១% ទៅ៣០% រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គូសបញ្ជាក់ថា គម្រោងព្រែកជីក ដែលមានប្រវែង១៨០គីឡូម៉ែត្រនេះ ពុំមែនមានន័យថា កម្ពុជានឹងជីកព្រែកថ្មី ទាំងស្រុងប្រវែង១៨០គីឡូម៉ែត្រឡើយ…

ទីផ្សារជួលអចលនទ្រព្យបន្តស្ថិតក្នុងសភាពទ្រឹង ស្របពេលតម្លៃធ្លាក់ចុះ

ដោយៈ គង់ សូរិយា ភ្នំពេញៈ ក្រុមអ្នកជំនាញដែលជាប្រតិបត្តិករ ក្នុងវិស័យអចលនទ្រព្យបានលើកឡើងស្រដៀងគ្នាថា ទីផ្សារជួលលំនៅដ្ឋាន ទីតាំងអាជីវកម្មនានា បន្តស្ថិតក្នុងសភាពទ្រឹង ខណៈតម្លៃជួលបន្តធ្លាក់ចុះ។ លោកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុន Amatak Property Service, Co, Ltdបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១ ឧសភាថា ស្ថានភាពទីផ្សារនៅតែមានការជួលរប៉េះរប៉ោះ ប៉ុន្តែមិនមានសញ្ញាប្រសើរឡើងនៅឡើយទេ ហើយអ្នកជួលនៅតែស្វែងរកទីតាំងជួល ដែលមានតម្លៃទាបជាងទីផ្សារ។ លោកស្រីបន្តថា “ក្នុងស្ថានភាពបែបនេះ ទីតាំងដែលមានភាពអំណោយផលសម្រាប់អាជីវកម្ម មានការចាប់អារម្មណ៍ ប៉ុន្តែអ្នកជួលនៅតែស្វែងរកអចលនទ្រព្យ ដែលមានតម្លៃក្រោមទីផ្សា”។ លោកស្រីតាំង ហួរបានបន្តថា យ៉ាងណាស្ថានភាពនៅដើមត្រីមាសទី២នេះ អ្វីៗមានសញ្ញាប្រសើរខ្លះៗ ធៀបនឹងចុងឆ្នាំ២០២៣កន្លងមកនេះ ហើយយើងសង្ឃឹមអ្វីៗនឹងកាន់តែប្រសើរឡើង។ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនAdvance Real Estateបានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្របពេលសេដ្ឋកិច្ចនៅមិនទាន់មានភាពអំណោយផល…

លោកឌិន សុមេធារិទ្ធ ត្រូវបានតែងតាំងជាសមាជិកក្រុមការងាររៀបចំប្លង់គោលប្រើប្រាស់ដីធ្លីរបស់រដ្ឋាភិបាល

ដោយៈ គង់ សូរិយា       ភ្នំពេញៈ សិក្សាលើជំនាញស្ថាបត្តកម្ម នគរូបនីយកម្ម រៀបចំទីក្រុង លោកឌិន សុមេធារិទ្ឋត្រូវបានតែងតាំង ជាក្រុមការងាររៀបចំប្លង់គោលប្រើប្រាស់ដីធ្លី និងផែនការប្រើប្រាស់ដីធ្លី នៅក្រុងតាខ្មៅ និងស្រុកស្អាង ខេត្តកណ្តាល។        លោកបានសរសរលើបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី២ ឧសភាថា ខ្ញុំបាទត្រូវបានចាត់ជាសមាជិក ក្រុមការងាររៀបចំប្លង់គោលប្រើប្រាស់ដីធ្លី និងផែនការប្រើប្រាស់ដីធ្លី នៅក្រុងតាខ្មៅ និងស្រុកស្អាង នៅក្នុងសេចក្តីសម្រេចលេខ០៣៨ របស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខា ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លោកបន្តថា “ខ្ញុំបាទសង្ឃឹមថា នឹងអាចយកចំណេះដឹងបន្តិចបន្តួច លើជំនាញស្ថាបត្យកម្ម និងនគររូបនីយកម្ម ដើម្បីជួយសម្រេចគោលដៅដ៏ធំធេងនេះ”។ លោកឌិត…

សម្តេចធិបតីអញ្ជើញចូលរួមសម្ភោធរោងចក្រដំឡើងរថយន្តទី៦នៅកម្ពុជានៅថ្ងៃនេះ

ដោយៈ គង់ ហ្វីអូណា ភ្នំពេញៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញសម្ភោធដាក់ឲ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតា​ ដែលជារោងចក្រទី៦នៅកម្ពុជា។ រោងចក្រដំឡើងរថយន្តតូយ៉ូតា ជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TO​YO​TA TSUSHO CORPORATION នៃប្រទេសជប៉ុន មានភាគហ៊ុនចំនួន ៩០ភាគរយ និង​ក្រុមហ៊ុនគង់ នួន គ្រុប ចំនួន ១០ភាគរយ។ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក​ឈឺរីង បានទទួលវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ លើផ្ទៃដីសរុប ៤២,៩៧១ម២។ រោងចក្រនេះ មានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទ ទី១៖ ជាប្រភេទ…

ករណីក្ដៅខ្លាំងលើស ៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់

ក្នុងករណីដែលកម្ដៅកើនឡើងខ្លាំងលើសពី៤០អង្សារសេ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាជាបន្ទាន់ ដើម្បីការពារចំពោះសុខភាពកុមារ។ សម្ដេចធិបតី បានថ្លែងបែបនេះ ក្នុងពេលជួបសំណេះជាមួយកម្មករ និយោជិត មន្ត្រីរាជការដែលបម្រើការងារនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០១​ ខែឧសភា ឆ្នាំ២០២៤។ សម្ដេចធិបតី ថ្លែងដូច្នេះ « ជាពិសេសនៅតាមសាលាក្មេងតូចៗ ថ្ងៃណាពាក់ព័ន្ធនឹងសីតុណ្ហភាពឡើងលើស ៤០ដឺក្រ(អង្សារសេ) សូមឱ្យពិនិត្យមើល ទីមួយម៉ោងពេលវេលារៀន ព្រោះក្ដៅខ្លាំងជាពិសេសម៉ោង១០ ម៉ោង២ហ្នឹង ចឹងកែម៉ោងទៅ កុំឱ្យចូល គិតគូររឿងទឹកការប្រើប្រាស់ហូប ហើយបើចាំបាច់ គឺប្រគល់សិទ្ធិឱ្យគណៈគ្រប់គ្រងបើសិនជាក្ដៅខ្លាំងលើស៤០ដឺក្រ ហើយសាលាមិនអំណោយផលអាចមានសិទ្ធិផ្អាកការសិក្សាថ្ងៃនោះ កុំឱ្យ(សិស្ស)អង្គុយយូរ»។ ជាការកត់សម្គាល់ លោកគ្រូ អ្នកគ្រូ បានផ្សព្វផ្សាយពីរូបភាពមួយចំនួនលើទំព័រហ្វេសប៊ុក ស្ដីពីសកម្មភាពយកកន្សែងជ្រលក់ជាមួយទឹក រួចដាក់លើក្បាលរបស់កុមារតូចៗ ដើម្បីកាត់បន្ថយកម្ដៅដែលក្ដៅខ្លាំងជះមកលើកុមារ។ សកម្មភាពនេះ សម្ដេចនាយករដ្ឋមន្ត្រី បានចាត់ទុកថាមិនមែនជារឿងល្អទេ…

សម្ដេចធិបតី បញ្ជាក់ជាថ្មីថា ព្រែកជីកហ្វូណនតេជោ ត្រូវតែធ្វើឱ្យបាន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់សាជាថ្មីថា គម្រោងព្រែកជីកហ្វូណន-តេជោត្រូវតែធ្វើឱ្យបាន ហើយរាជរដ្ឋាភិបាលអត់មានគម្រោងកៀរគរលុយប្រជាពលរដ្ឋ ដើម្បីសាងសង់នោះទេ ទោះបីក្រុមហ៊ុនវិនិយោគរកលុយធ្វើមិនគ្រប់ ក៏កម្ពុជាត្រូវតែធ្វើឱ្យបាននូវគម្រោងព្រែកជីកនេះ។ ការបញ្ជាក់នេះធ្វើឡើងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ចំពោះព្រែកជីកហ្វូណន-តេជោ ដាច់ខាតត្រូវតែធ្វើឱ្យបាន ខ្ញុំសូមបញ្ជាក់ម្ដងទៀត ទី១រាជរដ្ឋាភិបាលអត់មានគម្រោងដើម្បីរៃអង្គាសពីបងប្អូនទេ មានបងប្អូនខ្លះចង់បង្កើតកុងដើម្បីទទួលយកថវិកាពីប្រជាពលរដ្ឋ អ្នកខ្លះគាត់ចង់បរិច្ចាគ»។ សម្ដេចធិបតីបានបន្តថា មិនសំខាន់រឿងលុយចូលបរិច្ចាគប៉ុន្មាននោះទេ សំខាន់រឿងទឹកចិត្តរបស់ប្រជាពលរដ្ឋ ហើយសម្ដេចឃើញសន្ទុះទឹកចិត្តប្រជាពលរដ្ឋធំធេងណាស់ក្នុងការគាំទ្រចំពោះគម្រោងព្រែកជីកនេះ។ ម្សិលមិញ សម្ដេចធិបតីបានជួបអ្នកវិភាគម្នាក់ អ្នកវិភាគនោះថាមិនដែនឃើញគម្រោងណាមួយមានចលនាជាតិនិយមនៅពីក្រោយខ្លាំងជាងគម្រោងព្រែកជីកហ្វូណន-តេជោនេះនោះទេ។ ម្យ៉ាងទៀត អ្នកដែលមាននិន្នាការផ្សេងពីរាជរដ្ឋាភិបាល ក៏គេចេញមកគាំទ្រ ព្រោះយល់ពីផលប្រយោជន៍ជាតិ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត…

អ្នកឧកញ៉ាគិត ម៉េង ស្នើម៉ិកស៊ិកូបង្កើតការិយាល័យពាណិជ្ជកម្មនៅកម្ពុជា

ដោយៈ គង់ សូរិយា ភ្នំពេញៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកជំទាវ លីលីអាណា ហ្វែរ៉េ (LILIANA FERRER) ឯកអគ្គរដ្ឋទូតម៉ិកស៊ិកូប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅព្រះរាជាណាចក្រថៃ។ កិច្ចភាក្សានេះ ផ្តោតជាសំខាន់លើការតភ្ជាប់ ទំនាក់ទំនងធុរកិច្ច និងការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ អ្នកឧកញ៉ាប្រធាន មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា របស់លោកជំទាវឯកអគ្គរដ្ឋទូត និងបានគូសបញ្ជាក់ថា ប្រទេសម៉ិកស៊ិកូ និងកម្ពុជា មានទំនាក់ទំនងកាទូតនឹងគ្នាតាំងពីយូរយាណាស់មកហើយ ក៏ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេរភាគី និងទំនាក់ទំនងសេដ្ឋកិច្ចនៅមានកម្រិតនៅឡើយ។ ក្នុងន័យនេះ អ្នកឧកញ៉ាប្រធាន ស្នើលោកជំទាវឯកអគ្គរដ្ឋទូត បន្តរៀបចំព្រឹត្តិការណ៍ធុរកិច្ចរួម រវាងប្រទេសទាំងពីរ ដើម្បីទាក់ទាញវិនិយោគិនម៉ិកស៊ិកូ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ អ្នកគិត…

មន្រ្តីចូលរួមផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ

ដោយៈ គង់ ម៉ាលីនណា ភ្នំពេញៈ លោកយុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំគណៈប្រតិភូ នៃគណៈកម្មាធិការវិនិយោគកម្ពុជារៀបចំ និងអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តី អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ។ សិក្ខាសាលានេះធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគនិងបទប្បញ្ញត្តិពាក់ព័ន្ធ ចែករំលែកបទពិសោធន៍អនុវត្តន៍ជាក់ស្តែង និងបំពាក់បំប៉នសមត្ថភាពរបស់មន្ត្រី នៃអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ។ លោកបណ្ឌិត ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវសេចក្តីសោមន្សរីករាយ ចំពោះវត្តមានគណៈប្រតិភូ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានរៀបចំសិក្ខាសាលា ដ៏មានសារៈសំខាន់នេះឡើង ព្រមទាំង បានជម្រាបអំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ សក្តានុពល និងសមិទ្ធផលមួយចំនួនពាក់ព័ន្ធ នឹងកិច្ចការវិនិយោគ ដែលត្រូវបានប្រសិទ្ធនាមថាជា “ពោលសេដ្ឋកិច្ចពិសេសគំរូពហុបំណង”។ លោកយុន ហេងអគ្គលេខាធិការរង បានសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា…

ក្រុមអ្នកជំនាញលើកឡើងថា គម្រោងព្រែកជីកហ្វូណន-តេជោ នឹងជួយកាត់បន្ថយសម្ពាធពន្ធរបស់កម្ពុជា

ដោយ: គង់ លាងហួរ ភ្នំពេញ: ក្រុមអ្នកជំនាញលើកឡើងថា នៅពេលគម្រោងព្រែកជីកហ្វូណន-តេជោត្រូវបានសាងសង់បញ្ចប់រួចរាល់ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាអតិបរមាលើការដឹកជញ្ជូនតាមផ្លូវទឹក និងកាត់បន្ថយសម្ពាធពន្ធ។ ថ្លែងក្នុងសន្និសីទលើកដំបូងរបស់សមាគមឧកញ៉ាកម្ពុជាកាលពីថ្ងៃសុក្រ សប្តាហ៍មុន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងពីអត្ថប្រយោជន៍សំខាន់ៗចំនួន៤ ដែលកម្ពុជានឹងទទួលបានពីគម្រោងព្រែកជីកនេះ រួមមាន អត្ថប្រយោជន៍សេដ្ឋកិច្ចក្នុងវិស័យដឹកជញ្ជូន វារីវប្បកម្ម កែលម្អប្រព័ន្ធធារាសាស្ត្រ និងទប់ស្កាត់ទឹកជំនន់នៅតំបន់ភាគនិរតីនៃប្រទេសកម្ពុជា។ សម្ដេចតេជោ បានគូសបញ្ជាក់ថា គម្រោងនេះគឺជាចលនាគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស ព្រោះថា វានឹងជំរុញសេដ្ឋកិច្ចយ៉ាងខ្លាំង នៅពេលដែលព្រែកជីកនេះសាងសង់រួចរាល់ ហើយនឹងមិនមានការខ្វះខាតទឹកប្រើប្រាស់សម្រាប់ប្រព័ន្ធធារាសាស្ត្រ ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលរស់នៅភាគនិរតីនោះទេ។ សម្តេចបានបន្ថែមថា “ព្រែកជីកនេះតភ្ជាប់ផ្លូវទឹកដោយផ្ទាល់ពីរាជធានីភ្នំពេញទៅកាន់សមុទ្រតែម្តង ហើយវានឹងមិនឆ្លងកាត់ប្រទេសណាមួយ ឬប្រទេសវៀតណាម ដែលតម្រូវឱ្យបង់ប្រាក់ដើម្បីអនុញ្ញាតឱ្យទំនិញរបស់យើងឆ្លងកាត់ ដូចមុនទៀតនោះទេ”។ សម្តេចសង្កត់ធ្ងន់ថា មូលហេតុដែលសម្តេចថ្លែងដោយបើកចំហបែបនេះ គឺដោយសារតែ ក្រុមអ្នកស្រាវជ្រាវវៀតណាមបានលើកឡើងដដែលៗពីផលប៉ះពាល់អវិជ្ជមាននៃគម្រោងព្រែកជីករបស់កម្ពុជាលើទន្លេមេគង្គ ហើយថ្នាក់ដឹកនាំវៀតណាមក៏មិនបានណែនាំដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនឱ្យបញ្ឈប់ករណីនេះដែរ។…

សម្ដេចធិបតីបង្ហើបពីរូបមន្តចំនួន៣ សំខាន់ៗ សម្រាប់គំរោងព្រែកជីកហ្វូណនតេជោ

ដោយៈ គង់ ហ្វីអូណា ភ្នំពេញៈ ការគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ បានក្លាយជាចលនាជាតិមួយដ៏ខ្លាំង ក្រោយការប្រកាសសុំការចូលរួមគាំទ្រពីសំណាក់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយក៏ជាអ្នកសម្រេចចិត្តក្នុងគណៈរដ្ឋមន្ដ្រីកាលពីអាណត្តិទី៦កន្លងទៅនេះ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងក្នុងពិធីអបអរទិវាពលកម្មអន្តរជាតិ១ ឧសភា ដោយបានបន្ដលើកឡើងពាក់ព័ន្ធ ជាមួយគម្រោងដ៏មានសារៈសំខាន់មួយនេះ សម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល។សម្ដេចធិបតីបានបញ្ជាក់ថា “គម្រោងព្រែកជីកហ្វូណន-តេជោ បើទោះបីមិនមានបរទេសណាចូលរួម ក៏ខ្មែរអាចកសាងព្រែកជីកមួយនេះបានដោយខ្លួនឯងផងដែរ ដោយសម្ដេចបានបង្ហាញនូវសេណារីយ៉ូ ឬរូបមន្ដ ចំនួន៣ ក្នុងការសម្រេចបាននូវព្រែកជីកមួយនេះ”។ សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា យើងស្វាគមន៍វិនិយោគពីបរទេស ដែលបានធ្វើកិច្ចការមួយជំហ៊ានហើយ យើងលើកទឹកចិត្ត។សម្តេចបញ្ជាក់ថា “ខ្ញុំសូមបញ្ជាក់ថា មាន ឬមិនមានការចូលរួមពីវិនិយោគបរទេស ខ្មែរត្រូវតែធ្វើឲ្យបានគម្រោងមួយនេះ (ព្រែកជីកហ្វូណន-តេជោ) អត់មានថយក្រោយទេ”។ សម្តេចបន្តថា…