ក្រុមហ៊ុន CSD ដែលកំពុងអភិវឌ្ឍន៍គំរោង The Bay of Light នាំយកក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍លំដាប់យក្សមកកាន់កម្ពុជា
ដោយៈ ស៊ីវ ម៉េង ភ្នំពេញៈ ក្រុមហ៊ុនCanopy Sands Development(CSD)ដែលបាននិងកំពុងអភិវឌ្ឍន៍គំរោងThe Bay of Lightតម្លៃ១៦ពាន់លានដុល្លារ បាននាំយកនូវក្រុមហ៊ុនAIM Congressលំដាប់ពិភពលោកមកកាន់កម្ពុជា។ ក្រុមហ៊ុនCDS បានប្រកាសឲ្យដឹងកាលពីពេលថ្មីៗនេះអំពីការចាប់ដៃគូយុទ្ធសាស្ត្រ ជាមួយសន្និបាត Annual Investment Meeting ដែលជាវេទិកាវិនិយោគដ៏ល្បី របស់សហភាពអារ៉ាប់រួម ក្នុងគោលដៅពង្រឹងទំនាក់ទំនងរវាងទីផ្សារអាស៊ី ជាមួយទីផ្សារមជ្ឈឹមបូព៌ា ក៏ដូចជាជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។ ក្រោមកិច្ចសហការនេះ នឹងមានការបង្កើតនូវសន្និបាត AIM Congress Asia នៅលើទឹកដីនៃគម្រោងអភិវឌ្ឍន៍ Bay of Lights ក៏ដូចជាការបង្កើតមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌ស្តង់ដារអន្តរជាតិដំបូងនៃខេត្តព្រះសីហនុ លើផ្ទៃដីទំហំ១១ហិកតា ក្នុងគម្រោងអភិវឌ្ឍន៍ Bay of Lights។ ក្នុងសន្និបាត…