នាយករដ្ឋមន្រ្តី ៖ សម្តែងរួមគ្នាក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោនៅអង្គរ ដើម្បីទាក់ទាញទេសចរ​​មកកម្ពុជាកាន់តែច្រើន

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ថា ការសម្តែងរួមគ្នាក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ នៅអង្គដើម្បីទាក់ទាញទេសចរមកកម្ពុជាកាន់តែច្រើន។

សម្តេចធិបតី បញ្ជាក់ថា «ដើម្បីជំរុញនូវយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» ក៏ដូចជាអបអរសាទរ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ក្រសួងទេសចរណ៍​​នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំព្រឹត្តិការណ៍​​​ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator At Angkor) ដ៏អស្ចារ្យ នៅបរិវេណខាងជើងប្រាសាទបាយ័ន នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដោយសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍ និងវប្បធម៌រួមគ្នា ដើម្បីទាក់ទាញអ្នកទេសចរមកកាន់កម្ពុជាកាន់តែច្រើន ដោយស្វែងយល់អំពីសក្តានុពលទេសចរណ៍ វប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រជាជនកម្ពុជាផងដែរ»

ជាមួយគ្នានេះ សម្តេចធិបតី បានលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ក្នុងកិច្ចការរៀបចំការផ្លាស់ប្តូរវប្បធម៌ និងផ្សព្វផ្សាយវប្បធម៌ទាំងទ្វេភាគី និងពហុភាគី ដើម្បីជាការផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជា និងទាក់ទាញអ្នកទេសចរអន្តរជាតិ​​​ឱ្យ​​​បានកាន់​ទេច្រើនជាអតិបរមា ៕