Category ព័ត៌មានសេដ្ឋកិច្ចជាតិ

ខេត្តព្រះសីហនុកំពុងឈានមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ និងរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរ

ដោយៈ គង់ ហ្វីអូណា ព្រះសីហនុៈ លោកសាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកខេត្តព្រះសីហនុ កំពុងឈានមុខគេ ក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ និងរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរកម្ពុជា។ ខេត្តនេះបាននិងកំពុងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន នូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ លើគោលនយោបាយជាអាទិភាពចំនួន៦ចំណុច និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងនាមជាខេត្តកំពុងឈានមុខលើវិស័យសេដ្ឋកិច្ច នៃតំបន់ឆ្នេរនេះ ខេត្តព្រះសីហនុគួររៀបចំក្រុង ឱ្យមានលក្ខណៈស្តង់ដារួមមួយ ដោយគិតគូរអំពីលំហសាធារណៈ ដោយមានផ្លូវថ្មើរជើង សម្រាប់ប្រជាពលរដ្ឋហាត់ប្រាណ ដើម្បីសុខភាព មានដើមឈើ មានភាពបៃតងនោះ…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១

នៅព្រឹកថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ដើម្បីពិនិត្យ និងសម្រេច ទៅលើលើរបៀបវារៈចាំបាច់មួយចំនួន រួមមាន ១. សម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ។២. សម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភា។៣. សម្រេចអំពីការចាត់តាំងក្រុមជនបង្គោលប្រឆាំងអំពើពុករលួយរបស់ព្រឹទ្ធសភា។៤. សម្រេចអំពីការចាត់តាំងគណៈកម្មការក្រមសីលធម៌សភារបស់សមាជិក ព្រឹទ្ធសភា ៕

រដ្ឋាភិបាលកំពុងជំរុញស្ថាបនាផ្លូវជនបទគ្រប់កន្លែង ដើម្បីប្រែក្លាយជនបទ ទៅតំបន់អភិវឌ្ឍន៍រីកចម្រើន

ដោយៈ គង់ ហ្វីអូណា តាកែវៈ រដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ កំពុងស្ថាបនាផ្លូវជនបទគ្រប់កន្លែង ដើម្បីប្រែក្លាយតំបន់ជនបទឲ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ជាក់ស្តែង ផ្លូវជនបទក្រាលបេតុងចំនួន១ខ្សែ នៅខេត្តកោះកុង និងផ្លូវក្រាលល្បាយក្រួសចំនួន១ ខ្សែផ្សេងទៀត នៅក្នុងខេត្តតាកែវ ស្ថិត ក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាស្របតាមបទដ្ឋានបច្ចេកទេសល្អប្រសើរ ដោយផ្លូវទាំងនោះបាននឹងកំពុង សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងគោលដៅប្រែក្លាយតំបន់ជនបទ ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍រីកចម្រើន។ លោកបណ្ឌិតនួន ដាញ៉ិល រដ្ឋលេខាធិការ នៅថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ២០២៤ នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ និងសំណង់សិល្បការ្យ ចំនួន ២គម្រោង ស្ថិតនៅខេត្តតាកែវ និងខេត្តកោះកុង ក្នុងនោះសម្រាប់គម្រោងទី១ ការងារស្ថាបនាផ្លូវក្រាលដី…

អតិថិជនស្វែងរកកម្ចី បានកើនឡើងជិត ៤ភាគរយ នៅត្រីមាសទី១ ឆ្នាំនេះ

ដោយៈ និស្ស័យ ភ្នំពេញៈ ការិយាល័យឥណទានកម្ពុជា(CBC)បានឲ្យដឹងថា ប្រជាពលរដ្ឋកម្ពុជា សាកសួរព័ត៌មានដើម្បីស្វែងរកឥណទាន ឬកម្ចីបានកើនឡើង៣,៨៧ភាគរយនៅត្រីមាសទី១ឆ្នាំនេះ។ ក្នុងចំណោមអ្នកសារសួរព័ត៌មានទាំងនោះ មានប្រជាជនចាប់អារម្មណ៍ខ្លាំងបំផុតលើកម្ចីកសិកម្ម ដែលកើនឡើង៩ភាគរយ ក្នុងការសាកសួរពីប្រាក់កម្ចី បន្ទាប់មកការកើនឡើង៤ភាគរយ នៅក្នុងការសាកសួរពីប្រាក់កម្ចីបង្វិលដើមទុន។ CBC បានឲ្យដឹងទៀតថា ការសាកសួរខ្ពស់បំផុតលើកម្ចីទុនបង្វិលគឺសម្រាប់ត្រីមាសទីមួយ និងត្រីមាសទីបីនៃឆ្នាំ២០២៣ ស្របពេលនឹងរដូវដាំដុះ ខណៈដែលកសិករ និងអ្នកផ្សេងទៀតត្រូវចំណាយដើមទុនកាន់តែច្រើន។ ទោះជាយ៉ាងណាទិន្នន័យបានបង្ហាញផងដែរថា នៅក្នុងត្រីមាសទី១ មានការថយចុះយ៉ាងខ្លាំង១២ ភាគរយនៃប្រាក់កម្ចី សម្រាប់ការផ្តល់ហិរញ្ញប្បទានទ្រព្យសកម្ម។ ហើយមានតែកំណើនតែ២ភាគរយប៉ុណ្ណោះ បានសាកសួរប្រាក់កម្ចី សម្រាប់គោលបំណងសាងសង់សំណង់។ របាយការណ៍របស់CBCបានឲ្យដឹងទៀតថា មានតម្រូវការកម្ចីទុនបង្វីលច្រើននៅតំបន់ឆ្នេរ និងតំបន់ខ្ពង់រាបនៃប្រទេសកម្ពុជា បើ ធៀបទៅនឹងតំបន់វាលទំនាប និងអាងទន្លេសាប។ នៅពេលនិយាយអំពីកសិកម្ម និងសំណង់ តំបន់ខ្ពង់រាប និងទន្លេរសាប មានការសាកសួរពីប្រាក់កម្ចីច្រើនជាងពីតំបន់ឆ្នេរ និងវាលទំនាប៕…

ក្រសួងពាណិជ្ជកម្ម កំពុងបង្កើតក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០

ដោយៈ គង់ ម៉ាលីនណា ហ្សឺណែវៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានលើកឡើងថា ក្រសួងពាណិជ្ជកម្មបាននិងកំពុងដឹកនាំ ក្នុងការរៀបចំក្របខ័ណ្ឌ គោលនយោបាយពាណិជ្ជកម្មសម្រាប់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវបានថ្លែងបែបនេះ ក្នុងជំនួបជាមួយជាមួយលោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិ លេខាធិការដ្ឋានកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (Enhanced Integrated Framework-EIF) នៃអង្គការWTO និងលោក Aik Hoe Lim នាយកផ្នែកពាណិជ្ជកម្ម និងបរិស្ថាននៃអង្គការ WTOកាលពីថ្ងៃទី៧ ឧសភាកន្លងមកនេះ។ ក្នុងជំនួបនោះ លោកជំទាវចម និម្មល បានលើកឡើងពីសមិទ្ធិផលសំខាន់ៗរបស់ EIF និងការគាំទ្រនាពេលបច្ចុប្បន្ន ដើម្បីបង្កើតក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ ដែលក្រសួងពាណិជ្ជកម្មបាន និងកំពុងដឹកនាំ ក្នុងការរៀបចំក្របខ័ណ្ឌ…

បង្ហាញសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់ លើទំនាក់ទំនងល្អ រវាងអាមេរិក-កម្ពុជា

ភ្នំពេញ៖ លោក ផាទ្រីក មើហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់ ចំពោះការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងសហរដ្ឋអាមេរិក-កម្ពុជា ក្នុងអាណត្តិបេសកកម្មការទូត​ នាពេលកន្លងមក ។ ការបង្ហាញនូវសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់ របស់លោកទូតខាងលេីនេះ ធ្វេីឡេីងនារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឱ្យលោក ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ លោក ផាទ្រីក មើហ្វី បានបង្ហាញនូវសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់ ចំពោះការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ល្អរវាងសហរដ្ឋអាមេរិក-កម្ពុជា ក្នុងអាណត្តិបេសកកម្មការទូត របស់លោកនាពេលកន្លងមក ។ លោកទូត…

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ត្រៀមជួយកម្ពុជា ក្នុងការជំរុញវិស័យទេសចរណ៍ ឱ្យកាន់តែរីកចម្រើន

ដោយ: គង់ លាងហួរ ភ្នំពេញ: លោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្វែងរកកិច្ចសហការពីក្រុមហ៊ុន Huawei Technologies ដើម្បីជំរុញគំនិតផ្តួចផ្តើម វិស័យទេសចរណ៍ឌីជីថលនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង។ លោករដ្ឋមន្ត្រីបានជួបជាមួយលោក Tao Guangyao នាយកប្រតិបត្តិក្រុមហ៊ុន Huawei Technologies (Cambodia) Co., Ltd. នៅថ្ងៃច័ន្ទ ទី៦ ខែឧសភា ដោយលោកបានបង្ហាញពីចក្ខុវិស័យ ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែង សហការគ្នារវាងក្រសួង និងក្រុមហ៊ុន Huawei ជាពិសេសក្នុងការជំរុញ គំនិតផ្តួចផ្តើមទេសចរណ៍ឌីជីថល។ ជាការឆ្លើយតប លោក Tao Guangyao បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្ម របស់ក្រសួងទេសចរណ៍ និងបានប្តេជ្ញាចិត្តចូលរួមគាំទ្រយ៉ាងពេញទំហឹង ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។…

ចំណេះដឹងថ្មីៈ តើប្រព័ន្ឋបញ្ជរតែមួយជាតិមានសារៈសំខាន់បែបណាសម្រាប់វិស័យឯកជន និងរដ្ឋាភិបាល?

ដោយៈ គង់ សូរិយា ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានលើកឡើង ពីសារៈសំខាន់របស់ប្រព័ន្ឋ “បញ្ជរតែមួយជាតិ” ដែលជាការឆ្លុះបញ្ចាំង ពីសមិទ្ឋផល និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល។ សម្តេចធិបតីបានថ្លែង ក្នុងពិធីសម្ភោធដាក់ឲ្យដំណើរការ“ប្រព័ន្ធបញ្ជរតែមួយជាតិ” កាលពីព្រឹកថ្ងៃទី៧ ឧសភាថា “វាជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា”។ តើអ្វីជាប្រព័ន្ឋបញ្ជរជាតិតែមួយ? “ប្រព័ន្ធបញ្ជរតែមួយជាតិ” នឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំ អាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និងឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធការនាំ ចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច តែមួយលើករួមគ្នា ដើម្បីទទួលបានការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញ បែបបទបញ្ចេញទំនិញពីគយ តាមមធ្យោបាយអេឡិចត្រូនិក។ សម្ដេចធិបតី ហ៊ុន…

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត គ្រោងចាប់ផ្តើមដំណើរការនៅត្រីមាសទី៣ឆ្នាំនេះ

ដោយៈ គង់ សូរិយា ភ្នំពេញៈ ប្រសិនជាគ្មានការប្រែប្រួលទេនោះ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងចាប់ផ្តើមប្រតិបត្តិការនៅត្រីមាសទី៣ ឆ្នាំ២០២៤ សម្រាប់បម្រើជាច្រកសម្រាប់នាវាទេសចរណ៍ ដែលតភ្ជាប់ប្រទេសថៃ និងវៀតណាមជាមួយកម្ពុជា។ ការសាងសង់កំពង់ផែនេះ ត្រូវបានផ្តល់ហិរញ្ញប្បទានដោយប្រាក់កម្ចីរបស់ ADB ចំនួនជាង១០លានដុល្លារ ដែលជាផ្នែកនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ននៅក្នុងមហាអនុតំបន់មេគង្គ (GMS)។ បច្ចុប្បន្នភាពទាក់ទង នឹងការដាក់ឱ្យដំណើរការនេះ ត្រូវបានផ្តល់ដោយលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានការលើកឡើងជុំវិញ ការពន្យារពេលក្នុងការបើកកំពង់ផែសម្រាប់ប្រតិបត្តិការ។ លោក ប៉េង ពោធិ៍នា បានមានប្រសាសន៍ថា កំពង់ផែមិនទាន់អាចបើកដំណើរការឱ្យបានឆាប់ គឺដោយសារការពន្យារពេល ក្នុងការជ្រើសរើសក្រុមហ៊ុន សម្រាប់ប្រតិបត្តិការកំពង់ផែនេះ ក្រោមក្របខ័ណ្ឌភាពជាដៃគូរដ្ឋនិងឯកជន ដោយផ្អែកលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និង ADB…

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះ សម្រេចបានជិត ៥០ភាគរយហើយ

ដោយៈ គង់ ហ្វីអូណា ភ្នំពេញៈ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ដែលមានប្រវែង១៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វសម្រេចបានជិត៥០ភាគរយហើយ។ ជាមួយគ្នានេះ ផ្លូវតភ្ជាប់ និងផ្លូវខ្នែង ទៅកាន់ក្រុងក្រចេះ ដែលមានប្រវែងសរុប៣៣,៤៥៩ គីឡូម៉ែត្រ សម្រេចបាន៣៦,២៤ភាគរយផងដែរ។ ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ បានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ហើយគម្រោងទាំងមូល គ្រោងនឹងបញ្ចប់ការសាងសង់ ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ៕…